August 10, 2022

You are here:
ក្រោកឈរឡើង ដោយចិត្តក្លាហាន

ហើយ​ប្រហែលជា​ព្រះនាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេលនេះ​ឯង​ទេ​ដឹង? នាង​អេសធើរ ៤:១៤ ក្នុង​ទីក្រុង​តូច​មួយ នៅ​រដ្ឋ​អ៊ី​លី​ណយ ៤០ភាគរយ​នៃ​ឧក្រិដ្ឋ​កម្ម​ទាំងអស់​ដែល​បាន​កើតឡើង ក្នុង​សហគមន៍ គឺជា​អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ។ យោង​តាម​គ្រូគង្វាល​ក្នុង​តំបន់​ម្នាក់​បាន​ឲ្យដឹង​ថា បញ្ហា​នេះ​ច្រើនតែ​មានការ​លាក់កំបាំង នៅក្នុង​សហគមន៍​នៃ​ពួក​ជំនុំ ព្រោះ​គេ​មាន​អារម្មណ៍​ថា​ពិបាក ក្នុង​ការ​យក​រឿង​នោះ​មក​និយាយ។ ដូចនេះ អ្នកដឹកនាំ​ពួក​ជំនុំ​ក្នុង​តំបន់​មិនបាន​មើល​រំលង​រឿង​នោះ​ឡើយ ផ្ទុយទៅវិញ ពួក​គេ​ក៏បាន​សម្រេចចិត្ត​ប្រើ​សេចក្តី​ជំនឿ និង​យក​បញ្ហា​នោះ​មក​និយាយ ដោយចិត្ត​ក្លាហាន ដោយ​ទៅ​ចូលរួម​សិក្ខាសាលា ដើម្បី​សំគាល់​សញ្ញា​នៃ​អំ​ពើ​ហិង្សា និង​គាំទ្រ​អង្គការ​មិន​រក​ប្រាក់ចំណេញ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ។ អ្នកដឹកនាំ​ម្នាក់​បាន​ទទួលស្គាល់​អំណាច​នៃ​សេចក្តី​ជំនឿ និង​ការ​ធ្វើ​សកម្មភាព បាន​ជា​គាត់​មានប្រសាសន៍​ថា “ការអធិស្ឋាន និង​ក្តី​អាណិត​របស់​យើង គួបផ្សំ​ជាមួយ​ការ​គាំទ្រ​ជាក់ស្តែង អាច​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​”។ ពេល​ដែល​ព្រះនាង​អេសធើរ ​ជា​ក្សត្រី​នៃ​ចក្រភព​ពើ​រស៊ី មាន​ការ​ស្ទាក់ស្ទើរ នៅក្នុង​ការ​និយាយ​ប្រឆាំង​នឹង​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​មានអំពើ​ប្រល័យ​ពូជសាសន៍​មក​លើ​ជនជាតិ​អ៊ីស្រាអែល ​ជា​ប្រជាជន​របស់​ព្រះនាង ​ពូ​របស់​ព្រះនាង​ក៏បាន​ដាស់តឿន​ព្រះនាង​ថា បើ​ព្រះនាង​នៅតែ​ស្ងាត់ស្ងៀម នោះ​ព្រះនាង និង​ក្រុម​គ្រួសារ​ព្រះនាង ក៏​មិន​អាច​គេ​ផុត​ពី​ការ​សម្លាប់​បំផុត​ពូជ​បាន​ដែរ(នាង​អេសធើរ ៤:១៣-១៤)។ លោក​ម៉ា​ដេកា​យដឹង​ថា ពេលនោះ​ជា​ពេល​ដែល​ត្រូវ​មានចិត្ត​ក្លាហាន ​ក្នុង​ការ​ប្រឆាំង​នឹង​ច្បាប់​នោះ ដូចនេះ គាត់​ក៏បាន​ទូល​ព្រះនាង​ថា “ប្រហែល​ជា​ព្រះនាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេលនេះ​ឯង​ទេ​ដឹង​”(ខ.១៤)។ ទោះ​យើង​បាន​ទទួលការ​ត្រាស់​ហៅ ឲ្យ​និយាយ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ ឬអត់ទោស​ឲ្យ​នរណា​ម្នាក់…

Read article