ចាំយាម ហើយអធិស្ឋាន
ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្តីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ។ ម៉ាថាយ ២៦:៤១ បុគ្គលិកធនាគារអាឡឺម៉ង់ម្នាក់ កំពុងធ្វើការផ្ទេរប្រាក់ចំនួន ៦២,៤០ អឺរ៉ូ ទៅកាន់គណនីរបស់អតិថិជនម្នាក់ ហើយក៏ស្រាប់តែងោកងុយយ៉ាងខ្លាំង បានជាគាត់ផ្កាប់មុខគេងនៅលើតុរបស់គាត់ ដោយមិនដឹងខ្លួន។ គាត់ក៏បានដេកលក់រលីវ ខណៈពេលដែលម្រាមដៃរបស់គាត់កំពុងតែចុចពីលើក្តារចុច ចំលេខ២ ដែលបណ្តាលឲ្យមានការផ្ទេរប្រាក់ចំនួន ២២២លានយូរ៉ូ (៣០០លានដុល្លាអាមេរិក) ទៅកាន់គណនីរបស់អតិថិជននោះ។ កំហុសធំមួយនេះ ក៏បានបណ្តាលឲ្យមានការបណ្តេញចេញមិត្តរួមការងាររបស់បុគ្គលិករូបនោះ ដែលជាអ្នកត្រួតពិនិត្យការផ្ទេរប្រាក់។ កំហុសនេះត្រូវគេមើលឃើញទាន់ ហើយត្រូវបានកែតម្រូវ ប៉ុន្តែ ដោយសារបុគ្គលិកដែលងោកងុយម្នាក់នេះមិនបានប្រុងប្រយ័ត្ន រឿងនេះស្ទើរតែបានក្លាយជាសុបិន្ដអាក្រក់សម្រាប់ធនាគារអាឡឺម៉ង់មួយនេះ។ ព្រះយេស៊ូវក៏ធ្លាប់បានដាស់តឿនពួកសាវ័ករបស់ព្រះអង្គផងដែរថា បើពួកគេមិនមានការចាំយាមទេ នោះពួកគេក៏អាចមានកំហុសដ៏ធ្ងន់ធ្ងរផងដែរ។ កាលនោះ ព្រះអង្គបាននាំពួកគេទៅសួនច្បារកេតសេម៉ានី ដើម្បីចំណាយពេលអធិស្ឋាន។ ខណៈពេលដែលព្រះអង្គកំពុងអធិស្ឋាន ព្រះអង្គតប់ប្រមល់ និងមានទុក្ខសោកយ៉ាងខ្លាំង។ ព្រះអង្គក៏បានប្រាប់លោកពេត្រុស យ៉ាកុប និងយ៉ូហាន ឲ្យអធិស្ឋានចាំយាម ជាមួយព្រះអង្គ(ម៉ាថាយ ២៦:៣៨) ប៉ុន្តែ ពួកគេក៏បានដេកលក់អស់(ខ.៤០-៤១)។ ការដែលពួកគេខកខានមិនបានចាំយាម និងអធិស្ឋាន បានបណ្តាលឲ្យពួកគេធ្លាក់ចូលទៅក្នុងការល្បួងឲ្យបដិសេធព្រះអង្គ នៅពេលបន្ទាប់។ ក្នុងពេលដែលព្រះគ្រីស្ទត្រូវការឲ្យពួកគេអធិស្ឋានចាំយាម ពួកសាវ័កបានខ្វះការប្រុងប្រយ័ត្នខាងវិញ្ញាណ។ ចូរយើងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះយេស៊ូវ…
Read article