មិត្តភក្តិ និងខ្មាំងសត្រូវ

ខាង​ឯ​ពួក​អ្នករាល់គ្នា នោះ​ឲ្យ​ខំ​នៅជា​មេត្រី​នឹង​មនុស្ស​ទាំងអស់​ចុះ បើសិនជា​បាន។ រ៉ូម ១២:១៨

លោក​សាស្រ្តា​ចារ្យ ខេ​នេត អ៊ី បេ​លី(Kenneth E. Bailey) បាន​ធ្វើការ​បកស្រាយ អំពី​អ្នកដឹកនាំ​ប្រទេស​ម្នាក់ នៅ​ទ្វីប​អាហ្វ្រិក ដែល​បាន​រៀន​រក្សា​ឥរិយាបថ​ខុសពី​ធម្មតា ក្នុង​ទំនាក់​ទំនង​អន្តរជាតិ។ គាត់​បាន​បង្កើត​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​នៅ​ជុំវិញ​ប្រទេស​អ៊ីស្រាអែល​។ ពេល​គេ​សួរ​គាត់​ថា តើ​ប្រទេស​របស់​គាត់​អាច​រក្សា​តុល្យភាព​ដ៏​ផុយ​ស្រួយ ក្នុង​ទំនាក់ទំនង​នេះ​បាន​ដោយ​របៀបណា គាត់​ក៏បាន​ឆ្លើយ​ប្រាប់​គេ​ថា “យើង​ជ្រើសរើស​ប្រទេស​ជា​មិត្ត​របស់​យើង។ យើង​មិនបាន​លើកទឹកចិត្ត​ប្រទេស​ជា​មិត្ត ឲ្យ​ជ្រើសរើស​សត្រូវ​ឲ្យ​យើង​នោះ​ទេ”។

នេះ​ជា​ការសម្រេច​ចិត្ត​ប្រកបដោយ​ប្រាជ្ញា។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដែល​បាន​លើកទឹកចិត្ត​គ្រីស្ទបរិស័ទ​ម្នាក់​ៗ ឲ្យ​រស់នៅ ដោយ​សន្តិភាព​ជាមួយ​មនុស្ស​ទាំងអស់​ផង​ដែរ។ ក្នុង​ការ​ពិពណ៌នា​អំពី​ចារិក​លក្ខណៈ​របស់​ជីវិត​ដែល​ព្រះគ្រីស្ទ​បាន​កែប្រែ គាត់​បាន​សរសេរ​ថា “ខាង​ឯ​ពួក​អ្នករាល់គ្នា នោះ​ឲ្យ​ខំ​នៅជា​មេត្រី​នឹង​មនុស្ស​ទាំងអស់​ចុះ បើសិនជា​បាន”(រ៉ូម ១២:១៨)។ គាត់​ក៏បាន​និយាយ​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ដោយ​រំឭក​យើង​ថា សូម្បីតែ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ខ្មាំងសត្រូវ​របស់​យើង(ខ.២០-២១) ក៏បាន​ឆ្លុះបញ្ចាំង អំពី​ជំនឿ និង​ការពឹងផ្អែក ដែល​យើង​មាន​មក​លើ​ព្រះគ្រីស្ទ និង​ការ​ថែរក្សា​របស់​ព្រះអង្គ​ផង​ដែរ​។

យើង​មិន​តែងតែ​អាច​រស់នៅ ដោយ​មេត្រី​ជាមួយ​មនុស្ស​គ្រប់គ្នា​បាន​ឡើយ(សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ “បើសិនជា​បាន”)។ តែ​ការទទួលខុសត្រូវ​របស់​យើង ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ គឺ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រាជ្ញា​របស់​ព្រះអង្គ ដឹកនាំ​ការរស់នៅ​របស់​យើង(យ៉ាកុប ៣:១៧-១៨) ដើម្បីឲ្យ​យើង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​យើង ក្នុងនាម​ជា​អ្នកផ្សះផ្សា(ម៉ាថាយ ៥:៩)។

ក្នុង​ការ​ថ្វាយ​សិរីល្អ​ដល់​ព្រះអម្ចាស់​នៃ​សន្តិភាព តើមាន​ការអ្វី​ដែល​ប្រសើរ​ជាង​ការផ្សះផ្សា​ទៀត?—BILL CROWDER

តើ​អ្នក​ពិបាក​រស់នៅ​ដោយសន្តិភាព​ជាមួយ​អ្នកដទៃ ត្រង់​ចំណុច​ណា​ខ្លះ? តើ​ការរស់នៅ​ជា​អ្នកផ្សះផ្សា បាន​នាំ​ព្រះគុណ​ព្រះ ចូល​ទៅ​ក្នុង​ជម្លោះ​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា​នៃ​សេចក្តី​ស្រឡាញ់ កាលពីមុន​ទូលបង្គំ​ជា​ខ្មាំងសត្រូវ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ហៅ​ទូលបង្គំ​ថា​មិត្តសំឡាញ់​វិញ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ធ្វើជា​អ្នកផ្សះផ្សា ដើម្បីឲ្យ​ទូលបង្គំ​អាច​បង្ហាញ​ព្រះគុណ​ព្រះអង្គ ដល់​អ្នកដទៃ។

For further study, read Knowing God Through Romans at DiscoverySeries.org​/SB221.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១៧-១៩ និង ម៉ាកុស ១៣:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles