February 7, 2022

You are here:
ការព្យាយាមយកអ្វីដែលអ្នកចង់បាន

ខណៈ​នោះ​អ័ដូនីយ៉ា ជា​បុត្រ​នៃ​នាង​ហាគីត ក៏​លើក​ខ្លួន​ឡើង ដោយ​ពាក្យ​ថា យើង​នឹង​ធ្វើ​ជា​ស្តេច។ ១ពង្សាវត្សត្រ ១:៥ លោក​អើរ៉ុន ប័រ(Aaron Burr) បាន​ទន្ទឹង​រង់​ចាំ ដោយ​ចិត្ត​ថប់​បារម្ភ នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​របស់​សមាជិក​រដ្ឋ​សភា​អាមេរិក ជ្រើស​រើស​ប្រធានាធិបតី។ ដោយ​មាន​ការ​ជាប់​គាំង ជា​មួយ​នឹង​លោក​ថូម៉ាស ចេហ្វ័រសិន(Thomas Jefferson) ក្នុង​ទសវត្សរ៍​ឆ្នាំ​១៨០០ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី លោក​ប័រ​មាន​ហេតុផល ដែល​ត្រូវ​ជឿ​ថា រដ្ឋសភា​នឹង​ប្រកាស​ថា គាត់​ជា​អ្នក​ឈ្នះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​បាន​ចាញ់ ហើយ​ភាព​ល្វីង​ជូរ​ចត់​ក៏​បាន​ស៊ី​បំផ្លាញ​ព្រលឹង​គាត់។ គាត់​ក៏​បាន​ចិញ្ចឹម​ចិត្ត​គុំគួន​មក​លើ​លោក​អ័ឡេក្សានឌ័រ ហាមីលតុន(Alexander Hamilton) ដែល​មិន​បាន​បោះ​ឆ្នោត​ឲ្យ​គាត់។ ៤​ឆ្នាំ​ក្រោយ​មក​ ទីបំផុត​លោក​ប័រ​ក៏​បាន​បាញ់​សម្លាប់​លោក​ហាមីលតុន ក្នុង​ការ​ប្រកួត​បាញ់​គ្នា ។ ប្រទេស​ជាតិ​របស់​គាត់​មាន​ការ​ខឹង​សម្បា​នឹង​គាត់ ដោយសារ​ការ​សម្លាប់​នេះ ហើយ​ក៏​បាន​បោះ​បង់​ចោល​គាត់ ដោយ​ទុក្ខ​ឲ្យ​គាត់​ស្លាប់​ក្នុង​វ័យ​ចាស់​ជរា​ដ៏​ជូរ​ចត់។ ការ​លេង​ល្បែង​នយោបាយ ជា​ផ្នែក​ដ៏​សោក​សៅ​នៃ​ប្រវត្តិ​សាស្រ្ត។ ពេល​ដែល​ស្តេច​ដាវីឌ​ជិត​ដល់​ពេល​អស់​ព្រះ​ជន្ម បុត្រា​ទ្រង់​ព្រះ​នាម​អ័ដូនីយ៉ា បាន​ជ្រើស​មេទ័ព​របស់​ស្តេច​ដាវីឌ​ឲ្យ​បម្រើ​ខ្លួន ហើយ​ក៏​បាន​នាំ​ពួក​សង្ឃ​ឲ្យ​តែង​តាំង​ខ្លួន​ជា​ស្តេច(១ពង្សាវតាក្សត្រ ១:៥-៨)។ ប៉ុន្តែ ស្តេច​ដាវីឌ​បាន​ជ្រើស​រើស​ព្រះអង្គ​ម្ចាស់​សាឡូម៉ូន ឲ្យ​ស្នង​រាជ្យ​ហើយ(ខ.១៧)។ ដោយ​មាន​ជំនួយ​ពី​ហោរ៉ា​ណាថាន ទ្រង់​អាច​ទប់​ស្កាត់​ការ​បះបោរ​នេះ​ ដោយ​ជោគ​ជ័យ(ខ.១១-៥៣)។ ទោះ​ព្រះ​អង្គ​ម្ចាស់​អ័ដូនីយ៉ា​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ​ក៏​ដោយ ទ្រង់​នៅ​តែ​រៀប​គម្រោង​ដណ្តើម​រាជ ជា​លើក​ទី​២…

Read article