ចែកចាយដំណឹងល្អ ដោយមិនខ្លាចចិត្ត
[អធិស្ឋាន]ឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសំដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ។ អេភេសូរ ៦:១៩ ខ្ញុំ និងឃែតធ័ររីន(Catherine) ជាមិត្តល្អនឹងគ្នា កាលរៀននៅវិទ្យាល័យ។ ពេលណាយើងមិនបានជជែកគ្នាតាមទូរស័ព្ទ យើងក៏បានសរសេរនៅលើក្រដាសតូចមួយ ហុចឲ្យគ្នាទៅវិញទៅមក ដើម្បីរៀបគម្រោងទៅគេងនៅផ្ទះគាត់ ឬនៅផ្ទះខ្ញុំ។ ជួនកាល យើងជិះសេះជាមួយគ្នា ហើយជាដៃគូ ក្នុងការធ្វើកិច្ចការសាលា។ នៅពេលរសៀលថ្ងៃអាទិត្យមួយ ខ្ញុំក៏បានចាប់ផ្តើមគិតអំពីឃែតធ័រីន។ គ្រូគង្វាលរបស់ខ្ញុំបានចែកចាយ នៅពេលព្រឹកនោះ អំពីរបៀបទទួលជីវិតអស់កល្បជានិច្ច ហើយខ្ញុំដឹងថា មិត្តភក្តិម្នាក់នេះមិនទាន់ជឿការបង្រៀនក្នុងព្រះគម្ពីរ ដូចខ្ញុំឡើយ។ ខ្ញុំក៏មានចិត្តចង់ទូរស័ព្ទទៅនាង ដើម្បីពន្យល់នាង អំពីរបៀបដែលនាងអាចមានទំនាក់ទំនងជាមួយព្រះយេស៊ូវ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានការស្ទាក់ស្ទើរ ព្រោះខ្ញុំខ្លាចនាងបដិសេធមិនព្រមជឿអ្វីដែលខ្ញុំនិយាយប្រាប់នាង ហើយលែងមកក្បែរខ្ញុំទៀត។ ខ្ញុំគិតថា ការភ័យខ្លាចនេះ បាននាំឲ្យមនុស្សជាច្រើនមិនហ៊ាននិយាយប្រាប់គេ អំពីព្រះ។ សូម្បីតែសាវ័កប៉ុលក៏ត្រូវសុំឲ្យគេអធិស្ឋាន “ឲ្យគាត់បានបើកមាត់ដោយក្លាហាន នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ”(អេភេសូរ ៦:១៩)។ យើងមិនអាចជៀសវាងហានិភ័យ នៅក្នុងការផ្សាយដំណឹងល្អនោះឡើយ តែសាវ័កប៉ុលបានមានប្រសាសន៍ថា គាត់ជា “ទូតរបស់ព្រះគ្រីស្ទ” ជាអ្នកនាំព្រះរាជសាររបស់ព្រះ(ខ.២០)។ យើងក៏អញ្ចឹងដែរ។ បើគេបដិសេធមិនព្រមជឿព្រះរាជសារដែលយើងចែកចាយ នោះពួកគេក៏កំពុងតែបដិសេធព្រះដែលបានផ្ញើព្រះរាជសារផងដែរ។ ព្រះទ្រង់ក៏ទទួលរងការបដិសេធន៍ជាមួយយើងផងដែរ។ ដូចនេះ តើមានអ្វីបណ្តាលចិត្តយើងឲ្យចង់និយាយប្រាប់គេ? គឺដោយសារយើងខ្វល់អំពីពួកគេ…
Read article