សរសើរព្រះដែលបានប្រទានព្រះពរ

ត្រូវឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ។ ចោទិយកថា ៨:១៨

កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩១៩ ឡាន​ស៊ីទែន​ដឹក​ទឹក​ស្ក​ខ្មៅ បាន​បែកធ្លាយ ក្នុង​ទីក្រុង​បូស្តុន។ ពេលនោះ​ទឹក​ស្កខ្មៅ​ធ្វើ​ពី​ស្ក​អំពៅ​ មាន​ចំណុះ​ជាង៧លាន​លីត្រ បាន​ហូរចេញ​មក​យ៉ាង​គំហុក​ដូច​ទឹក​រលក​យក្ស​ស៊ូ​ណាមិ​កម្ពស់​ជាង៤ម៉ែត្រ តាមផ្លូវ​ថ្នល់​ដោយ​ល្បឿន ៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​បក់​នាំ​រថយន្តក្រុង អគារ មនុស្ស និង​សត្វ។ គេ​ផលិត​ទឹក​ស្ក​ខ្មៅ​ជា​អាហារ ដែល​គ្មាន​គ្រោះថ្នាក់ តែ​ឧប្បត្តិហេតុ​នៅ​ថ្ងៃ​នោះ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស២១នាក់​បាត់បង់ជីវិត ហើយ​មនុស្ស​ជាង១៥០នាក់​បាន​រង​របួស។

ជួនកាល របស់​ល្អៗ ដូច​ទឹកស្ក​ខ្មៅ អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ខុសពី​ការ​រំពឹងគិត​របស់​យើង។ មុន​ពេល​ពួក​អ៊ីស្រាអែល​ចូលក្នុង​ទឹកដី ដែល​ព្រះ​សន្យា​ប្រទាន​ពួក​គេ លោក​ម៉ូសេ​បាន​ដាស់តឿន​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​មានការ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​សរសើរ​ខ្លួនឯង ដោយសារ​ការ​ល្អ​ដែល​ពួក​គេ​បាន​ទទួល​នោះ​ឡើយ។ គឺ​ដូចដែល​គាត់​បាន​ប្រាប់​ពួក​គេ​ថា “កាលណា​ឯង​បាន​បរិភោគ​ឆ្អែត បាន​សង់ផ្ទះ​យ៉ាង​ល្អ បាន​ហ្វូងគោ ហ្វូង​ចៀម​ចំរើន​ជាច្រើន​ឡើង បាន​ប្រាក់​មាស​សំបូរ​ឡើង ហើយ​គ្រប់​ទាំង​របស់​ឯង ក៏បាន​បរិបូរ​ផង នោះ​ក្រែងចិត្ត​ឯង​បាន​អួតអាង រួច​ភ្លេច​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញរួច​ពី​ផ្ទះ​បាវបំរើ នៅ​ស្រុក​អេស៊ីព្ទ​មក”។ ពួក​គេ​មិន​ត្រូវ​សរសើរ​ខ្លួនឯង​ថា ពួក​គេ​ទទួល​បាន​របស់​ទាំងនោះ ដោយសារ​កម្លាំង ឬ​សមត្ថភាព​ខ្លួនឯង​នោះ​ឡើយ។ ផ្ទុយទៅវិញ លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា “ត្រូវឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ប្រទាន​ឲ្យ​ឯង​មាន​ឥទ្ធិ​ឫទ្ធិ ឲ្យបាន​ទ្រព្យសម្បត្តិ” (ចោទិយកថា ៨:១២-១៤,១៧-១៨)។

គ្រប់​ទាំង​ការ​ល្អ ដែល​រាប់បញ្ចូល​ទាំង​សុខភាព និង​ជំនាញ ដែល​យើង​ប្រើ​ក្នុង​ការ​ចិញ្ចឹមជីវិត គឺ​សុទ្ធតែ​ជា​ព្រះពរ ចេញពី​ព្រះហស្ត​នៃ​ព្រះ​នៃ​ក្តី​ស្រឡាញ់។ សូម្បីតែ​នៅពេល​ដែល​យើង​ខិតខំ​ធ្វើការងារ ក៏​ព្រះអង្គ​ជា​អ្នក​ទ្រទ្រង់​យើង​ផង​ដែរ។ ចូរ​យើង​ចំហ​ដៃ​ទទួល​ព្រះពរ​ព្រះអង្គ ដើម្បីឲ្យ​យើង​បាន​សរសើរ​ដំកើង​ព្រះអង្គ ដោយ​ការ​ដឹងគុណ ចំពោះ​សេចក្តី​សប្បុរស​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង!—JAMES BANKS

តើ​អ្នក​ចង់​អរព្រះគុណ​ព្រះ សម្រាប់​ការអ្វី​ខ្លះ ដែល​ព្រះអង្គ​បាន​ប្រទាន​ដោយ​សេចក្តី​សប្បុរស? តើ​អ្នក​អាច​ជួយ​នរណា​ខ្លះ ដោយ​ប្រើ​ព្រះពរ​ដែល​អ្នក​បាន​ទទួល?

ឱ​ព្រះវរបិតា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ទ្រទ្រង់​ទូលបង្គំ គ្រប់ពេលវេលា។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទទួលស្គាល់​សេចក្តី​សប្បុរស​របស់​ព្រះអង្គ ដើម្បីឲ្យ​ទូលបង្គំ​បាន​ចែករំលែក​សេចក្តី​សប្បុរស​របស់​ព្រះអង្គ​ដល់​អ្នកដទៃ។

For further study, read Compassion: Learning to Love Like Jesus at DiscoverySeries.org​/Q0208.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៥-២៦ និង ម៉ាថាយ ២០:១៧-៣៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles