ជីករំលើងឫសនៃអំពើបាប
បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ១យ៉ូហាន ១:៩ មានពេលមួយខ្ញុំមើលទៅទីធ្លាផ្ទះខ្ញុំ ឃើញរុក្ខជាតិឥតប្រយោជន៍កំពុងចេញពន្លកតូចៗ នៅក្បែរច្រកចូល តែខ្ញុំមិនបានអើពើ។ ខ្ញុំយល់ឃើញថា រុក្ខជាតិឥតប្រយោជន៍តូចៗនោះ មិនអាចធ្វើឲ្យខូចទីធ្លាផ្ទះយើងឡើយ។ តែប៉ុន្មានសប្តាហ៍ក្រោយមក ពន្លកតូចៗក៏បានលូតលាស់ក្លាយជាកូនគុម្ពោតព្រៃ ហើយចាប់ផ្តើមរីករាលដាលពេញទីធ្លាផ្ទះ ហើយលយចូលទៅក្នុងផ្លូវដើររបស់យើង។ ខ្ញុំក៏បានទទួលស្គាល់ផលប៉ះពាល់របស់វា ហើយប្រាប់ស្វាមីខ្ញុំ ឲ្យជួយខ្ញុំជីករំលើងឫសវា ហើយបាញ់ថ្នាំការពារកុំឲ្យរុក្ខជាតិចង្រៃទាំងនោះដុះទៀត។ ពេលណាយើងមិនអើពើ ឬបដិសេធន៍វត្តមានរបស់អំពើបាបក្នុងជីវិតយើង វាអាចឈ្លានពានចូល ហើយរីករាលដាលក្នុងជីវិតយើង។ ព្រះនៃយើងដែលគ្មានបាប មិនមានភាពងងឹតក្នុងអង្គទ្រង់ទាល់តែសោះ។ ក្នុងនាមយើងជាកូនព្រះអង្គ ព្រះអង្គបានប្រទានលទ្ធភាព និងការបង្គាប់ឲ្យជម្នះអំពើបាប ដើម្បីឲ្យយើងអាច “ដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ”(១យ៉ូហាន ១:៧)។ តាមរយៈការសារភាពបាប និងការប្រែចិត្តចេញពីអំពើបាប យើងអាចពិសោធន៍នឹងការអត់ទោសបាប និងសេរីភាពរួចផុតពីអំពើបាប(ខ.៨-១០) ព្រោះយើងមានព្រះដ៏ជាជំនួយមួយអង្គ គឺព្រះយេស៊ូវ(២:១)។ ព្រះអង្គស្ម័គ្រព្រះទ័យ “ធ្វើជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយ៍ទាំងមូលដែរ”(ខ.២)។ ពេលណាព្រះទ្រង់បណ្តាលចិត្តយើងឲ្យដឹងថា យើងបានប្រព្រឹត្តអំពើបាបណាមួយ តើយើងនឹងសម្រេចចិត្តបដិសេធន៍ ជៀសវាងការទទួលខុសត្រូវ ឬទទួលស្គាល់បាបរបស់យើង? តែពេលណាយើងលន់តួបាប ហើយប្រែចិត្តចេញពីបាប ព្រះអង្គនឹងដកបាបចេញពីយើង ដើម្បីកុំឲ្យវាធ្វើឲ្យខូចទំនាក់ទំនងរបស់យើងជាមួយព្រះអង្គ…
Read article