លាក់ខ្លួនពីព្រះ
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយព្រះបន្ទូលថា ឯងនៅឯណា? លោកុប្បត្តិ ៣:៩ កាលនៅរៀនថ្នាក់ទី៣ ខ្ញុំចាំថា ខ្ញុំធ្លាប់ធ្មេញភ្នែក ហើយចាប់ផ្តើមរាប់លេខឮៗ។ មិត្តរួមថ្នាក់របស់ខ្ញុំ ក៏បានប្រញាប់រត់ចេញពីថ្នាក់រៀន ទៅរកកន្លែងពួន។ ខ្ញុំក៏បានដើររកពួកគេ នៅក្រោមតុ នៅកៀនទូ និងនៅក្រោយទ្វារសព្វគ្រប់ អស់ពេលយ៉ាងយូរ នៅតែរកមិត្តភក្តិខ្ញុំមិនឃើញ។ ខ្ញុំក៏បានអស់សំណើច ពេលដែលមិត្តភក្តិខ្ញុំម្នាក់បានលោតចេញពីក្រោយផើងផ្កា ដែលគេបានចងព្យួរនឹងពិដាន។ ក្បាលរបស់នាងបានបាំងពីក្រោយដើមផ្កានោះ ហើយគេអាចមើលឃើញខ្លួនរបស់នាងបានយ៉ាងងាយ តែខ្ញុំមិនបានឃើញនាងសោះ។ ដោយសារព្រះទ្រង់ជ្រាបអំពីអ្វីៗគ្រប់យ៉ាង នោះពេលដែលលោកអ័ដាម និងនាងអេវ៉ា “ពួនពីព្រះអង្គ” ក្នុងសួនច្បារអេដែន ព្រះអង្គនៅតែទតឃើញពួកគេ(លោកុប្បត្តិ ៣:៨)។ ប៉ុន្តែ ពួកគេមិនមែនកំពុងតែលេងបិទពួននោះទេ។ ពួកគេទើបតែស្គាល់ភាពអាម៉ាស់ នៃកំហុសរបស់ខ្លួនភ្លាមៗ បន្ទាប់ពីបានញាំផ្លែឈើ ដែលព្រះទ្រង់បានហាម។ លោកអ័ដាម និងនាងអេវ៉ាបានងាកបែរចេញពីព្រះ និងការផ្គត់ផ្គង់ដោយក្តីស្រឡាញ់របស់ព្រះអង្គ ពេលដែលពួកគេមិនស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ។ ព្រះអង្គមិនបានយាងចេញពីពួកគេ ដោយសេចក្តីក្រោធនោះឡើយ ផ្ទុយទៅវិញ ព្រះអង្គបានសួររកពួកគេថា “ឯងនៅឯណា?” ព្រះអង្គមិនមែនមិនដឹងថា ពួកគេនៅកន្លែងណានោះទេ តែព្រះអង្គសព្វព្រះទ័យឲ្យពួកគេដឹងថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះពួកគេ ដោយសេចក្តីអាណិត(ខ.៩)។ កាលនោះខ្ញុំមិនអាចមើលឃើញមិត្តភក្តិខ្ញុំពួន តែព្រះទ្រង់តែងតែទតឃើញយើង ហើយស្គាល់យើង ព្រោះព្រះអង្គតែងតែទតឃើញ និងជ្រាបអំពីយើងជានិច្ច។…
Read article