
ភាពទុច្ចរិតទាំងស្រុង
ដោយUltimately with R.C. Sproul
January 23, 2023
តើគោលលទ្ធិនៃភាពទុច្ចរិតទាំងស្រុង បានបង្រៀនថា មនុស្សអាចមានភាពទុច្ចរិតទាំងស្រុងឬ? នៅថ្ងៃនេះដែរ លោកអរ ស៊ី ស្ព្រោល(R.C. Sproul) សូមពន្យល់អត្ថន័យ នៃការបង្រៀនថា មនុស្សជាតិបានធ្លាក់ក្នុងអំពើបាប មានបាប និងមានភាពទុច្ចរិត។ អត្ថបទ ពាក្យ “ភាពទុច្ចរិតទាំងស្រុង” ជាពាក្យដែលមនុស្សជាច្រើនមានការយល់ច្រឡំយ៉ាងខ្លាំង។ មនុស្សជាច្រើនបានយល់ច្រឡំថា ភាពទុច្ចរិតទាំងស្រុង គឺជា “ភាពទុច្ចរិតដែលមនុស្សអាចមាន”។ ខ្ញុំមិនដឹងថា នរណាខ្លះជឿដូចនេះទេ។ ទោះយើងមានបាបខ្លាំងប៉ុណ្ណាក៏ដោយ ក៏យើងតែងតែអាចដឹងថា យើងបានធ្វើអំពើបាប លើសពីលទ្ធភាពដែលយើងអាចដឹងថា យើងបានធ្វើអំពើបាប ហើយក៏ប្រព្រឹត្តអំពើបាបញឹកញាប់ លើសលទ្ធភាពដែលយើងអាចដឹងថា យើងបានធ្វើមែន។ ហើយសូមចាំថា ពេលណាយើងនិយាយអំពីមនុស្សមានបាប និងភាពពុករលួយរបស់មនុស្ស គឺយើងកំពុងនិយាយអំពីការធ្លាក់ចុះរបស់មនុស្សជាតិ ដែលព្រះបានបង្កើតជាមនុស្សល្អ ពីដំបូង ហើយការពិតដែលថា ព្រះអង្គបានបង្កើតយើងឲ្យមានរូបភាពដូចព្រះអង្គ គឺមិនត្រូវបានកំទេចចោល ឬលប់ចោល ដោយសារបាបរបស់យើងនោះឡើយ។ មនុស្សជាតិនៅមានតម្លៃជាច្រើនសន្ធឹកទៀត។ ហើយយើងត្រូវធ្វើអ្វី ដែលយើងអាចធ្វើ ដើម្បីការពារភាពថ្លៃថ្នូររបស់មនុស្ស។ ពាក្យ “ភាពទុច្ចរិតទាំងស្រុង” ត្រូវបានបង្កើតឡើង ដោយមានន័យថា អំពើបាបមានផលប៉ះពាល់មកលើមនុស្សម្នាក់ៗទាំងស្រុង បានសេចក្តីថា លក្ខណៈទាំងស្រុងរបស់យើងជាមនុស្សបានធ្លាក់ក្នុងអំពើបាបហើយ។ បានសេចក្តីថា គំនិតយើងជាប់មានបាប ឆន្ទៈយើងជាប់មានបាប រូបកាយយើងក៏ជាប់មានបាប។ និយាយឲ្យខ្លី ខ្លួនយើងទាំងមូលបានជាប់មានបាបហើយ។