យើងមិននៅតែម្នាក់ឯងឡើយ
មើល អញឈរនៅមាត់ទ្វារទាំងគោះ។ វិវរណៈ ៣:២០ សៀវភៅរឿងខ្លី មានចំណងជើងថា “សម្លេងគោះទ្វារ” ដែលលោកហ្វ្រេឌ្រីក ប្រោន(Fredric Brown) បាននិពន្ធ បានដំណាលថា “មនុស្សចុងក្រោយ នៅមានជីវិតតែម្នាក់ឯង នៅលើផែនដី បានអង្គុយនៅក្នុងបន្ទប់ម្នាក់ឯង ស្រាប់តែមានសម្លេងគោះទ្វារ”។ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់! តើនរណាកំពុងគោះទ្វារ ហើយមានការអ្វី? តើជនអាថ៌កំបាំងដែលមករកគាត់នោះ ជានរណា? បុរសនោះមិនមែនកំពុងតែរស់នៅលើផែនដីតែម្នាក់ឯងនោះទេ។ យើងក៏មិនរស់នៅតែម្នាក់ឯងដែរ។ ពួកជំនុំនៅទីក្រុងឡៅឌីសេបានឮសម្លេងគោះទ្វារ(វិវរណៈ ៣:២០)។ តើនរណាបានមករកពួកគេ? ព្រះអង្គមានព្រះនាមយេស៊ូវ “ជាដើម និងជាចុង … ជាព្រះដ៏មានព្រះជន្មរស់”(១:១៧-១៨)។ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយ “ព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច”(ខ.១៦)។ ពេលមិត្តសម្លាញ់ទ្រង់ គឺសាវ័កយ៉ូហាន បានឃើញសិរីល្អរបស់ព្រះអង្គ គាត់ក៏បាន“ដួលនៅទៀបព្រះបាទទ្រង់ដូចជាស្លាប់”(ខ.១៧)។ ជំនឿលើព្រះគ្រីស្ទមានការចាប់ផ្តើម ដោយការកោតខ្លាចព្រះ។ យើងមានការកម្សាន្តចិត្ត ពេលដែលបានដឹងថា យើងមិននៅតែម្នាក់ឯង។ ព្រះយេស៊ូវជា “រស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់ ទាំងទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់”(ហេព្រើរ ១:៣)។ តែព្រះគ្រីស្ទបានប្រើកម្លាំងរបស់ព្រះអង្គ មិនមែនដើម្បីសម្លាប់យើង តែដើម្បីបង្ហាញក្តីស្រឡាញ់ដល់យើង។ គឺដូចដែលព្រះអង្គបានបញ្ជាក់ថា…
Read article