January 24, 2022

You are here:
នៅក្នុងព្រះហស្តរបស់ព្រះដ៏ជាជាងស្មូន

បើ​កាល​ណា​ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ។ យេរេមា ១៨:៤ កាល​ពី​ឆ្នាំ​១៩៥២ ដើម្បី​ជៀស​វាង​ការ​បែក​បាក់​ទំនិញ​ផុយ​ស្រួយ ដោយសារ​អ្នក​ទិញ​ដែល​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ម្ចាស់​ហាង​ទំនិញ នៅ​ឆ្នេរ​ម៉ៃអាមី ក៏​បាន​បិទ​ផ្លាក ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “លោក​អ្នក​ត្រូវ​បង់​ថ្លៃ សម្រាប់​ទំនិញ​ដែល​លោក​អ្នក​បាន​ធ្វើ​ឲ្យ​បែក​ឬ​ខូច”។ ពាក្យ​ដែល​ងាយ​ស្រួល​យល់​នេះ បាន​ផ្តល់​ឲ្យ​នូវ​ការ​ដាស់​តឿន ដល់​អ្នក​មក​ទិញ​ទំនិញ​ទាំង​ឡាយ។ សព្វ​ថ្ងៃ​នេះ គេ​អាច​ឃើញ​ផ្លាក​ប្រភេទ​នេះ នៅ​តាម​ហាង​លក់​របស់​ថ្លៃ​ៗ​ជា​ច្រើន នៅ​អាមេរិក។ អ្វី​ដែល​គេ​មិន​នឹក​ស្មាន​ដល់​នោះ​គឺ គេ​អាច​ដាក់​ផ្លាក​ផ្សេង​មួយ​ទៀត នៅ​ក្នុង​ហាង​របស់​ជាង​ស្មូន ដោយ​សរសេរ​អក្សរ​ពី​លើ​ថា “បើ​លោក​អ្នក​ធ្វើ​ឲ្យ​វា​បែក យើង​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​វត្ថុ​ដែល​ល្អ​ជាង​នេះ​ទៀត”។ ហើយ​នេះ​ជា​អ្វី​ដែល​បាន​បើក​សម្តែង​នៅ​ក្នុង​បទ​គម្ពីរ យេរេមា ជំពូក ១៨។ លោក​យេរេមា​បាន​ទៅ​ផ្ទះ​របស់​ជាង​ស្មូន ហើយ​ក៏​បាន​ឃើញ​ជាង​ស្មូន​សូន​ឆ្នាំង​ដី ពី​ដី​ឥដ្ឋ ដោយ​ផ្ទាល់​ដៃ យ៉ាង​ប្រុង​ប្រយ័ត្ន(ខ.៤)។ លោក​ហោរា​ក៏​បាន​រំឭក​យើង​ថា ព្រះ​ទ្រង់​ពិត​ជា​ជាង​ស្មូន​ដ៏​ជំនាញ ហើយ​យើង​ជា​ដី​ឥដ្ឋ។ ព្រះអង្គ​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ ហើយ​អាច​ប្រើ​អ្វី​ដែល​ព្រះ​អង្គ​បាន​បង្កើត ដើម្បី​បំផ្លាញ​ការ​អាក្រក់ ក៏​ដូចជា​បង្កើត​ភាព​ស្រស់​ស្អាត ក្នុង​យើង។​ ព្រះ​ទ្រង់​អាច​កែ​ឆ្នៃ​យើង ពេល​ណា​យើង​មាន​ភាព​ប្រេះ​បែក ឬ​ខូច​សភាព​ដើម។ ព្រះ​អង្គ​ជា​ជាង​ស្មូន​ដ៏​ជំនាញ​បំផុត ដែល​អាច និង​ស្ម័គ្រ​ព្រះទ័យ​បង្កើត​ភាជនៈ​ថ្មី ដ៏​មាន​តម្លៃ ដោយ​ប្រើ​បំណែក​របស់​យើង​ដែល​បាន​ប្រេះ​បែក។ យើង​មាន​ជីវិត​ដែល​ប្រេះ​បែក កំហុស និង​អំពើ​បាប​ពី​អតីត​កាល…

Read article