ភាពថ្មីឡើងវិញ ខាងវិញ្ញាណ

ទោះ​បើ​មនុស្ស​ខាងក្រៅ​របស់​យើងខ្ញុំ កំពុងតែ​ពុករលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាងក្នុង​កំពុងតែ​កែប្រែ​ជាថ្មី​ឡើង​រាល់ថ្ងៃ​ជានិច្ច​វិញ។ ២កូរិនថូស ៤:១៦

នៅក្នុង​ការផ្សំ​ថ្នាំបុរាណ​ចិន គេ​បាន​ប្រើ​ម្សៅ​គុជ​ខ្យង អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​ហើយ ដើម្បី​ខាត់​កោសិកា​ស្បែក​ដែល​បាន​ងាប់ ចេញពី​ផ្ទៃ​ខាងលើ​របស់​ស្បែក ដើម្បី​ជួយ​ឲ្យ​ស្បែក​រលោង​ស្អាត។ នៅ​ប្រទេស​រ៉ូម៉ានី​វិញ គេ​បាន​ប្រើ​ភក់​ពិសេស​ម្យ៉ាង លាប​ពីលើ​ស្បែក ឲ្យ​ក្មេង​ជាង​វ័យ និង​រលោង​ស្អាត។ មនុស្សជា​ច្រើន​បាន​ស្វែងរក​ភក់​ពិសេស​នេះ។ នៅ​ទូទាំង​ពិភពលោក មនុស្ស​បាន​អនុវត្ត​នូវ​ការ​ថែ​សម្ផស្ស​តាម​មធ្យោបាយ​ផ្សេងៗ ដើម្បី​នាំមក​នូវ​ភាព​ស្រស់​ស្អាត ទោះ​ស្បែក​អាក្រក់​យ៉ាងណាក៏ដោយ។

ទោះជាយ៉ាងណា​ក៏ដោយ ឧបករណ៍​ដែល​មនុស្ស​បង្កើត ដើម្បី​ថែ​ទាំ​រូបកាយ​របស់​យើង អាច​នាំមក​នូវ​ការ​ពេញចិត្ត តែមួយ​រយៈពេល​ប៉ុណ្ណោះ។ ការ​ថែរក្សា​សុខភាព​ខាងវិញ្ញាណ​ឲ្យ​បាន​ល្អ និង​រឹងមាំ មាន​សារៈសំខាន់​ជាង។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ព្រះអង្គ​បាន​ប្រទាន​អំណោយ​នៃ​ការ​សម្អាត​ជាថ្មី​ខាង​វិញ្ញាណ តាម​រយៈ​ព្រះ​អង្គ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ទោះ​បើ​មនុស្ស​ខាងក្រៅ​របស់​យើងខ្ញុំ កំពុងតែ​ពុករលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាងក្នុង​កំពុងតែ​កែប្រែ​ជាថ្មី​ឡើង​រាល់ថ្ងៃ​ជានិច្ច​វិញ”(២កូរិនថូស ៤:១៦)។ បញ្ហា​ប្រឈម​ដែល​យើង​ប្រឈម​មុខ​ដាក់ ជា​រៀងរាល់​ថ្ងៃ អាច​ទាញ​យើង​ឲ្យ​ធ្លាក់​ចុះ​បាន ពេល​ណា​យើង​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​ភាព​អវិជ្ជមាន ដែល​មាន​ដូចជា​ការភ័យខ្លាច ការឈឺចាប់ និង​ការ​ថប់បារម្ភ​ជាដើម។ ការ​សម្អាត​ជាថ្មី​ខាងវិញ្ញាណ​កើតមានឡើង ពេលណា​យើង មិន​ផ្តោត​ចិត្ត​ទៅលើ​របស់​ដែល​មើលឃើញ​ឡើយ គឺ​ផ្តោត​ចិត្ត​ទៅលើ​របស់​ដែល​មើល​មិនឃើញ​វិញ”(ខ.១៨)។ យើង​ត្រូវ​ថ្វាយ​ការ​ព្រួយបារម្ភ​របស់​យើង​ជា​រៀងរាល់ថ្ងៃ ដាច់​ដល់​ព្រះ ហើយ​អធិស្ឋាន​សូម​ព្រះអង្គ​ប្រទាន​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ដូចជា​សេចក្តី​ស្រឡាញ់ ក្តី​អំណរ និង​សន្តិភាព​ក្នុងចិត្ត​ជាដើម ឲ្យ​កើតមាន​ជាថ្មី ក្នុង​ជីវិត​យើង(កាឡាទី ៥:២២-២៣)។ ពេលណា​យើង​ថ្វាយ​បញ្ហា​របស់​យើង ដល់​ព្រះអង្គ ហើយ​សូម​ព្រះវិញ្ញាណ​ធ្វើការ​ក្នុង​ជីវិត​យើង​ជា​រៀងរាល់ថ្ងៃ ព្រះអង្គ​នឹង​ស្អាង​វិញ្ញាណ​យើង​ឡើង។—KIMYA LODER

តើ​អ្នក​អាច​សូម​ព្រះ​ទ្រង់​សម្អាត​វិញ្ញាណ​អ្នកឲ្យ​ថ្មី​ឡើង ដូចម្តេច​ខ្លះ? តើ​កិច្ចការ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ បាន​លើកទឹកចិត្ត​អ្នក ដូចម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ​ ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​ជួប​ឧបសគ្គ ដែល​អាច​ធ្វើឲ្យ​វិញ្ញាណ​ទូលបង្គំ​ខ្ទេច​ខ្ទាំ។ ជួនកាល ទូលបង្គំ​មាន​អារម្មណ៍​ថា ចង់​ចុះចាញ់ តែ​ទូលបង្គំ​ដឹង​ថា តាមរយៈ​ព្រះអង្គ នោះ​វិញ្ញាណ​ទូលបង្គំ​មាន​ភាព​ថ្មី​ឡើងវិញ។

For further study, read A Story of a Life Led by the Spirit at discoverodb.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៧-៩ និង លូកា ១:២១-៣៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles