January 21, 2022

You are here:
ឲ្យដល់គេ កាលនៅមានជីវិតរស់

កំពុង​ដែល​ថ្ងៃ​នៅ​ភ្លឺ​នៅ​ឡើយ នោះ​ត្រូវ​តែ​ខ្ញុំ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក។ យ៉ូហាន ៩:៤ អ្នក​ជំនួញ​ជោគជ័យ​ម្នាក់ បាន​ចំណាយ​ពេល​ពីរបី​ទសវត្សរ៍​ចុង​ក្រោយ​នៃ​ជីវិត​គាត់ ដើម្បី​ធ្វើអ្វី​ដែល​គាត់​អាច​ធ្វើ​បាន ដើម្បី​លះបង់​ទ្រព្យ​សម្បត្តិ​របស់​គាត់។ មហា​សេដ្ឋី​ប្រាក់​រាប់​ពាន់​លាន​ម្នាក់​នេះ បាន​បរិច្ចាគ​ប្រាក់​របស់​គាត់ ដល់​បុព្វហេតុ​ផ្សេង​ៗ ដូច​ជា​ការ​នាំ​មក​នូវ​សន្តិភាព​សម្រាប់​ប្រទេស​អៀរឡង់​ខាង​ជើង និង​ការ​ធ្វើ​ទំនើបនីយកម្ម​នៃ​ប្រព័ន្ធ​សុខាភិបាល​នៅ​ប្រទេស​វៀតណាម ហើយ​មុន​ពេល​គាត់​ជិត​ដល់​ពេល​លាចាក​លោក គាត់​បាន​ចំណាយ​ប្រាក់​៣៥០​លាន​ដុល្លា ដើម្បី​កែ​ប្រែ​កោះ​រូសាវែល នៅ​ទីក្រុង​ញូយ៉ូក ឲ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា។ បុរស​ម្នាក់​នេះ​បាន​និយាយ​ថា “ខ្ញុំ​មាន​ការ​ជឿ​ជាក់​យ៉ាង​មុត​មាំ ចំពោះ​ភាព​ចាំបាច់​នៃ​ការ​បរិច្ចាគ​ប្រាក់ ខណៈ​ពេល​នៅ​មាន​ជីវិត។ ខ្ញុំ​មើល​ឃើញ​ហេតុផល​តិច​ណាស់ ដែល​ត្រូវ​ពន្យារពេល​ការ​បរិច្ចាគ…ម្យ៉ាង​ទៀត ការ​ធ្វើ​ទាន​ខណៈ​ពេល​ដែល​អ្នក​នៅ​មាន​ជីវិត នោះ​មាន​ភាព​សប្បាយ​រីក​រាយ​ជាង​ការ​បរិច្ចាគ ពេល​ដែល​អ្នក​បាន​ស្លាប់​ហើយ”។ ការ​ធ្វើទាន ខណៈ​ពេល​ដែល​អ្នក​នៅ​មាន​ជីវិត គឺ​ជា​ទង្វើ​ដ៏​អស្ចារ្យ ដែល​យើង​ត្រូវ​ធ្វើ។​ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​អំពី​បុរស​ម្នាក់ ដែល​បាន​ពិការ​ពី​កំណើត។ ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​បាន​ទូល​សួរ​ព្រះ​អង្គ​ថា តើ​គាត់​ពិការ ដោយសារ​អំពើ​បាប​របស់​នរណា?(៩:២)។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​សំណួរ​របស់​ពួក​គេ​ថា “មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្តាយ​គាត់​បាន​ធ្វើ​បាប​ទេ គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បាន​សំដែង​មក ក្នុង​ខ្លួន​គាត់​វិញ កំពុង​ដែល​ថ្ងៃ​នៅ​ភ្លឺ​នៅ​ឡើយ នោះ​ត្រូវ​តែ​ខ្ញុំ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដ្បិត​យប់​ដល់​មក នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ”(ខ.៣-៤)។ ទោះ​យើង​ធ្វើ​ការ​លះ​បង់ ឬ​ធ្វើ​ទាន​ដល់​អ្នក​ដទៃ​យ៉ាង​ដូចម្តេច​ក៏​ដោយ យើង​ត្រូវ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត និង​ដោយ​សេចក្តី​ស្រឡាញ់។ ទោះ​យើង​លះបង់​ដោយ​ការ ចំណាយ​ពេល ធន​ធាន…

Read article