March 1, 2022

You are here:
ចែកចាយដំណឹងល្អ ដោយមិនខ្លាចចិត្ត

[អធិស្ឋាន]ឲ្យ​ខ្ញុំ​ផង ប្រយោជន៍​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សំដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លាហាន នឹង​សំដែង​ពី​សេចក្តី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ។ អេភេសូរ ៦:១៩ ខ្ញុំ និង​ឃែត​ធ័ររីន(Catherine) ជា​មិត្ត​ល្អ​នឹង​គ្នា កាល​រៀន​នៅ​វិទ្យាល័យ។ ពេល​ណា​យើង​មិន​បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ យើង​ក៏​បាន​សរសេរ​នៅ​លើ​ក្រដាស​តូច​មួយ ហុច​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រៀប​គម្រោង​ទៅ​គេង​នៅ​ផ្ទះ​គាត់ ឬ​នៅ​ផ្ទះ​ខ្ញុំ។ ជួន​កាល យើង​ជិះ​សេះ​ជា​មួយ​គ្នា ហើយ​ជា​ដៃ​គូ ក្នុង​ការ​ធ្វើ​កិច្ចការ​សាលា។ នៅ​ពេល​រសៀល​ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​គិត​អំពី​ឃែតធ័រីន។ គ្រូ​គង្វាល​របស់​ខ្ញុំ​បាន​ចែក​ចាយ នៅ​ពេល​ព្រឹក​នោះ អំពី​របៀប​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ហើយ​ខ្ញុំ​ដឹង​ថា មិត្ត​ភក្តិ​ម្នាក់​នេះ​មិន​ទាន់​ជឿ​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ ដូច​ខ្ញុំ​ឡើយ។ ខ្ញុំ​ក៏​មាន​ចិត្ត​ចង់​ទូរស័ព្ទ​ទៅ​នាង ដើម្បី​ពន្យល់​នាង អំពី​របៀប​ដែល​នាង​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះយេស៊ូវ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ ព្រោះ​ខ្ញុំ​ខ្លាច​នាង​បដិសេធ​មិន​ព្រម​ជឿ​អ្វី​ដែល​ខ្ញុំ​និយាយ​ប្រាប់​នាង ហើយ​លែង​មក​ក្បែរ​ខ្ញុំ​ទៀត។ ខ្ញុំ​គិត​ថា ការ​ភ័យ​ខ្លាច​នេះ បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ហ៊ាន​និយាយ​ប្រាប់​គេ អំពី​ព្រះ។ សូម្បី​តែ​សាវ័ក​ប៉ុល​ក៏​ត្រូវ​សុំ​ឲ្យ​គេ​អធិស្ឋាន​ “ឲ្យ​គាត់​បាន​បើក​មាត់​ដោយ​ក្លាហាន នឹង​សំដែង​ពី​សេចក្តី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ”(អេភេសូរ ៦:១៩)។ យើង​មិន​អាច​ជៀស​វាង​ហានិភ័យ នៅ​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ​នោះ​ឡើយ តែ​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា គាត់​ជា “ទូត​របស់​ព្រះគ្រីស្ទ” ជា​អ្នក​នាំ​ព្រះ​រាជសារ​របស់​ព្រះ(ខ.២០)។ យើង​ក៏​អញ្ចឹង​ដែរ។ បើ​គេ​បដិសេធ​មិន​ព្រម​ជឿ​ព្រះ​រាជសារ​ដែល​យើង​ចែក​ចាយ នោះ​ពួកគេ​ក៏​កំពុង​តែ​បដិសេធ​ព្រះ​ដែល​បាន​ផ្ញើ​ព្រះ​រាជសារ​ផង​ដែរ។ ព្រះ​ទ្រង់​ក៏​ទទួល​រង​ការ​បដិសេធន៍​ជា​មួយ​យើង​ផង​ដែរ។ ដូចនេះ តើ​មាន​អ្វី​បណ្តាល​ចិត្ត​យើង​ឲ្យ​ចង់​និយាយ​ប្រាប់​គេ? គឺ​ដោយសារ​យើង​ខ្វល់​អំពី​ពួក​គេ…

Read article