ការរកឃើញស្នាព្រះហស្តមួយទៀត

អស់ទាំង​ទី​ជំរៅ​នៃ​ផែនដី​នៅក្នុង​ព្រះហស្ត​ទ្រង់ ហើយ​កំពូលភ្នំ​ទាំងប៉ុន្មាន សុទ្ធតែ​ជា​របស់​ផង​ទ្រង់​ដែរ។ ទំនុកដំកើង ៩៥:៤

រូងភ្នំ​គ្រូបេរ៉ា វ៉ូរូនចា មាន​ទីតាំង​ក្នុង​តំបន់​របស់​ប្រទេស​ចចជា ជា​ទឹកដី​តភ្ជាប់​ទ្វីបអឺរ៉ុប និង​អាស៊ី។ រូងភ្នំ​នេះ​ស្ថិត​ក្នុងចំណោម​រូងភ្នំ​ជ្រៅ​បំផុត ក្នុង​ពិភពលោក ដែល​គេ​មិនទាន់​បាន​ចូល​រុករក។ អ្នករុករក​មួយ​ក្រុម​បាន​ប្រើ​ឧបករណ៍​ស្ទង់​ជម្រៅ​របស់​រូងភ្នំ​ដ៏​ងងឹត ដែល​គួរ​ឲ្យ​ខ្លាច​នេះ ដែល​ភាគច្រើន​មាន​ជម្រៅ​ចុះទៅ​ក្រោម ទៅ​រក​ស្រទាប់​ក្រោម​នៃ​ផែនដី ដល់​ជម្រៅ២១៩៧ម៉ែត្រ។ រូងភ្នំ​ផ្សេងទៀត​ដែល​មាន​លក្ខណៈ​ស្រដៀង​រូងភ្នំ​នេះ​ដែរ ប្រហែល៤​រយ​កន្លែង មាន​ទីតាំងនៅ​ក្នុង​តំបន់​ផ្សេងទៀត​នៃ​ប្រទេស​នេះ និង​ទូទាំង​ពិភពលោក។ គេ​តែងតែ​រក​ឃើញ​រូង​ភ្នំ​ជ្រៅ​ៗ​ជាច្រើន​ទៀត ដែល​មានកំណត់​ត្រា​នូវ​ជម្រៅ​ដែល​កាន់តែ​ជ្រៅ​ជាង​រូង​ភ្នំ​មុនៗ។

ស្នា​ព្រះហស្ត​ដែល​ព្រះ​ទ្រង់​បាន​បង្កើត មាន​ភាព​អាថ៌កំបាំង​ជាច្រើន ដែល​បន្ត​បង្ហាញ​ចេញ​មក​ឲ្យ​យើង​ដឹង​ម្តង​មួយៗ និង​បន្ថែម​ការយល់​ដឹង​របស់​យើង អំពី​ចក្រ​វាល​ដែល​យើង​កំពុងតែ​រស់នៅ ហើយ​បណ្តាល​ចិត្ត​យើង​ឲ្យ​ឆ្ងល់ អំពី​ភាព​ប៉ិនប្រសប់​នៃ​ការបង្កើត​របស់​ព្រះ នៅ​លើ​ផែនដី គ្មាន​អ្វី​ប្រៀប​បាន ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ថែរក្សា(លោកុប្បត្ដិ ១:២៦-២៨)។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​បាន​នាំ​យើង​រាល់គ្នា ឲ្យ “ឡើង​សម្លេង​ច្រៀង​ដោយ​អំណរ” ថ្វាយព្រះ​អម្ចាស់ ដ្បិត​ព្រះអង្គ​ធំ​ប្រសើរ(ខ.១)។ ខណៈ​ពេល​ដែល​ពិភពលោក​អបអរ​ទិវា​ផែនដី នៅ​ថ្ងៃស្អែក ចូរ​យើង​ពិចារណា អំពី​ស្នា​ព្រះហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ។ អ្វី​ៗ​ទាំង​អស់​ដែល​មាន​ក្នុង​ភពផែន​ដី ទោះ​យើង​បាន​រក​ឃើញ​ហើយ​ឬនៅ សុទ្ធតែ​បណ្តាល​ចិត្ត​យើង​ឲ្យ​ក្រាប​ថ្វាយបង្គំ នៅ​ចំពោះ​ព្រះអង្គ(ខ.៦)។

ព្រះអង្គ​មិនគ្រាន់​តែ​បាន​ស្គាល់​វិសាលភាព​ដ៏​ធំ​ធេង​នៃ​ស្នា​ព្រះហស្ត​ព្រះអង្គ​ប៉ុណ្ណោះទេ តែ​ក៏​ស្គាល់​ជម្រៅ​ដ៏​ជ្រៅ​បំផុត​ក្នុងចិត្ត​យើង​ផង​ដែរ។ ពេលខ្លះ យើង​ឆ្លងកាត់​រដូវ​កាល​ដ៏​ងងឹត និង​ប្រហែល​គួរឲ្យ​ខ្លាច ក្នុង​ជីវិត​យើង​ ដូច​រូងភ្នំ​ដ៏​ជ្រៅ​មួយ​នោះ ក្នុង​ប្រទេស​ចចជា។ តែ​យើង​ដឹង​ថា ព្រះ​ទ្រង់​ក៏បាន​គ្រប់គ្រង​រដូវ​កាលនោះ ដោយ​ការ​ថែរក្សា​ដ៏​មានអំណាច និង​ស្រទន់។ គឺ​ដូចដែល​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​បាន​មានប្រសាសន៍​ថា យើង​ជា​រាស្រ្ត​ព្រះអង្គ ជា​ហ្វូង​ចៀម ដែល​ព្រះអង្គ​ថែរក្សា(ខ.៧)។—KIRSTEN HOLMBERG

តើ​ព្រះ​ទ្រង់​បាន​ដឹកនាំ​អ្នក​កាត់តាម​កន្លែង​ងងឹត យ៉ាងដូច​ម្តេច​ខ្លះ? តើ​ព្រះអង្គ​កំពុង​ត្រាស់​ហៅ​អ្នកឲ្យ​ទុកចិត្ត​ព្រះអង្គ ក្នុង​កន្លែងណា​ទៀត?

ឱ​ព្រះ​អាទិករ សូម​ព្រះ​អង្គ​ជួយ​ទូលបង្គំ ឲ្យ​ទុកចិត្ត​លើ​ការ​ថែរក្សា ដែល​ព្រះអង្គ​មាន​សម្រាប់​ទូលបង្គំ ក្នុង​កន្លែង​ងងឹត​បំផុត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២សាំ​យ៉ូអែល ១២-១៣ និង លូកា ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles