តើឯកោ ហើយអស់សង្ឃឹមឬ?

ព្រះ​ទ្រង់​ឮ​សំឡេង​កូន​ជំទង់​នោះ។ លោ​កុប្បត្តិ ២១:១៧

គ្រួសារ​របស់​អ្នកស្រី​ស៊ូ(Sue) បាន​បែកបាក់ នៅចំពោះមុខ​គាត់។ ស្វាមី​គាត់​ស្រាប់តែ​ចាកចោល​ផ្ទះ ហើយ​គាត់ និង​កូន​ៗ​របស់​គាត់​មានការ​ភ័ន្តភាំង ហើយ​ខឹង។ គាត់​ក៏បាន​បបួល​ស្វាមី​គាត់ ឲ្យ​ទៅ​ជួប​អ្នក​ប្រឹក្សា​យោបល់​អាពាហ៍​ពិពាហ៍ ជាមួយ​គាត់ តែ​ស្វាមី​គាត់​មិនព្រម ដោយ​អះអាង​ថា គាត់​ជា​អ្នក​បង្ក​បញ្ហា។ ភាព​តក់​ស្លុត និង​ភាព​អស់សង្ឃឹម​ក៏បាន​កើតមាន​ក្នុងចិត្ត​គាត់ ពេល​ដែល​គាត់​បានដឹង​ថា ស្វាមី​គាត់​​មិន​អាច​វិលមកវិញ​បានទេ។ តើ​គាត់​អាច​ចិញ្ចឹម​កូន តែម្នាក់ឯង​បានទេ?

នាង​ហា​កា​ជា​អ្នកបម្រើ​លោក​អ័ប្រាហាំ និង​នាង​សារ៉ា ក៏​ធ្លាប់​មាន​អារម្មណ៍​ដូចនេះ​ផង​ដែរ។ នាង​សារ៉ា​មានចិត្ត​អន្ទះសា​ ក្នុង​ការ​រង់ចាំ​ព្រះ​ទ្រង់ប្រទាន​កូនប្រុស​ម្នាក់ តាម​ព្រះបន្ទូល​សន្យា(លោកុប្បត្តិ ១២,១៥) ដូចនេះ នាង​ក៏​បាន​ឲ្យ​ស្វាមី​នាង​រួម​ដំណេក​ជាមួយ​នាង​ហា​កា ហើយ​ហាកា​ក៏បាន​បង្កើត​​អ៊ី​ស្មា​អែល(១៦:១-៤,១៥)។ ទោះជាយ៉ាងណា​ក៏ដោយ ពេល​ដែល​ព្រះ​ទ្រង់​សម្រេច​ព្រះបន្ទូល​សន្យា ដោយ​នាង​សារ៉ា​បង្កើត​បាន​អ៊ីសាក ភាព​តានតឹង​នៅក្នុង​គ្រួសារ​ក៏បាន​ផ្ទុះឡើង ដែល​បណ្តាល​ឲ្យ​លោក​អ័ប្រាហាំ​បង្ខំចិត្ត ឲ្យ​នាង​ហា​កា​ចាក​ចេញ​ទៅ​ជាមួយ​កូនប្រុស ដោយមាន​តែ​ទឹក និង​អា​ហារ​ខ្លះ​ៗ​ប៉ុណ្ណោះ(២១:៨-២១)។ តើ​នាង​មាន​អារម្មណ៍​អស់សង្ឃឹម​យ៉ាងណា នៅពេល​នោះ? មិនយូរ​ប៉ុន្មាន ពួក​គេ​ក៏បាន​អស់​អាហារ​បរិភោគ ក្នុង​វាល​រហោស្ថាន។ នាង​ហា​កា​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូចម្តេច ហើយ​មិន​ចង់​ឃើញ​កូនប្រុស​នាង​ស្លាប់ នាង​ក៏បាន​ដាក់​គាត់ នៅ​ក្រោម​គុម្ពោត​ព្រៃ ហើយក៏​បាន​ដើរចេញ​ទៅ។ អ្នក​ទាំងពីរ​ក៏បាន​ចាប់ផ្តើម​ទួញ​យំ។ តែ​ព្រះ​ទ្រង់​ស្តាប់​ឮ​កូន​នាង​យំ(ខ.១៧)។ ព្រះអង្គ​ស្តាប់​ឮ​សម្រែក​របស់​ពួក​គេ ហើយក៏​បាន​បំពេញ​តម្រូវការ​ពួក​គេ ហើយ​គង់នៅ​ជាមួយផងដែរ។

ភាព​អស់សង្ឃឹម នៅពេល​ដែល​យើង​មាន​អារម្មណ៍​ឯកោ អាច​បណ្តាល​ឲ្យ​យើង​ស្រែក​រក​ព្រះ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​ថា ក្នុង​ពេលនោះ ក៏ដូចជា​ពេញ​មួយ​ជីវិត​យើង ព្រះអង្គ​តែងតែ​ស្តាប់​ឮ​យើង ផ្គត់ផ្គង់​យើង និង​គង់នៅ​ជាមួយ​យើង​ជានិច្ច។—ANNE CETAS

តើ​ព្រះ​ទ្រង់​បាន​ផ្គត់ផ្គង់​អ្នក​ដូចម្តេច​ខ្លះ ពេល​អ្នកមាន​អារម្មណ៍​ឯកោ? តើ​អ្នក​បាន​ឆ្លើយតប​ដូចម្តេច​ខ្លះ ចំពោះ​ព្រះអង្គ?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​មិន​បាន​ទុកឲ្យ​ទូលបង្គំ​ដើរ​តែម្នាក់ឯង។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ក្នុង​ពេល​ដែល​ទូលបង្គំ​អស់សង្ឃឹម។

To learn more about speaking to God, visit ODBU.org​/SF120.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១-២ និង ម៉ាកុស ១០:១-៣១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles