March 14, 2023

You are here:
អាទិភាពសំខាន់ជាងគេ

ព្រះយេស៊ូវ​មិន​បាន​ទុកឲ្យ​រាស្រ្ត​របស់​ព្រះអង្គ រស់នៅ​ដោយមាន​អាទិភាព​មិន​ច្បាស់លាស់​នោះ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​ធ្វើការ​បកស្រាយ អំពី​អាទិភាព​សំខាន់​បំផុត ក្នុង​ជីវិត​គ្រីស្ទាន​គឺ ៖ ចូរ​ស្វែងរក​នគរ​ព្រះ​ជាមុន​សិន។ អត្ថបទ “ចូរ​ស្វែងរក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជាមុន​សិន ទើប​គ្រប់​របស់​ទាំងនោះ នឹង​បាន​ប្រទាន​មក​អ្នករាល់គ្នា​ថែមទៀត​ផង”(ម៉ាថាយ ៦:៣៣)។ បទ​គម្ពីរ​នេះ​ជា​ភាសា​ក្រិក​បាន​ប្រើ​ពាក្យ ប្រូ​តូ ដែល​មានន័យថា “ទី១” ដែល​មិនគ្រាន់​តែ​មានន័យថា លេខរៀង​ទី១ នៅក្នុង​លំដាប់​លំ​ដោយ​ប៉ុណ្ណោះទេ តែ​ក៏​សំខាន់​ជាងគេ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​នេះ ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ថា អាទិភាព​សំខាន់​បំផុត​របស់​ជីវិត​គ្រីស្ទបរិស័ទ គឺ​ត្រូវ​ស្វែងរក​នគរ​ព្រះ​ជាមុន ដោយ​ស្វែងរក​ទីក្រុង​របស់​ព្រះ និង​ចូលរួម​យ៉ាង​ឆេះឆួល នៅក្នុង​ដំណើរ​ស្វែង​រក​ការអ្វី ដែល​ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រទាន​មក​យើង នៅពេលអនាគត។ ឱ​បង​ប្អូន​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ដឹង​ថា សព្វថ្ងៃ​នេះ យើង​កំពុង​ធ្វើដំណើរ​ឆ្ពោះទៅ​រក​កន្លែងណា។ ហេតុនេះ​ហើយ យើង​ចាំបាច់​ត្រូវ​មានការ​យល់ដឹង និង​ស្គាល់​គោលដៅ ដែល​ព្រះ​ទ្រង់​បាន​ដាក់ឲ្យ​រាស្រ្ត​ព្រះអង្គ។ ចូរ​ឲ្យភ្នែក​យើង​បន្ត​ផ្ដោត​ទៅលើ​ទីក្រុង​របស់​ព្រះ។ នោះ​ជា​កន្លែង​ដែល​យើង​ត្រូវ​ទៅ។ ជា​កន្លែង​ដែល​យើង​កំពុងតែ​ឆ្ពោះទៅ​រក។ ហើយ​បើ​យើង​ដឹង​ថា នោះ​ជាគោល​ដៅ​របស់​យើង យើង​នឹង​មិន​ងាយ​វង្វេងផ្លូវ ហើយ​ដើរ​វិលវល់​គ្រប់ទិសទី​នោះ​ទេ តែ​យើង​នឹង​បន្តជាប់​នៅក្នុង​ផ្លូវ​របស់​ព្រះគ្រីស្ទ។  

Read article
ការប្រកួតដែលនាំមកនូវការផ្លាស់ប្តូរ

ចូរ​អ្នករាល់គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នករាល់គ្នា​វិញ។ លូកា ៦:២៧ កាលពី​យប់​ខែមីនា ឆ្នាំ២៩៦៣ កីឡាករ​បាល់បោះ​មហាវិទ្យាល័យ២នាក់ ម្នាក់​ស្បែក​ស ម្នាក់ទៀត​ស្បែក​ខ្មៅ បាន​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជ​សាសន៍ ដោយ​ការ​ចាប់ដៃ​គ្នា។ នេះ​ជា​ព្រឹត្តិ​ការណ៍​ដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​រដ្ឋ​មី​ស៊ី​ស៊ី​ពី ដែល​ក្រុម​បុរស​ស្បែក​សរ បាន​ប្រកួត​ជាមួយ​ក្រុម​បុរស​ចម្រុះ​ពណ៌​សម្បុរ។ ដើម្បី​ចូលរួម​ក្នុង “ការប្រកួត ដែល​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ”នេះ ជាមួយនឹង​ក្រុមកីឡា​ករ​សកលវិទ្យាល័យ​ឡូ​យ៉ូ​ឡា មក​ពី​រដ្ឋ​ឈឺ​កាហ្គោ ក្នុង​ការប្រកួត​ថ្នាក់​ជាតិ ក្រុមកីឡា​ករ​រដ្ឋ​មី​ស៊ី​ស៊ី​ពី​បាន​បញ្ជូន​មនុស្ស​មួយ​ក្រុម ឲ្យ​ក្លែង​ធ្វើជា​ក្រុមកីឡា​ករ​របស់​ខ្លួន ធ្វើដំណើរ​ចេញទៅ​រក​ការប្រកួត ហើយ​ប៉ូលីស​ក៏​បាន​ឃាត់​ក្រុម​នោះ​មិន​ឲ្យ​ឡើង​យន្តហោះ ខណៈ​ពេល​ដែល​ក្រុម​ពិត​ប្រាកដ​បាន​លួច​ធ្វើ​ដំណើរ​ស្ងាត់ៗ​តាម​យន្ត​ហោះ​ឯកជន​មួយ​។ ទន្ទឹម​នឹង​នោះ កីឡាករ​ស្បែក​ខ្មៅ​របស់​ក្រុមកីឡា​ករ​ប្រចាំ​រដ្ឋ​ឈី​កា​ហ្គោ បាន​អត់ទ្រាំ​នឹង​ការប្រកាន់ពូជ​សាសន៍ ត្រូវ​គេ​យក​ពោត​លីង និង​ទឹកកក​គប់ ហើយ​ពេល​ធ្វើដំណើរ​តាម​ឡាន​ក្រុង ពួក​គេ​ត្រូវ​អង្គុយ​ដាច់ដោយឡែក​ពី​គេ។ តែ​យុវជន​ទាំងនោះ​ក៏បាន​ប្រកួត​ជាមួយគ្នា។ ក្រុមកីឡា​ករ​ឈីកាហ្គោ​ក៏បាន​ឈ្នះ​ក្រុមកីឡា​ករ​មី​ស៊ី​ស៊ី​ពីរ ដោយ​ពិន្ទុ៦១ទល់នឹង ៥១ ហើយក៏​បាន​បន្ត​ការប្រកួត​នឹង​ក្រុម​ផ្សេងទៀត រហូតដល់​បាន​ឈ្នះ​ពានរង្វាន់​ជើងឯក​ថ្នាក់​ជាតិ។ តែ​ពួក​គេ​ឈ្នះ​បានអ្វី​ឲ្យ​ពិតប្រាកដ នៅ​យប់​នោះ? គឺ​ឈ្នះ​សេចក្តី​សម្អប់ ដោយ​សេចក្តី​ស្រឡាញ់។ គឺ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ថា “ចូរ​អ្នករាល់គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នករាល់គ្នា​វិញ”(លូកា ៦:២៧)។ ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ ក្នុង​ខ​នេះ បាន​នាំមក​នូវ​ការ​ផ្លាស់​ប្រែ​ជីវិត។ ដើម្បី​ស្រឡាញ់​សត្រូវ​របស់​យើង តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ យើង​ត្រូវតែ​ស្តាប់​តាម​ការ​បង្គាប់​ព្រះអង្គ ឲ្យ​យើង​មាន​ការ​កែប្រែ។…

Read article