ព្រះអង្គស្ម័គ្រព្រះទ័យសុគត

ព្រះយេស៊ូវ​មិន​មានការ​ស្ទាក់​ស្ទើរ ក្នុង​ការ​ជួយ​សង្រ្គោះ​រាស្រ្ត​ព្រះអង្គ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​និយាយ​សង្កត់ធ្ងន់​ថា ព្រះគ្រីស្ទ​បាន​ស្ម័គ្រ​ព្រះទ័យ​យាងចុះ​មក​ក្នុង​ពិភពលោក ហើយ​រងទុក្ខ ដើម្បី​ប្រោស​លោះ​យើង​ឲ្យ​រួចពី​បាប។

អត្ថបទ

ព្រះគម្ពីរ​បាន​ចែងថា ព្រះវរបិតា​បាន​ចាត់​ព្រះរាជបុត្រា ឲ្យ​យាងចុះ​មក​ក្នុង​លោកិយ។ តែ​ពេល​ដែល​ព្រះអង្គ​ចាត់​ព្រះរាជបុត្រា​ឲ្យ​យាងចុះ​មក គឺ​ដោយសារ​ចាប់តាំងពី​អស់​កល្ប​ជានិច្ច​មក ព្រះរាជបុត្រា​បាន​យល់ព្រម​យាងចុះ​មក​ក្នុង​លោកិយ។ ដូចនេះ អង្គ​ទី២នៃ​ព្រះ​ត្រៃ​ឯក មិនបាន​ស្ទាក់ស្ទើរ នៅក្នុង​ការ​យាងចុះ​មក​ក្នុង​ផែនដី​នោះ​ឡើយ។ តែ​ចាប់តាំងពី​អស់​កល្ប​ជានិច្ច​រៀងមក ព្រះអង្គ​សព្វព្រះទ័យ​នឹង​ធ្វើតាម​បំណង​ព្រះទ័យ​ព្រះវរបិតា។ ហើយ​ការព្រមព្រៀង​រវាង​ព្រះវ​បិតា និង​ព្រះរាជបុត្រា បាន​កើតមាន​តាំងពី​មុន​កំណើត​ផែនដី ហើយ​ព្រះរាជបុត្រា​ក៏បាន​ស្ម័គ្រ​ព្រះទ័យ​ទទួលយក​ភាពជា​មនុស្ស ព្រម​ទទួលការ​បន្ទាបបន្ថោក ក្នុង​ភាពជា​អ្នកបម្រើ ដោយ​ស្តាប់​បង្គាប់​ទាល់តែ​សុគត ដើម្បី​ប្រោស​លោះ​រាស្រ្ត​ព្រះអង្គ។

More articles