May 2022

You are here:
ចូរឲ្យមានពន្លឺឡើង

នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង។ លោកុប្បត្ដិ ១:៣ កាល​កូន​ស្រី​ខ្ញុំ​នៅ​ក្មេង ជា​ញឹក​ញាប់ ខ្ញុំ​បាន​ប្រាប់​នាង​ឲ្យ​ដឹង​ថា វត្ថុ​ដែល​នាង​ឃើញ​នោះ ជា​អ្វី។ ខ្ញុំ​បាន​ណែ​នាំ​នាង ឲ្យ​ស្គាល់​វត្ថុ​ផ្សេង​ៗ ឬ​អនុញ្ញាត​ឲ្យ​នាង​ប៉ះ​វត្ថុ​ដែល​នាង​មិន​ដែល​ស្គាល់ ហើយ​និយាយ​ប្រាប់​នាង​ថា វត្ថុ​នោះ​ជា​អ្វី ដោយ​នាំ​ឲ្យ​នាង​មាន​ការ​យល់​ដឹង និង​ចេះ​ពាក្យ​ថ្មី​ៗ ក្នុង​ពិភព​លោក​ដ៏​ធំធេង ដែល​នាង​កំពុង​ធ្វើ​ការ​រុក​រក។ តាម​ធម្មតា ខ្ញុំ​និង​ស្វាមី​ខ្ញុំ បាន​រំពឹង (ឬ​សង្ឃឹម) ថា ពាក្យ​ទី​១ ដែល​នាង​និយាយ​មុន​គេ គឺ ប៉ា ឬ​ម៉ាក់​ ប៉ុន្តែ នាង​បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​និយាយ​ចេញ​ពាក្យ​ដំបូង ផ្សេង​ពី​នេះ ដូច​ជា​ពាក្យ ពន្លឺ ជា​ដើម ដែល​មាត់​ដ៏​តូច​របស់​នាង​បាន​ថា​តាម​ខ្ញុំ ដោយ​បញ្ចេញ​សម្លេង​មិន​ច្បាស់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ពាក្យ​ពន្លឺ ស្ថិត​ក្នុង​ចំណោម​ពាក្យ​ដំបូង​គេ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ផែនដី​បាន​ខូច ហើយ​នៅ​ទទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះវិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពី​លើ​ទឹក នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា “ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង”(លោកុប្បត្តិ ១:៣)។ ព្រះ​ទ្រង់​ឃើញ​ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ធ្វើ​បន្ទាល់​អំពី​ការ​នេះ។…

Read article