តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ ឯសេចក្តីងងឹត តើមានកន្លែងនៅឯណា? យ៉ូប ៣៨:១៩
លោកវីលៀម សាតន័រ(William Shatner) បានដើរតួជាលោកកាពីទែន ខឺក(Kirk) ក្នុងរឿងភាគ ដែលគេបានចាក់ផ្សាយតាមទូរទស្សន៍មានចំណងជើងថា ការធ្វើដំណើរទៅកាន់ភពផ្កាយ តែគាត់មិនបានត្រៀមខ្លួនធ្វើដំណើរចូលលំហរអវកាស ក្នុងជីវិតពិតទេ។ គាត់ក៏បានធ្វើដំណើរក្នុងលំហរអវកាសក្នុងកំរិតទៀប បាន១១នាទី ហើយក៏បានហៅការធ្វើដំណើរនោះថា បទពិសោធន៍ដែលអស្ចារ្យបំផុតដែលគាត់អាចនឹកស្រមៃដល់។ គាត់បានបោះជំហានចេញពីយានអវកាស ហើយមានចិត្តស្ងើច ពេលបានឃើញផែនដីពណ៌ខៀវនៅក្រោមជើងគាត់ ហើយបានសម្លឹងមើលទៅភាពងងឹតនៃលំហរអវកាស នៅក្រៅភពផែនដី។ គាត់ថា សម្រស់នៃពណ៌ដែលគាត់បានឃើញ និងអារម្មណ៍ដែលគាត់មាន ពេលខ្លួនគាត់កំពុងអណ្ដែតក្នុងលំហអវកាស គឺពិតជាអស្ចារ្យណាស់។
ភពផែនដីរបស់យើងជាចំណុចពណ៌ខៀវតូចល្អិត នៅក្នុងលំហងងឹតដ៏សែនធំគ្មានដែនកំណត់។ ពេលយើងបានឃើញទិដ្ឋភាពនោះដោយផ្ទាល់ យើងអាចមានអារម្មណ៍ភ័យព្រួយ។ លោកសាតន័របានប្រាប់យើងថា ការហោះហើរចេញពីផ្ទៃមេឃពណ៌ខៀវ ចូលទៅក្នុងភាពងងឹតនៃលំហអវកាស គឺប្រៀបដូចជាការហោះហើរចូលទៅក្នុងសេចក្តីស្លាប់។ គាត់ថា បទពិសោធន៍ពេលនោះបានធ្វើឲ្យគាត់មានការប៉ះពាល់ចិត្តខ្លាំងណាស់ ហើយវាពិតជាមិនគួរឲ្យជឿ។
រឿងនៃការធ្វើដំណើររបស់លោកសាតន័រឡើងលំហរអវកាស អាចធ្វើឲ្យយើងពិចារណាអំពីជីវិត។ យើងជាវត្ថុតូចល្អិត ក្នុងចក្រវាល តែព្រះដែលបានបង្កើតពន្លឺ ហើយញែកវាចេញពីភាពងងឹត បានស្រឡាញ់យើង(លោកុប្បត្ដិ ១:៣-៤)។ ព្រះវរបិតាជ្រាបថា ភាពងងឹតមាននៅទីណា ហើយជ្រាបអំពីផ្លូវទៅរកទីលំនៅរបស់វា(យ៉ូប ៣៨:១៩-២០)។ ព្រះអង្គបាន “ចាប់តាំងបង្កផែនដីឡើង … ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ”(ខ.៤-៧)។
ចូរយើងថ្វាយជីវិតដ៏តូចល្អិតរបស់យើង ដាច់ដល់ព្រះដែលបានដាក់ចក្រវាលទាំងមូលក្នុងព្រះហស្ត។—MIKE WITTMER
តើអ្នកនឹកចាំអំពីអ្វី ពេលដែលអ្នកពិចារណា អំពីវិសាលភាពនៃលំហរអវកាស? តើផ្ទៃមេឃនៅពេលយប់បានបើកបង្ហាញអំពីខ្លះ អំពីព្រះ?
ឱព្រះវរបិតា ព្រះអង្គគ្រប់គ្រងពិភពលោកនេះ និងអ្វីៗដែលនៅក្រៅពិភពលោក។ ទូលបង្គំទុកចិត្តលើសេចក្តីស្រឡាញ់ដ៏មានអំណាចរបស់ព្រះអង្គ។
For further study, read Get Outside: Knowing God Through His Creation at DiscoverySeries.org/Q1128.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូអែល ១-៣ និង វិវរណៈ ៥