ចូរយើងកុំថប់បារម្ភអំពីរឿងអ្វីឡើយ
ការព្រួយ និងការថប់បារម្ភតែងតែឆក់យកក្តីអំណរចេញពីយើង។ តើធ្វើដូចម្តេច ឲ្យយើងអាចរកឃើញភាពធូរស្បើយ រួចផុតពីការភ័យខ្លាចរបស់យើងបាន? នៅថ្ងៃនេះ លោកគ្រូ អ ស៊ី ស្ព្រោល (R.C. Sproul) លើកទឹកចិត្តយើង ឲ្យស្វែងរកក្តីអំណរជាថ្មី នៅក្នុងការប្រកបស្និទ្ធស្នាល ជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ តាមរយៈការអធិស្ឋាន។
អត្ថបទ
តើអ្នកកំពុងព្រួយបារម្ភអំពីអ្វី? «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ» (ភីលីព ៤:៦–៧)។ តើការបង្រៀនក្នុងខនេះ ស្តាប់ទៅដូចការបង្រៀនរបស់នរណា? យើងហាក់ដូចជាស្ទើរតែអាចនិយាយបានថា សាវ័ក ប៉ុល បានទៅស្តាប់ការបង្រៀនរបស់ព្រះយេស៊ូវនៅលើភ្នំដោយផ្ទាល់ និងការបង្រៀនរបស់ព្រះអង្គ ទៅកាន់ពួកសិស្ស កុំឲ្យពួកគេព្រួយបារម្ភអំពីរឿងអ្វីឡើយ (ម៉ាថាយ ៦:២៥)។
ការព្រួយបារម្ភ និងថប់បារម្ភសុទ្ធតែអាចឆក់យកក្តីអំណរចេញពីជីវិតយើង តើមែនទេ? ការថប់បារម្ភគឺជាការភ័យខ្លាច។ ការភ័យខ្លាចជាខ្មាំងសត្រូវនៃក្តីអំណរ។ យើងពិបាកមានអំណរ ពេលណាយើងមានការភ័យខ្លាច ពេលណាយើងព្រួយបារម្ភ ពេលណាយើងខ្វល់ខ្វាយ។ ប៉ុន្តែ យើងអាចជម្នះបញ្ហានេះ ដោយរបៀបណា? គឺយើងត្រូវវិលត្រឡប់ទៅរកព្រះវរបិតានៃយើងវិញ។ យើងត្រូវចូលទៅរកព្រះអង្គ ដោយការអធិស្ឋាន។ យើងត្រូវចូលទៅរកព្រះអង្គ ដោយការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។ យើងត្រូវចូលទៅជិតប្រភពនៃក្តីអំណររបស់យើង ដើម្បីឲ្យការថប់បារម្ភអាចជ្រុះចេញពីវិញ្ញាណយើង ហើយគុណធម៌ និងកម្លាំងនៃផលផ្លែនៃព្រះវិញ្ញាណអាចកើតមានឡើងវិញនៅក្នុងវិញ្ញាណយើង។
កម្មវិធីផ្តោតចិត្តលើព្រះដ៏ខ្ពស់បំផុត ជាសម្លេង គឺជាការផ្តួចផ្តើមឡើង ជាភាសាអង់គ្លេស ដោយ Ligonier Ministries ។
https://www.ligonier.org/podcasts/ultimately-with-rc-sproul/be-anxious-for-nothing