ការប្រោសឲ្យជាសម្រាប់ពិភពលោកទាំងមូល
ទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ។ ២កូរិនថូស ៥:១៨ នៅក្នុងជ្រលងភ្នំដាច់ស្រយាលមួយ នៅភាគខាងលិចនៃប្រទេសស្លូវេនា មានមន្ទីរពេទ្យសម្ងាត់មួយ(មន្ទីរពេទ្យកងទ័ពរំដោះហ្វ្រានចា) ដែលបានដំណើរការដោយបុគ្គលិកពេទ្យជាច្រើននាក់ និងបានជួយព្យាបាលទាហានដែលមានរបួសរាប់ពាន់នាក់ ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ ដោយលាក់កំបាំងមិនឲ្យពួកណាហ្ស៊ីរកឃើញ។ ការជៀសផុតពីការស្វែងរករបស់ពួកណាហ្ស៊ី គឺជាជោគជ័យដ៏គួរឲ្យកត់សំគាល់ តែដែលកាន់តែគួរឲ្យកត់សំគាល់ជាងនេះទៀតនោះគឺ មន្ទីរពេទ្យ(ដែលបានទទួលប្រាក់ឧបត្ថម្ភ និងគ្រប់គ្រងដោយចលនារំដោះជាតិរបស់ប្រទេសស្លូវេនា) បានព្យាបាលទាហានរបស់សម្ព័ន្ធមិត្ត ក៏ដូចជាទាហានរបស់សត្រូវ។ ពោលគឺ មន្ទីរពេទ្យនេះបានទទួលស្វាគមន៍មនុស្សទាំងអស់។ ព្រះគម្ពីរបានបង្រៀនយើងឲ្យនាំពិភពលោក ឲ្យទទួលការព្យាបាលខាងវិញ្ញាណ។ បានសេចក្តីថា យើងត្រូវមានសេចក្តីអាណិតដល់មនុស្សទាំងអស់ ទោះពួកគេមានទស្សនៈដូចម្តេចក៏ដោយ។ មនុស្សម្នាក់ៗសុទ្ធតែសក្ដិសមនឹងទទួលសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសរបស់ព្រះគ្រីស្ទ ទោះពួកគេមាននិន្នាការអ្វីក៏ដោយ។ សាវ័កប៉ុលបានមានប្រសាសន៍ថា សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវបានជំរុញចិត្តយើង ព្រោះយើងជឿថា ព្រះអង្គបានសុគតជំនួសមនុស្សទាំងអស់(២កូរិនថូស ៥:១៤)។ យើងរាល់គ្នាសុទ្ធតែរងគ្រោះដោយសារជំងឺរបស់អំពើបាប។ យើងរាល់គ្នាស្រេកឃ្លានការប្រោសឲ្យជា នៃការអត់ទោសបាបរបស់ព្រះយេស៊ូវ។ ហើយព្រះអង្គបានយាងមករកយើង ដើម្បីប្រោសយើងឲ្យជា។ បន្ទាប់មក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ព្រះទ្រង់បានប្រទានយើង នូវ “ព្រះបន្ទូល ពីការផ្សះផ្សារ”(ខ.១៩)។ ព្រះអង្គត្រាស់ហៅយើង ឲ្យទៅរកមនុស្សដែលមានរបួស និងភាពប្រេះបែកខាងវិញ្ញាណ(ដូចយើងដែរ)។ យើងចូលរួមក្នុងព្រះរាជកិច្ចនៃការប្រោសឲ្យជា ដោយអ្នកជំងឺប្រែក្លាយជាមានសុខភាពល្អ តាមរយៈការផ្សះផ្សាជាមួយព្រះអង្គ។ ហើយការប្រោសឲ្យជានេះ គឺមានសម្រាប់អស់អ្នកដែលស្ម័គ្រចិត្តទទួល។—Winn Collier…
Read article