អាហារធ្លាក់ចុះមកពីស្ថានសួគ៌
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា។ និក្ខមនំ ១៦:៤ កាលពីខែសីហា ឆ្នាំ២០២០ ប្រជាជននៅក្រុងអូលទិន ប្រទេសស្វីស មានការភ្ញាក់ផ្អើល នៅពេលដែលព្រឹលធ្លាក់ចុះមកជាស្ករសូកូឡា នៅក្នុងទីក្រុង។ ប្រព័ន្ធបន្សុទ្ធខ្យល់ នៅក្នុងរោងចក្រធ្វើស្ករសូកូឡាមួយ បានខូច ជាហេតុបណ្តាលឲ្យភាពតូចល្អិតនៃស្ករសូកូឡា បានហោះហើរចេញពីរោងចក្រ ចូលទៅក្នុងខ្យល់អាកាស។ ជាលទ្ធផល កម្ទេចស្ករសូកូឡាដ៏តូចល្អិតសំប៉ែតៗ ដែលគេអាចបរិភោគបាន មានសណ្ឋានដូចគ្រាប់ព្រឹល បានធ្លាក់ចុះមកលើរថយន្ត និងដងវិថីនានា ហើយបានធ្វើឲ្យក្រុងទាំងមូលធំក្លិន ដូចហាងលក់ស្ករគ្រាប់។ ពេលណាខ្ញុំគិត អំពីអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលធ្លាក់ចុះមកពីលើមេឃ តាមរបៀបដ៏អស្ចារ្យ ខ្ញុំតែងតែនឹកចាំ អំពីការផ្គត់ផ្គង់របស់ព្រះ សម្រាប់ប្រជាជនអ៊ីស្រាអែល នៅក្នុងកណ្ឌគម្ពីរនិក្ខមនំ។ បន្ទាប់ពីពួកគេបានរត់គេចពីទឹកដីអេស៊ីព្ទ ពួកគេបានជួបបញ្ហាប្រឈមជាច្រើន នៅក្នុងវាលរហោស្ថាន ជាពិសេស គឺការខ្វះខាតអាហារ និងទឹក។ ហើយព្រះទ្រង់មានព្រះទ័យអាណិត ចំពោះទុក្ខលំបាករបស់រាស្រ្តទ្រង់ ក៏បានសន្យាថា នឹង “បង្អុរភ្លៀងជានំប៉័ងធ្លាក់ចុះពីលើមេឃ”(និក្ខមនំ ១៦:៤)។ នៅពេលព្រឹកបន្ទាប់ អាហារមូលៗតូចៗជាច្រើនបានគ្របដណ្តប់ពីលើដីនៅវាលរហោស្ថាន។ គេក៏បានហៅអាហារនោះថា នំម៉ាណា ដែលព្រះបានផ្គត់ផ្គង់ពួកគេជារៀងរាល់ថ្ងៃ អស់រយៈពេល៤០ឆ្នាំ។ ពេលដែលព្រះយេស៊ូវយាងចុះមកផែនដី មនុស្សម្នាបានចាប់ផ្តើមជឿថា ព្រះទ្រង់បានចាត់ព្រះអង្គឲ្យយាងចុះមកពីស្ថានសួគ៌…
Read article