January 23, 2022

You are here:
គឺដោយសារព្រះគុណព្រះ

ព្រះ​ទ្រង់​បាន​លើក​ព្រះយេស៊ូវ​នេះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះអម្ចាស់ ហើយ​ជា​ព្រះគ្រីស្ទ​ផង។ កិច្ចការ ២:៣៦ ខ្សែ​ភាព​យន្ត​រឿង ទុក្ខវេទនា បាន​ចាប់​ផ្តើម ដោយ​មាន​អ្នក​ទោស​ម្នាក់​ឈ្មោះ ហ្សង់ វ៉ាលហ្សង់(Jean Valjean) បាន​ជាប់​ចោទ​ពី​បទ​លួច​ប្រាក់​របស់​ពួក​សង្ឃ​កាតូលិក​ម្នាក់។​ គាត់​ត្រូវ​គេ​ចាប់​ខ្លួន​បាន ហើយ​រំពឹង​ថា នឹង​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​អណ្តូង​រ៉ែ​វិញ។ ប៉ុន្តែ សង្ឃ​នោះ​បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​គាត់​បាន​អះ​អាង​ថា គាត់​បាន​ឲ្យ​ប្រាក់​នោះ​ទៅ​លោក​វ៉ាលហ្សង់​ទេ។ បន្ទាប់​ពី​ប៉ូលិស​ចាក​ចេញ​ទៅ​វិញ គាត់​ក៏​បាន​ងាក​មក​រក​ចោរ​នោះ ដោយ​ណែនាំ​ថា “ឯង​មិន​មែន​ជា​កម្ម​សិទ្ធិ​ផ្តាច់​មុខ​របស់​សេចក្តី​អាក្រក់​ទៀត​ឡើយ តែ​ត្រូវ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​សេចក្តី​ល្អ​វិញ”។ សេចក្តី​ស្រឡាញ់​ដ៏​លើស​លប់​នេះ បាន​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​សេចក្តី​ស្រឡាញ់ ដែល​បាន​បង្ហូរ​ចេញ​ពី​ប្រភព ដែល​ជា​ទី​បញ្ចេញ​ព្រះ​គុណ​គ្រប់​យ៉ាង។ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ លោក​ពេត្រុស​បាន​ចែក​ចាយ​ថា ជិត​ពីរ​ខែ​មុន ពួក​គេ​បាន​ឆ្កាង​ព្រះ​យេស៊ូវ ក្នុង​ទីក្រុង​នេះ។ ហ្វូង​មនុស្ស​មាន​ការ​ចុក​ចាប់​ក្នុង​ចិត្ត ហើយ​ក៏​បាន​សួរ​គាត់​ថា តើ​ពួក​គេ​ត្រូវ​ធ្វើ​ដូច​ម្តេច។ លោក​ពេត្រុស​ក៏​បាន​ឆ្លើយ​ថា “ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ”(កិច្ចការ ២:៣៨)។ ព្រះយេស៊ូវ​បាន​ស៊ូទ្រាំ​ទារុណ​កម្ម ដែល​ពួក​គេ​សក្តិសម​នឹង​ទទួល។ តែ​ពេល​នេះ ទោស​របស់​ពួក​គេ​នឹង​ត្រូវ​អត់​ទោស​ឲ្យ បើ​សិន​ជា​ពួក​គេ​ទទួល​ជឿ​ព្រះ​អង្គ។ ព្រះ​គុណ​របស់​ព្រះ​ធ្វើ​ការ​តាម​របៀប​ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់។ មនុស្ស​អាច​ទទួល​ការ​អត់​ទោស​បាប ដោយ​សារ​តែ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ គឺ​ការ​សុគត…

Read article