យើងមិននៅតែម្នាក់ឯងឡើយ

មើល អញ​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ។ វិវរណៈ ៣:២០

សៀវភៅរឿង​ខ្លី មាន​ចំណងជើង​ថា “សម្លេង​គោះទ្វារ” ដែល​លោក​ហ្វ្រេ​ឌ្រី​ក ប្រោន(Fredric Brown) បាន​និពន្ធ បាន​ដំណាល​ថា “មនុស្ស​ចុងក្រោយ នៅ​មានជីវិត​តែម្នាក់ឯង នៅ​លើ​ផែនដី បាន​អង្គុយ​នៅក្នុង​បន្ទប់​ម្នាក់ឯង ស្រាប់តែ​មានសម្លេង​គោះទ្វារ”។ ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់! តើ​នរណា​កំពុង​គោះទ្វារ ហើយ​មានការអ្វី? តើ​ជនអាថ៌កំបាំង​ដែល​មករ​ក​គាត់​នោះ ជា​នរណា? បុរស​នោះ​មិនមែន​កំពុងតែ​រស់នៅ​លើ​ផែនដី​តែ​ម្នាក់​ឯង​នោះ​ទេ។

យើង​ក៏​មិនរស់នៅ​តែម្នាក់​ឯង​ដែរ។

ពួក​ជំនុំ​នៅ​ទីក្រុង​ឡៅ​ឌី​សេ​បានឮ​សម្លេង​គោះទ្វារ(វិវរណៈ ៣:២០)។ តើន​រណា​បាន​មករ​ក​ពួក​គេ? ព្រះអង្គ​មាន​ព្រះនាម​យេ​ស៊ូ​វ “ជាដើម និង​ជា​ចុង … ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(១:១៧-១៨)។ ព្រះនេត្រ​ទ្រង់​ដូចជា​អណ្តាត​ភ្លើង ហើយ “ព្រះ​ភក្ត្រ​ទ្រង់ ដូចជា​ថ្ងៃ​ភ្លឺ​ពេញអំណាច”(ខ.១៦)។ ពេល​មិត្តសម្លាញ់​ទ្រង់ គឺ​សាវ័ក​យ៉ូហាន បានឃើញ​សិរីល្អ​របស់​ព្រះអង្គ គាត់​ក៏​បាន​“ដួល​នៅ​ទៀប​ព្រះបាទ​ទ្រង់​ដូចជា​ស្លាប់”(ខ.១៧)។ ជំនឿ​លើ​ព្រះគ្រីស្ទ​មានការ​ចាប់ផ្តើម ដោយ​ការ​កោតខ្លាច​ព្រះ។

យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​ថា យើង​មិន​នៅតែ​ម្នាក់ឯង។ ព្រះយេស៊ូវ​ជា “រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រទ្រង់​គ្រប់​របស់​ទាំងអស់ ដោយសារ​ព្រះបន្ទូល​ដ៏​មាន​ព្រះ​ចេស្តា​នៃ​ទ្រង់”(ហេព្រើរ ១:៣)។ តែ​ព្រះគ្រីស្ទ​បាន​ប្រើ​កម្លាំង​របស់​ព្រះអង្គ មិនមែន​ដើម្បី​សម្លាប់​យើង តែ​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​យើង។ គឺ​ដូចដែល​ព្រះអង្គ​បាន​បញ្ជាក់​ថា “បើ​អ្នកណា​ឮ​សំឡេង​អញ ហើយ​បើកទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជាមួយនឹង​អ្នកនោះ ហើយ​អ្នកនោះ​ជាមួយនឹង​អញ​ដែរ”(វិវរណៈ ៣:២០)។ ជំនឿ​របស់​យើង​ចាប់ផ្តើម​ដោយ​ការ​កោតខ្លាច ហើយ​បញ្ចប់​ដោយ​ការ​ស្វាគមន៍ ដោយ​ការ​ឱប។ ព្រះយេស៊ូវ​បាន​សន្យា​ថា នឹង​គង់នៅ​ក្បែរ​យើង​ជានិច្ច ទោះ​យើង​ជា​មនុស្ស​ស្ថិត​ក្នុង​ភាព​ឯកោ​យ៉ាងណាក៏ដោយ។ អរព្រះគុណ​ព្រះអង្គ ដែល​យើង​មិនដែល​នៅតែ​ម្នាក់ឯង។—MIKE WITTMER

ហេតុអ្វី​យើង​មិន​អាច​ញែក​ព្រះ​ចេស្តា​របស់​ព្រះគ្រីស្ទ ឲ្យ​ដាច់​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ? ហេតុអ្វី​ទាំងពីរ​នេះ សុទ្ធតែ​សំខាន់​យ៉ាង​ខ្លាំង?

ឱ​ព្រះយេស៊ូវ​ ទូលបង្គំ​សូមស្វាគមន៍​ព្រះអង្គ ចូល​ក្នុងចិត្ត និង​ជីវិត​ទូលបង្គំ។

For further study, read Unknown Caller: Recognizing Jesus and the Kingdom at discoverodb.org​/articles​/unknown-caller-recognizing-jesus-and-the-kingdom​/.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣០-៣១ និង ម៉ាកុស ១៥:១-២៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles