ព្រះអង្គអាចកែប្រែចិត្តមនុស្ស
អ្នកសុលអើយ ព្រះអម្ចាស់ គឺព្រះយេស៊ូវ ដែលលេចមកឲ្យអ្នកឃើញតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក។ កិច្ចការ ៩:១៧ “ឱព្រះអម្ចាស់ សូមព្រះអង្គចាត់ទូលបង្គំ ឲ្យទៅកន្លែងណាក៏បាន លើកលែងតែកន្លែងនោះមួយ”។ នេះជាសេចក្តីអធិស្ឋានរបស់ខ្ញុំ កាលខ្ញុំកំពុងស្ថិតក្នុងវ័យជំទង់ មុនពេលបោះជំហានចូលទៅក្នុងការធ្វើដំណើរទៅសិក្សានៅក្រៅប្រទេសរយៈពេល១ឆ្នាំ។ ខ្ញុំមិនដឹងថា គេនឹងឲ្យខ្ញុំទៅកន្លែងណាទេ តែខ្ញុំស្គាល់កន្លែងដែលខ្ញុំមិនចង់ទៅ។ ខ្ញុំមិនចេះភាសានៅប្រទេសនោះ ហើយគំនិតខ្ញុំក៏មានពេញដោយបុរេវិនិច្ឆ័យមកលើវប្បធម៌ និងប្រជាជននៅប្រទេសនោះ។ ដូចនេះ ខ្ញុំក៏បានសូមឲ្យព្រះអង្គបញ្ជូនខ្ញុំទៅកន្លែងផ្សេង។ តែព្រះដែលមានប្រាជ្ញាគ្មានព្រំដែន ក៏បានបញ្ជូនខ្ញុំទៅកន្លែងដែលខ្ញុំបានសូមកុំឲ្យខ្ញុំទៅ។ ក្រោយមក ខ្ញុំមានអំណរណាស់ ដែលព្រះអង្គបានបញ្ជូនខ្ញុំទៅទីនោះ! ៤០ឆ្នាំក្រោយមក ខ្ញុំនៅតែមានមិត្តសម្លាញ់ជាច្រើន ក្នុងទឹកដីនោះ។ ពេលខ្ញុំរៀបការ មិត្តល្អបំផុតរបស់ខ្ញុំ ឈ្មោះស្តេហ្វាន(Stefan) ក៏បានមកពីប្រទេសនោះ ដើម្បីចូលរួមមង្គលការខ្ញុំ។ ពេលគាត់រៀបការ ខ្ញុំក៏បានជិះយន្តហោះទៅចូលរួមមង្គលការគាត់ផងដែរ។ ហើយយើងក៏បានរៀបគំរោងទៅលេងគាត់ម្តងទៀត ក្នុងពេលឆាប់ៗខាងមុខ។ រឿងដ៏ស្រស់ស្អាតកើតមានឡើង ពេលណាព្រះទ្រង់កែប្រែចិត្តមនុស្សណាម្នាក់។ រឿងនេះក៏បានកើតឡើង ក្នុងជីវិតរបស់សាវ័កប៉ុលផងដែរ(កិច្ចការ ៩:១៧)។ កាលនោះ អាន៉្នានាសបានទទួលការត្រាស់ហៅពីព្រះយេស៊ូវ ឲ្យទៅប្រោសភ្នែកសូលឲ្យជា (ដែលក្រោយមកប្តូរជាប៉ុលវិញ) បន្ទាប់ពីគាត់បានប្រែចិត្តជឿព្រះអង្គ(ខ.១០-១២)។ ពីដំបូង អន៉្នានាសបដិសេធន៍ ព្រោះសូលមានប្រវត្តិបៀតបៀនគ្រីស្ទបរិស័ទ ហើយក៏បានអធិស្ឋានថា “ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើន…
Read article