March 15, 2023

You are here:
ស្ងាត់ស្ងៀមនៅចំពោះព្រះ

ចូរ​បង្អង់​សិន ឲ្យបាន​ដឹង​ថា អញ​ជា​ព្រះ។ ទំនុកដំកើង ៤៦:១០ រូបថត​ដំបូង​បំផុត ដែល​ថត​បាន​រូប​មនុស្ស​ម្នាក់ គឺជា​រូបថត ដែល​លោក​លូ​អ៊ី​ស ដា​ហ្គែ(Louis Daguerre) ថត​បាន​ក្នុង​ឆ្នាំ១៨៣៨។ ក្នុង​រូបថត​នោះ គេ​ឃើញ​ផ្លូវ​ទទេ​មួយ​ខ្សែ មាន​ដើមឈើ​អម​សង្ខាង ក្នុង​ទីក្រុង​ប៉ារីស នៅពេល​រសៀល។ តែ​រូបថត​នេះ​មាន​អាថ៌កំបាំង​មួយ។ តាមធម្មតា ផ្លូវថ្នល់​នោះ​មាន​មនុស្ស​ដើរ និង​អ្នក​ជិះរទេះ​ទៅមក​យ៉ាង​មមាញឹក តែ​គេ​ឃើញ​មាន​មនុស្ស​តែម្នាក់​ប៉ុណ្ណោះ នៅក្នុង​រូបថត​នោះ។ តាមពិត បុរស​ម្នាក់​នោះ មិនមែន​មាន​វត្តមាន​នៅ​ទីនោះ​តែម្នាក់ឯង​នោះ​ទេ។ នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ដើរទៅ​មក និង រទេះ​សេះ​ធ្វើ​ចរាចរណ៍​យ៉ាង​មមាញឹក នៅ​លើ​ផ្លូវថ្នល់។ តែ​គាត់​ថត​មិន​ជាប់​ពួក​គេ គឺ​ថត​បានតែ​ផ្លូវថ្នល់ ដើមឈើ និង​អគារ។ មូលហេតុ​គឺ​ដោយសារ វិធី​សាស្រ្ត​នៃ​ការ​ថតរូប​របស់​គាត់ អាច​ថត​ជាប់​តែ​រូប​អ្វី​ដែល​នៅនឹង​ថ្កល់​មិន​មាន​ចលនា ក្នុងរយៈពេល៧នាទី ដែល​ម៉ាស៊ីន​ថត​ចាប់​យក​រូបភាព​បន្តិច​ម្តងៗ។ ហើយ​បុរស​នៅក្នុង​រូបថត​នោះ​តែម្នាក់ឯង គឺ​ដោយសារ​ពេលនោះ មានតែ​គាត់​ទេ​ដែល​ឈរ​នៅ​មួយ​កន្លែង ដើម្បី​ខាត់ស្បែកជើង​របស់​គាត់​ឲ្យ​រលោង។ ជួនកាល ការ​នៅ​ស្ងៀម​អាច​មាន​អត្ថ​ប្រយោជន៍​ជាង​ការ​មាន​ចលនា។ ហេតុនេះ​ហើយ​ព្រះ​ទ្រង់​បាន​ប្រាប់​រាស្រ្ត​ព្រះអង្គ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ៤៦:១០ ឲ្យ​ឈប់បង្អង់​សិន ដើម្បីឲ្យ​បានដឹង​ថា ព្រះអង្គ​ជា​ព្រះ(ខ.៦)។ សូម្បីតែ​នៅពេល​ដែល​ប្រទេសជាតិ “មាន​ភាព​វឹកវរ”(ខ.៦) ហើយ…

Read article