ស្រេកឃ្លានរកព្រះអង្គ
ព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។ យ៉ូហាន ៦:៣៥ ហេតុអ្វីបានជា ពេលណាយើងនិយាយថា “នេះជាបន្ទះដំឡូងបារាំងចុងក្រោយ ដែលខ្ញុំចង់ញាំ” ប្រាំនាទីក្រោយមក យើងក៏ចង់ញាំបន្ទះដំឡូងបារាំងថែមទៀត។ លោកម៉ៃឃល ម៉ូស(Michael Moss) បានឆ្លើយតប ចំពោះសំណួរនេះ នៅក្នុងសៀវភៅរបស់គាត់មានចំណងជើងថា អំបិល ស្ករ និងខ្លាញ់ ។ គាត់បានពិពណ៌នាថា ក្រុមហ៊ុនធំៗនៅអាមេរិក ដែលជំនាញខាងផលិតអាហារសម្រន់ បានដឹងពីរបៀប “ជួយ” មនុស្សឲ្យស្រេកឃ្លានអាហារសម្រន់។ តាមពិត មានក្រុមហ៊ុនដ៏ល្បីល្បាញមួយ បានចំណាយទឹកប្រាក់៣០លានដុល្លា ក្នុងមួយឆ្នាំ ដើម្បីជួល “អ្នកប្រឹក្សាផ្នែករសជាតិ” ឲ្យស្វែងរកចំណុចដែលរីករាយបំផុតរបស់អតិថិជន ដើម្បីទាញយកប្រយោជន៍ពីការស្រេកឃ្លានអាហាររបស់យើង។ ព្រះយេស៊ូវមិនដូចក្រុមហ៊ុននោះទេ ព្រោះព្រះអង្គបានជួយយើងឲ្យស្រេកឃ្លានអាហារដ៏ពិត គឺអាហារខាងវិញ្ញាណ ដែលនាំមកនូវការស្កប់ស្កល់ដល់វិញ្ញាណយើង។ ព្រះអង្គមានបន្ទូលថា “ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ”(យ៉ូហាន ៦:៣៥)។ នៅក្នុងការអះអាងនេះ ព្រះអង្គបានបង្រៀនយើងនូវរឿងសំខាន់ពីរយ៉ាង គឺៈ នំប៉័ងដែលព្រះអង្គមានបន្ទូលនេះ គឺជាអង្គបុគ្គល មិនមែនជាវត្ថុនោះឡើយ(ខ.៣២)។…
Read article