ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ

បើ​ការ​ស៊ូទ្រាំ​របស់​យើង​ក្នុង​ជំនឿ ពឹងផ្អែក​ទៅលើ​ខ្លួន​យើង នោះ​យើង​អាច​ដាច់​ចេញពី​ព្រះគ្រីស្ទ បាន​គ្រប់ពេល។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) នឹង​បង្រៀន​ថា គោល​លទ្ធិ​នៃ​ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ គឺ​បាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ជំនឿ​ដែល​យើង​មាន ទៅលើ​ភាព​ស្មោះត្រង់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។

អត្ថបទ

ទំនុកចិត្ត​ដែល​យើង​មាន ទៅលើ​ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ មិនមែន​ជា​ទំនុកចិត្ត​ដែល​ពឹងផ្អែក​ទៅលើ​សាច់ឈាម ដែល​ក្នុង​នោះ យើង​មើល​មក​ខ្លួនឯង ហើយ​និយាយ​ថា “ខ្ញុំ​នឹង​មិន​អាច​ដាច់​ចេញពី​ព្រះ​បានទេ។ ខ្ញុំ​មានការ​ប្តេជ្ញា​ចិត្តខ្លាំង​ណាស់”។ សម្ដី​នេះ​មិន​ខុសពី​ពាក្យ​ដែល​លោក​ពេត្រុស បាន​និយាយ​ក្នុង​បន្ទប់​ជាន់​ខាងលើ មុន​ពេល​គាត់​បដិសេធន៍​ព្រះអង្គ។ តាមពិត ខ្ញុំ​ចូលចិត្ត​ពាក្យ​ថែរក្សា ខ្លាំង​ជាង​ពាក្យ ស៊ូទ្រាំ។ មូលហេតុ​ដែល​យើង​អាច​ស៊ូទ្រាំ​បាន គឺ​ដោយសារ​ព្រះ​ទ្រង់​ថែរក្សា​យើង​ឲ្យ​ជាប់​នៅ។ បើ​ព្រះអង្គ​ទុកឲ្យ​យើង​ពឹងផ្អែក​លើ​ខ្លួន​យើង នោះ​យើង​អាច​ដួល​ចុះ​បាន​គ្រប់ពេល។ សាតាំង​អាច​រែង​យើង​ដូច​រែង​ស្រូវ។ តែ​ទំនុកចិត្ត​ដែល​យើង​មាន លើ​ជំពូក​ចុងក្រោយ​នៃ​សេចក្តី​សង្រ្គោះ​របស់​យើង គឺ​ពឹងផ្អែក​ទៅលើ​ព្រះបន្ទូល​សន្យា​ដែល​ថា ព្រះ​ទ្រង់​នឹង​បញ្ចប់​ការអ្វី​ដែល​ព្រះអង្គ​បាន​ចាប់ផ្តើម ហើយ​ពឹងផ្អែក​លើ​សមត្ថភាព​របស់​សម្តេច​សង្ឃ​ដ៏​ខ្ពស់​បំផុត​ដែល​យើង​មាន ដែល​បាន​ទូល​អង្វរ​ជំនួស​យើង​ជា​រៀងរាល់ថ្ងៃ។ ព្រះអង្គ​នឹង​ថែរក្សា​យើង​ឲ្យ​ជាប់​នៅ។

 

More articles