អំណោយដ៏ប្រសើរបំផុតនៃសេចក្តីស្រឡាញ់

យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន។ អេសាយ ៥៣:៦

ពេល​ដែល​កូន​ប្រុស​ខ្ញុំ ឈ្មោះ​ចេហ្វ(Geoff) កំពុង​ចាក​ចេញ​ពី​ហាង​ទំនិញ គាត់​ក៏​បាន​ឃើញ​​ឈើ​ច្រត់​មួយ ដែល​គេ​ទុក​ចោល​នៅ​លើ​ដី។ គាត់​ក៏​បាន​គិត​ថា ខ្ញុំ​សង្ឃឹម​ថា គ្មាន​នរណា​ម្នាក់​កំពុង​តែ​មាន​គ្រោះ​ថ្នាក់​នៅ​ក្បែរ​នេះ​ទេ ។ គាត់​ក៏​បាន​ក្រឡេក​មើល​ក្រោយ​អគារ ឃើញ​ជន​អនាថា​ម្នាក់ កំពុង​ដេក​ស្តូកស្តឹង​នៅ​លើ​ផ្លូវ​ដើរ។

ជេហ្វ​ក៏​បាន​ដាស់​គាត់ ហើយ​ក៏​បាន​សួរ​គាត់ ក្រែង​លោ​គាត់​កើត​អី។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​កំពុង​តែ​ផឹក​ស្រា​ឲ្យ​ស្លាប់។ តង់​ខ្ញុំ​បាន​ខូច ដោយ​សារ​ខ្យល់​ព្យុះ ហើយ​ខ្ញុំ​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង។ ខ្ញុំ​មិន​ចង់​រស់​​ទៀត​ទេ”។

លោក​ចេហ្វ​ក៏​បាន​ទូរស័ព្ទ​ទៅ​អង្គការ​ស្តា​នីតិ​សម្បទា របស់​គ្រីស្ទ​បរិស័ទ។ ចេហ្វ​សួរ​ឈ្មោះ​គាត់ គាត់​ក៏​បាន​ឆ្លើយ​ថា “ចេហ្វព្រី”។  ក្រោយ​មក ចេហ្វ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា រឿង​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់ ក៏​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​ផង​ដែរ”។

ចេហ្វ​ធ្លាប់​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ ហើយ​គាត់​បាន​ជួយ​បុរស​នោះ ដោយសារ​សេចក្តី​សប្បុរស ដែល​គាត់​បាន​ទទួល​មក​ពី​ព្រះ។ លោក​ហោរា​អេសាយ​បាន​ពិពណ៌នា អំពី​សេចក្តី​មេត្តា​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង ក្នុង​ព្រះ​យេស៊ូវ​យ៉ាង​ដូច​នេះ​ថា “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់”(អេសាយ ៥៣:៦)។

ព្រះ​គ្រីស្ទ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង ទ្រង់​មិន​ដែល​ទុក​ឲ្យ​យើង​វង្វេង នៅ​ឯកោ និង​អស់​សង្ឃឹម​នោះ​ឡើយ។ ព្រះ​អង្គ​បាន​សម្រេច​ព្រះទ័យ​យាង​មក​យក​កំណើត​ជា​មនុស្ស ដោយ​ជួប​ទុក្ខ​វេទនា​ដូច​យើង​ដែរ ហើយ​ក៏​បាន​លើក​យើង​ឡើង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​យើង​អាច​មាន​សេរីភាព ក្នុង​ការ​រស់​នៅ​ក្នុង​ជីវិត​ថ្មី ក្នុង​ព្រះ​អង្គ។ នេះ​ជា​អំណោយ​ដែល​ប្រសើរ​បំផុត។ —James Bankss

តើ​ជីវិត​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា បើ​សិន​ជា​គ្មាន​ព្រះ​យេស៊ូវ ក្នុង​ជីវិត​អ្នក​ទេ​នោះ? តើ​អ្នក​អាច​ធ្វើ​ជា​ព្រះ​ហស្ត និង​ព្រះ​បាទ​របស់​ព្រះ​អង្គ ដើម្បី​ជួយ​អ្នក​ខ្វះ​ខាត​ដោយ​របៀប​ណា​ខ្លះ?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​យាង​មក​សង្រ្គោះ​ទូល​បង្គំ។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ចូល​រួម​បេសកកម្ម​ស្វែង​រក និង​ជួយ​សង្រ្គោះ​របស់​ព្រះ​អង្គ ហើយ​ចែក​រំលែក​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដល់​អ្នក​ដែល​ត្រូវ​ការ​ព្រះ​អង្គ នៅ​ថ្ងៃ​នេះ។

Read Remade in the Image of Jesus at DiscoverySeries.org/Remade.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៤៣-៤៥ និង ម៉ាថាយ ១២:២៤-៥០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles