ឈររឹងមាំ ដោយជំនឿ

បើសិនជា​ឯង​មិនព្រម​ជឿ​ទេ នោះ​ប្រាកដជា​ឯង​មិនបាន​តាំងនៅ​ជាប់​ឡើយ។ អេសាយ ៧:៩

ក្រុម​ហ៊ុន​ណូ​គា(Nokia) បាន​ក្លាយជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​លក់ដាច់​បំផុត ក្នុង​ឆ្នាំ១៩៩៨ ហើយ​ប្រាក់ចំណេញ​បាន​កើន​ដល់​ជិត៤ពាន់លាន់ដុល្លា នៅ​ឆ្នាំ១៩៩៩។ តែ​នៅ​ឆ្នាំ២០២២ ការ​លក់​ទូរស័ព្ទ​ក៏បាន​ថយ​ចុះ ហើយ​មិនយូរ​ប៉ុន្មាន ក្រុម​ហ៊ុន​កំ​ព្យូទ័​រម៉ៃ​ក្រូសូ​ស(Microsoft) ក៏បាន​ទិញ​យី​យោ​ទូរស័ព្ទ​នេះ។ កត្តា​មួយ ដែល​បណ្តាល​ឲ្យ​ផ្នែក​លក់​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ណូ​គា ទទួលបរាជ័យ គឺ​ដោយសារ​វប្បធម៌​នៃ​ការ​ធ្វើការ​ផ្អែក​ទៅលើ​ការភ័យខ្លាច ដែល​នាំឲ្យមាន​ការសម្រេច​ចិត្ត​ខុស ដែល​បណ្តាល​ឲ្យមាន​ការខាតបង់​ធ្ងន់ធ្ងរ។ ពួក​អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន​នេះ ខ្លាច​គេ​បណ្តេញ​ចេញពី​ការងារ បាន​ជា​ពួក​គេ​មានការ​ស្ទាក់ស្ទើរ នៅក្នុង​ការ​និយាយ​ការពិត អំពី​ប្រព័ន្ធ​ដំណើរការ​របស់​ទូរ​ស័ព្ទ​ណូ​គា ដែល​អន់​ជាង​ទូរស័ព្ទ​ដទៃ និង​បញ្ហា​នៃ​ការរចនា​ដទៃទៀត។

ស្តេច អេ​ហាស របស់​នគរ​យូដា និង​រាស្ត្រ​ទ្រង់​មានការ​ភ័យខ្លាច “ប្រៀប​ដូចជា​ដើមឈើ​នៅ​ព្រៃ​ដែល​ត្រូវ​ខ្យល់បក់”(អេសាយ ៧:២)។ ពួក​គេ​ដឹង​ថា ស្តេច​របស់​ពួក​អ៊ីស្រាអែល និង​ស្តេច​សាសន៍​ស៊ីរី​បាន​ពួតដៃគ្នា លើកទ័ព​មក​វាយ​កាន់កាប់​នគរ​យូដា(ខ.៥-៦)។ ​ព្រះ​ទ្រង់​ប្រើ​ហោរា​អេសាយ ឲ្យ​លើកទឹកចិត្ត​ស្តេច​អេ​ហាស ដោយ​ទូល​ទ្រង់​ថា ផែនការ​របស់​សត្រូវ​ទ្រង់​នឹង​ទទួលជោគជ័យ​ឡើយ(ខ.៧) តែ​ស្តេច​ដ៏​ល្ងង់ខ្លៅ​នោះ ក៏បាន​សម្រេច​ព្រះទ័យ​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ចក្រភព​អា​ស៊ើរ ហើយ​ចុះចូល​នឹង​ស្តេច​នៃ​ប្រទេស​មហាអំណាច​នេះ(២ពង្សាវតា​ក្សត្រ ១៦:៧-៨)។ ទ្រង់​មិនបាន​ទុកចិត្ត​ព្រះ ដែល​បាន​ប្រកាស​ថា “បើសិនជា​ឯង​មិនព្រម​ជឿ​ទេ នោះ​ប្រាកដជា​ឯង​មិនបាន​តាំងនៅ​ជាប់​ឡើយ” (អេសាយ ៧:៩)។

អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​ជួយ​យើង​ឲ្យ​ពិចារណា អំពី​ការ​ឈរ​មាំមួន ក្នុង​ជំនឿ​យ៉ាងដូច​នេះ​ថា “ត្រូវឲ្យ​យើង​រាល់គ្នា​កាន់ខ្ជាប់ តាម​សេចក្តី​បន្ទាល់​របស់​សេចក្តី​សង្ឃឹម​នោះ ឥត​រវើរវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះត្រង់”(១០:២៣)។ ចូរ​យើង​បន្ត​មមុល​ទៅមុខ ហើយ​កុំ “ថយ​ទៅវិញ” (ខ.៣៩) ខណៈ​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​កម្លាំង​យើង ឲ្យ​ទុកចិត្ត​ព្រះយេស៊ូវ​។—TOM FELTEN

តើ​អ្នក​បាន​ជួ​បញ្ហា​ប្រឈម ក្នុង​ជំនឿ​របស់​អ្នក នៅពេល​ណា? តើ​ព្រះ​ទ្រង់​បាន​លើកទឹកចិត្ត​អ្នក ឲ្យ​ឈរ​មាំមួន​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ឈរ​មាំមួន ខណៈ​ពេល​ដែល​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ។

To learn more about walking faithfully with God, visit ODBU.org​/NT050.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូណាស ១-៤ និង វិវរណៈ ១០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles