ប្រាជ្ញា និងការយល់ដឹង ក្នុងព្រះបន្ទូល

 

ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ នោះ​ចេញ​ពី​ព្រះឱស្ឋ​របស់​ទ្រង់​មក។ សុភាសិត ២:៦

នៅ​ឆ្នំា ១៣៧៣ កាល ជូលៀន(Julian) ជា​អ្នក​ក្រុង​ន័រវិច មាន​អាយុ​៣០​ឆ្នាំ នាង​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់ ស្ទើរ​​បាត់​បង់​ជីវិត។ ពេល​ដែល​គ្រូគង្វាល​របស់​នាង​អធិស្ឋាន​ជា​មួយ​នាង ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​នាង។ បន្ទាប់​ពី​នាង​បាន​ជា​សះ​ស្បើយ​ពី​ជម្ងឺ ដោយ​ការ​អស្ចារ្យ នាង​ក៏​បាន​អធិស្ឋាន និង​សិក្សា​ព្រះ​បន្ទូល​ព្រះ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ក៏​បាន​ជញ្ជឹង​គិត​ព្រះបន្ទូល​ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ក្នុង​ព្រះ​គម្ពីរ។ គាត់​ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “ព្រះ​ទ្រង់​បាន​ធ្វើការ​ក្នុង​ជីវិត​នាង ដោយសារ​ព្រះអង្គ​ស្រឡាញ់​នាង” ជា​ពិសេស ការ​លះបង់​របស់​ព្រះ​គ្រីស្ទ គឺ​ជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ខ្ពស់​បំផុត​របស់​ព្រះ។

មនុស្ស​ជា​ច្រើន​បាន​ឮ​ល្បី អំពី​ការ​អស្ចារ្យ​ដែល​ជូលៀន​បាន​ទទួល​ក្នុង​ជីវិត​នាង តែ​អ្វី​ដែល​គេ​ច្រើន​តែ​មើល​រំលង​នោះ គឺ​ពេល​វេលា​ដែល​នាង​បាន​ចំណាយ និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​នាង ក្នុងការ​​អនុវត្តន៍​តាម​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​បើក​សម្ដែង ក្នុង​ព្រះ​គម្ពីរ។ នាង​បាន​ព្យាយាម​ស្វែង​យល់ និង​អនុវត្ត​តាម​ព្រះបន្ទូល​ព្រះ ដោយ​ទូល​សូម​ប្រាជ្ញា និង​ជំនួយ​ពី​ព្រះ​អង្គ។​

ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ដល់​រាស្រ្ត​ព្រះ​អង្គ ដោយ​ព្រះ​គុណ​ព្រះអង្គ តាម​រយៈ​ព្រះបន្ទូល​ក្នុង​ព្រះ​គម្ពីរ។ យើង​អាច​ស្វែង​រក​ប្រាជ្ញា និង​ជំនួយ ក្នុង​ការ​សិក្សា​ព្រះ​បន្ទូល​ព្រះ​អង្គ។ គឺ​ប្រាជ្ញា​ដែល​ស្តេច​សាឡូម៉ូន​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​ស្វែង​រក ដោយ​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់ (សុភាសិត ២:២) ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​អង្គ(ខ.៥)។

ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​យើង​នូវ​ប្រាជ្ញា និង​ការ​យល់​ដឹង​ព្រះបន្ទូល​ព្រះ​អង្គ។ កាលណា​យើង​លូតលាស់​កាន់​តែ​ស៊ី​ជម្រៅ នៅ​ក្នុង​ការ​ស្គាល់​ចរិយា​សម្បត្តិ និង​ផ្លូវ​របស់​ព្រះ​អង្គ យើង​អាច​ថ្វាយ​ព្រះ​កិត្តិនាម និង​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់។​—Amy Boucher Pye

តើ​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះអង្គ​ទ្រង់​ដល់​អ្នក ក្នុង​ព្រះ​គម្ពីរ​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​បាន​យល់ និង​អនុវត្ត​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​បើក​សម្ដែង ក្នុង​ព្រះ​គម្ពីរ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​ប្រកប​ដោយ​ព្រះគុណ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​បើក​សម្ដែង​ព្រះ​អង្គ​ទ្រង់​មក​ទូល​បង្គំ។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ ឲ្យ​លូត​លាស់ ដោយ​ប្រាជ្ញា ដើម្បី​ឲ្យ​ទូល​បង្គំ​យល់​អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​អង្គ​ធ្វើ ក្នុង​ជីវិត​ទូល​បង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣០-៣១ និង កិច្ចការ ១៣:២៦-៥២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles