នាំគ្នានិយាយពាក្យស្រឡាញ់
យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង។ ១យ៉ូហាន ៤:១៦ លោកសាស្ត្រាចារ្យបានបញ្ចប់ម៉ោងរៀនតាមអនឡាញ តាមរបៀបពីរយ៉ាង។ គាត់ច្រើនតែនិយាយថា “ជួបគ្នាពេលក្រោយទៀត” ឬ “រីករាយថ្ងៃចុងសប្ដាហ៍”។ សិស្សខ្លះឆ្លើយតបថា “អរគុណលោកគ្រូ រីករាយថ្ងៃចុងសប្តាហ៍!” តែថ្ងៃមួយ សិស្សម្នាក់បានឆ្លើយតបថា “ខ្ញុំស្រឡាញ់លោកគ្រូ”។ គាត់ក៏មានការភ្ញាក់ផ្អើល ហើយឆ្លើយថា “ខ្ញុំក៏ស្រឡាញ់អ្នកដែរ!”។ នៅពេលល្ងាចនោះ មិត្តរួមថ្នាក់ទាំងឡាយបានស្រុះស្រួលគ្នានិយាយពាក្យ “ខ្ញុំស្រឡាញ់លោកគ្រូ” បន្តកន្ទុយគ្នា សម្រាប់ម៉ោងរៀនលើកក្រោយទៀត ដើម្បីជាការដឹងគុណ ដល់លោកសាស្ត្រាចារ្យ ដែលបានបង្រៀនពួកគេ នៅពីមុខអេក្រង់កុំព្យូទ័រ ជាជាងការជួបមុខផ្ទាល់ ដែលគាត់ចូលចិត្តជាង។ ពីរបីថ្ងៃក្រោយមក ពេលគាត់បញ្ចប់ម៉ោងរៀន គាត់និយាយថា “ជួបគ្នាពេលក្រោយ” ហើយសិស្សទាំងឡាយក៏បានឆ្លើយតបម្នាក់ម្តងៗថា “ខ្ញុំស្រឡាញ់លោកគ្រូ”។ ពួកគេបានបន្តអនុវត្តដូចនេះ អស់ជាច្រើនខែ។ គ្រូបង្រៀនរូបនេះបានមានប្រសាសន៍ថា ការនេះបាននាំឲ្យគាត់មានចំណងដ៏រឹងមាំជាមួយសិស្សគាត់ ហើយសព្វថ្ងៃនេះ គាត់មានអារម្មណ៍ថា គាត់ និងសិស្សគាត់ជា “គ្រួសារតែមួយ”។ ក្នុងបទគម្ពីរ ១យ៉ូហាន ៤:១០-២១ យើងមានហេតុផលជាច្រើន ដែលត្រូវទូលដល់ព្រះថា “ទូលបង្គំស្រឡាញ់ព្រះអង្គ” ក្នុងនាមយើងជាផ្នែកមួយនៃមហាគ្រួសារទ្រង់ ព្រោះទ្រង់បានចាត់ព្រះរាជបុត្រាតែមួយ ធ្វើជាយញ្ញបូជាលោះបាបយើង(ខ.១០)។…
Read article