មានចិត្តលំហើយ នៅផ្ទះរបស់លោកសាយមិន
គេបានលំហើយចិត្តខ្ញុំ និងចិត្តអ្នករាល់គ្នាផង ដូច្នេះ ចូររាប់អានមនុស្សយ៉ាងនោះចុះ។ ១កូរិនថូស ១៦:១៨ មានពេលមួយខ្ញុំបានទៅលេងផ្ទះរបស់លោកសាយមិន(Simon)។ វាជាបទពិសោធន៍ដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ យើងបានធ្វើដំណើរទៅដល់ផ្ទះដ៏តូចទាបរបស់គាត់ ដើម្បីញាំអាហារពេលល្ងាច នៅក្រោមស្បៃរាត្រីដែលមានផ្កាយរះពេញមេឃ នៅតំបន់យ៉ាហ៊ូរូរូ ប្រទេសកេនយ៉ា។ ផ្ទះគាត់មានដីជាកម្រាលឥដ្ឋ ហើយពន្លឺភ្លើងចង្កៀងបានឆ្លុះបញ្ចាំង អំពីលទ្ធភាពរបស់លោកសាយមិន ដែលមានកំណត់។ ខ្ញុំមិនបានចាំថា យើងញាំអាហារអ្វីជាមួយគ្នា នៅយប់នោះទេ តែខ្ញុំមិនអាចបំភ្លេចក្តីអំណរដែលលោកសាយម៉ុនមាន ដោយសារយើងបានទៅលេងផ្ទះគាត់។ គាត់បានទទួលស្វាគមន៍ភ្ញៀវ តាមគំរូព្រះយេស៊ូវ ដោយគ្មានចិត្តអាត្មានិយម នាំឲ្យប៉ះពាល់ជីវិត និងនាំឲ្យមានអារម្មណ៍ស្រស់ថ្លា។ ក្នុងបទគម្ពីរ១កូរិនថូស ១៦:១៥-១៨ សាវ័កប៉ុលបាននិយាយ អំពីគ្រួសាររបស់លោកស្ទេផានាស(ខ.១៥) ដែលមានឈ្មោះល្បីខាងផ្នែកមើលថែអ្នកដទៃ។ ពួកគេមានការប្តូរផ្តាច់ ក្នុងការបម្រើរាស្រ្តរបស់ព្រះអម្ចាស់(ខ.១៥)។ ការបម្រើរបស់ពួកគេទំនងជារាប់បញ្ចូលកិច្ចការជាក់ស្តែង ដែលពួកគេបានធ្វើ(ខ.១៧) តែមានឥទ្ធិពលយ៉ាងខ្លាំងមកលើអ្នកដទៃ បានជាសាវ័កប៉ុលសរសេរថា “គេបានលំហើយចិត្តខ្ញុំ និងចិត្តអ្នករាល់គ្នាផង”(ខ.១៨)។ ពេលដែលយើងមានឱកាសបម្រើអ្នកដទៃ វាជាការត្រឹមត្រូវណាស់ ដែលយើងគិតដល់រឿងអាហារ ការរៀបចំ និងរឿងផ្សេងទៀត ដែលមានភាពសមរម្យសម្រាប់ពេលដូចនោះ។ តែជួនកាល យើងភ្លេចថា អ្វីដែលយើងអាចប្រើ និងទីកន្លែងដែលយើងមាន គឺជារឿងសំខាន់ តែមិនសំខាន់បំផុតនោះទេ។ អាហារដែលមិនអាចបំភ្លេចបាន និងការរៀបចំដ៏សោមនស្ស មានភាពចាំបាច់…
Read article