ស្រឡាញ់ការរៀនសូត្រ

ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញា ​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង។ សុភាសិត ១:៥

ពេល​ដែល​គេ​សួរ​បុរស​ម្នាក់ អំពី​របៀប​ដែល​គាត់​អាច​ក្លាយ​ជា​អ្នក​កាសែត គាត់​ក៏​បាន​ចែក​ចាយ អំពី​រឿង​ដែល​ម្តាយ​គាត់​មាន​ការ​លះ​បង់ ដើម្បី​ឲ្យ​គាត់​អាច​រៀន​សូត្រ​បាន​ខ្ពង់​ខ្ពស់។ រៀង​រាល់​ពេល​ម្តាយ​គាត់​ធ្វើ​ដំណើរ​តាម​រថភ្លើង​ក្រោម​ដី ម្តាយ​គាត់​តែង​តែ​ប្រមូល​កាសែត​ដែល​គេ​ទុក​ចោល​នៅ​លើ​កៅ​អី​អង្គុយ ហើយ​យក​កាសែត​ទាំង​នោះ​ឲ្យ​គាត់។ គាត់​ក៏​បាន​អាន​ព័ត៌មាន​កីឡា​យ៉ាង​សប្បាយ​រីករាយ តែ​ទន្ទឹម​នឹង​នោះ កាសែត​ទាំង​នោះ​ក៏​បាន​នាំ​គាត់ ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ពិភព​លោក ហើយ​បើក​ចិត្ត​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ប្រធាន​បទ​ជា​ច្រើន​ទៀត។

ក្មេងៗ​ចូល​ចិត្ត​ខ្វល់​ច្រើន ហើយ​មាន​ការ​ចង់​ចេះ​ចង់​ដឹង​ពី​កំណើត ដូច​នេះ ការ​នាំ​ពួក​គេ​រៀន​ព្រះ​គម្ពីរ កាល​ពួក​គេ​នៅ​ក្មេង​នៅ​ឡើយ គឺ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់។ ពួក​គេ​នឹង​មាន​ចិត្ត​ចង់​ស្វែង​យល់​អំពី​ព្រះ​បន្ទូល​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះ និង​រឿង​ដ៏​រំភើប​រីក​រាយ របស់​វីរបុរស​ក្នុង​ព្រះ​គម្ពីរ។ ខណៈ​ពេល​ដែល​ចំណេះ​ដឹង​របស់​ពួក​គេ​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ ពួក​គេ​អាច​ចាប់​ផ្តើម​យល់​អំពី​លទ្ធផល​នៃ​អំពើ​បាប និង​ដឹង​ថា ពួក​គេ​ត្រូវ​ការ​ការ​ប្រែ​ចិត្ត ហើយ​រក​ឃើញ​ក្តី​អំណរ​ ក្នុង​ការ​ទុក​ចិត្ត​ព្រះ។ ឧទាហរណ៍ ជំពូក​ទី​១ នៃ​កណ្ឌ​គម្ពីរ​សុភាសិត បាន​ណែនាំ​យើង អំពី​អត្ថ​ប្រយោជន៍​នៃ​ប្រាជ្ញា​(សុភាសិត ១:១-៧)។ ប្រាជ្ញា​ជា​ច្រើន​ក្នុង​កណ្ឌ​គម្ពីរ​នេះ បាន​ផ្តល់​ឲ្យ​យើង​នូវ​ពន្លឺ​នៃ​ការ​យល់​ដឹង សម្រាប់​ស្ថានភាព​នៃ​ជីវិត​ពិត។

ការ​ចូល​ចិត្ត​រៀន​សូត្រ ជា​ពិសេស អំពី​សេចក្តី​ពិត​ខាង​វិញ្ញាណ ជួយ​ឲ្យ​យើង​លូត​លាស់​កាន់​តែ​រឹង​មាំ ក្នុង​ជំនឿ​យើង។ ហើយ​អ្នក​ដែល​ដើរ​ដោយ​ជំនឿ អស់​ជា​ច្រើន​ទសវត្សរ៍ អាច​បន្ត​ស្វែង​រក​ចំណេះ​ដឹង អំពី​ព្រះ ពេញ​មួយ​ជីវិត​របស់​ខ្លួន។ បទ​គម្ពីរ​សុភាសិត ១:៥ បាន​បង្រៀន​យើង​ថា ស្តេច​សាឡូម៉ូន​បាន​កត់​ទុក​នូវ​សុភាសិត​ជា​ច្រើន “ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញា ​បាន​ស្តាប់ ហើយ​ចំរើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្តី​ទូន្មាន​មាំទាំ”។ ព្រះ​ទ្រង់​នឹង​មិន​ដែល​ឈប់​បង្រៀន​យើង ឲ្យ​តែ​យើង​បើក​ចិត្ត និង​គំនិត​ទទួល​ការ​ដឹក​នាំ និង​ការ​បង្រៀន​ពី​ព្រះ​អង្គ។—Cindy Hess Kasper

តើ​មាន​សេចក្តី​ពិត​ណា​ខ្លះ​នៃ​ព្រះ​គម្ពីរ ដែល​អ្នក​បាន​បន្ថែម​ពី​លើ​ចំណេះ​ដឹង​របស់​អ្នក កាល​ពី​ពេល​ថ្មី​ៗ​នេះ? តើ​អ្នក​អាច​បន្ត​ស្វែង​រក​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ អំពី​សេចក្តី​ពិត​របស់​ព្រះ ដោយ​របៀប​ណា?

ឱ​ព្រះ​វរបិតា សូម​ព្រះ​អង្គ​បន្ត​បើក​គំនិត និង​ចិត្ត​ទូល​បង្គំ ឲ្យ​លូត​លាស់ ក្នុង​ការ​យល់​ដឹង និង​ប្រាជ្ញា ខណៈ​ពេល​ដែល​ទូល​បង្គំ​អាន​ព្រះ​គម្ពីរ​ព្រះ​អង្គ។

To grow deeper in your understanding of faith, visit ChristianUniversity.org/ST101.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៤៩-៥០ និង ម៉ាថាយ ១៣:៣១-៥៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles