ប្រភពនៃអំណាចទាំងអស់

ក្នុង​ពិភពលោក​នេះ គ្មាន​អ្នកដឹកនាំ​ណា​ដែល​បាន​បង្កើត​អំណាច​ដោយខ្លួនឯង​នោះ​ទេ។ អំណាច​របស់​ពួក​គេ គឺ​ទ្រង់​ជា​អ្នក​ប្រទាន​ឲ្យ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​រំឭក​យើង​ថា អ្នកមាន​អំណាច​ទាំងអស់​នឹង​ត្រូវ​ទទួលខុសត្រូវ នៅចំពោះមុខ​ស្តេច​លើ​អស់ទាំង​ស្តេច។

អត្ថបទ

គ្មាន​អ្នកដឹកនាំ​ណា ក្នុង​ពិភពលោក​នេះ ដែល​មានអំណាច ដោយខ្លួនឯង​នោះ​ទេ លើកលែងតែ​ព្រះ​ទ្រង់​បាន​ប្រទាន​អំណាច​នោះ​មក​ពួក​គេ ដែល​ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ស្តេច​លើ​អស់ទាំង​ស្តេច និង​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់។ យើង​មិន​បាន​គិត​អំពី​រឿង​នេះ​ឲ្យ​ដិតដល់​នោះ​ទេ។ នៅ​ថ្ងៃ​ជំនុំជម្រះ ប្រធានាធិបតី​អាមេរិក​នឹង​ទទួលការ​ជំនុំជម្រះ សម្រាប់​ការដឹកនាំ​របស់​ពួក​គេ មិនមែន​ផ្អែក​ទៅលើ​សម្លេង​គាំទ្រ​របស់​ប្រជាជន តែ​នឹង​ត្រូវ​ព្រះគ្រីស្ទ​ជំនុំជម្រះ ព្រោះ​ពួក​គេ​ស្ថិតនៅ​ក្រោមអំណាច​ព្រះគ្រីស្ទ។ អធិរាជ​នៃ​ចក្រភព​រ៉ូម៉ាំង​ក៏​នឹង​ត្រូវ​សារភាព​នៅចំពោះមុខ​ព្រះគ្រីស្ទ អំពី​របៀប​ដែល​ពួក​គេ​បាន​ដឹកនាំ​ចក្រភព​រ៉ូម៉ាំង ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​គ្រីស្ទបរិស័ទ​ឲ្យ​គោរព​ពួក​ស្តេច បង់ពន្ធ អធិស្ឋាន​ឲ្យ​ពួក​ស្តេច ហើយ​ចុះចូល​នឹង​រដ្ឋអំណាច ព្រោះ​ព្រះ​ទ្រង់​បាន​ចាត់តាំង​ឲ្យ​ពួក​គេ​មានអំណាច។

 

More articles