រដូវកាលនីមួយៗនៃជីវិត

មាន​ពេល​សំរាប់​គ្រប់​ទាំងអស់ គឺ​មាន​ពេល​សំរាប់​គ្រប់ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ។ សាស្តា ៣:១

ថ្មីៗនេះ ខ្ញុំ​បានឃើញ​គេ​ប្រើ​ពាក្យ “សម្រាក​ក្នុង​រដូវរងា”។ ខ្ញុំ​គិតថា ពាក្យ​នេះ​មានប្រយោជន៍​ណាស់។ ក្នុង​រដូវរងា មានការ​ជាច្រើន​ក្នុង​ពិភព​ធម្មជាតិ មានដំណើរ​យឺត​ជាង​មុន ហេតុនេះ​ហើយ​អ្នកនិពន្ធ​ឈ្មោះ ខាន់​ធើរីន មេយ(Katherine May) បាន​ប្រើ​ពាក្យ​នេះ ដើម្បី​ពិពណ៌នា អំពី​ការដែល​យើង​ត្រូវការ​ការសម្រាក និង​ភាព​ធូរស្រាល ក្នុង​អំឡុង រដូវ​កាល “ដ៏​រងា” របស់​ជីវិត។ ការប្រៀបធៀប​នេះ​មានប្រយោជន៍​ចំពោះ​ខ្ញុំ បន្ទាប់ពី​ឪពុក​ខ្ញុំ​បាន​លាចាក​លោក ដោយសារ​ជំងឺមហារីក ដែល​បាន​ធ្វើឲ្យ​ខ្ញុំ​អន់ខ្សោយ​កម្លាំង​អស់​ជាច្រើន​ខែ។ ខ្ញុំ​មិន​ចូលចិត្ត​ការ​បន្ថយល្បឿន​នេះ​ទេ បាន​ជា​ខ្ញុំ​តយុទ្ធ​នឹង​រដូវរងា​នៃ​ជីវិត​ខ្ញុំ ដោយ​អធិស្ឋាន​សូមឲ្យ​រដូវ​លំហើយ​នៃ​ជីវិត​ខ្ញុំ ឆាប់​ត្រឡប់មកវិញ។ តែ​ខ្ញុំ​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​រៀនសូត្រ។

កណ្ឌ​គម្ពីរ​សាស្តា​បាន​ចែងថា “មាន​ពេល​សំរាប់​គ្រប់​ទាំងអស់” … គឺ​មាន​ពេល​សំរាប់​ដាំ និង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ … មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សំរាប់​សោយសោក និង​ពេល​សំរាប់​លោត​កព្ឆោង”(៣:១-៤)។ ខ្ញុំ​បាន​អាន​បទ​គម្ពីរ​នេះ​អស់​ជាច្រើន​ឆ្នាំ​ហើយ តែ​ខ្ញុំ​ចាប់ផ្តើម​យល់​ច្បាស់ ក្នុង​រដូវ​កាល​ដ៏​រងា​នៃ​ជីវិត​ខ្ញុំ។ ទោះ​យើង​មិន​អាច​គ្រប់គ្រង​រដូវ​កាល​ទាំងនោះ​ក៏ដោយ ក៏​រដូវ​នៃ​នី​មួយ​ៗ​មាន​ដែន​កំណត់ ហើយនឹង​កន្លង​ផុត​ទៅ។ យើង​មិន​តែងតែ​អាច​យល់​ច្បាស់​អំពី​ការ​ផ្លាស់​ប្តូរ​ទាំងនោះ តែ​ព្រះ​ទ្រង់​កំពុង​ធ្វើ​កិច្ចការ​ដ៏​សំខាន់ ក្នុង​ជីវិត​យើង តាមរយៈ​រដូវ​កាលនោះ(ខ.១១)។ ពេល​សោកសង្រេង​របស់ខ្ញុំ​មិនទាន់​បញ្ចប់ តែ​ពេល​ដែល​វា​កន្លង​ផុត​ទៅ ខ្ញុំ​នឹង​ចូល​ដល់ពេល​លោត​កញ្ឆេង។ ដែល​រុក្ខជាតិ និង​សត្វ​មិន​តយុទ្ធ​នឹង​រដូវរងា​ជា​យ៉ាងណា នោះ​ខ្ញុំ​ក៏​ចាំបាច់​ត្រូវ​សម្រាក ហើយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ប្រើ​វា ដើម្បី​ជួយ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ភាព​ស្រស់ថ្លា​ឡើង។

មិត្តភក្តិ​ខ្ញុំ​ម្នាក់​បាន​អធិស្ឋាន​ឲ្យ​ខ្ញុំ​ថា “ព្រះអម្ចាស់ សូម​ព្រះអង្គ​ធ្វើការ​ក្នុង​ជីវិត​របស់​សើ​រី​ឌិន(Sheridan) ក្នុង​រដូវ​កាល​ដ៏​ពិបាក​នេះ”។ នេះ​ជា​ការអធិស្ឋាន​ដ៏​ត្រឹមត្រូវ​ណាស់។ ដ្បិត​ព្រះអង្គ​បាន​គ្រប់គ្រង​រដូវ​នី​មួយៗ ក្នុង​ព្រះហស្ត​ព្រះអង្គ ដោយ​គោល​បំណង​ខុសៗគ្នា។ ចូរ​យើង​ចុះចូល​នឹង​ព្រះរាជកិច្ច​របស់​ព្រះអង្គ ដែល​កំពុង​ជួយ​វិញ្ញាណ​យើង​ម្នាក់​ៗ​ឲ្យ​ថ្មី​ឡើង។—SHERIDAN VOYSEY

តើ​នៅពេល​ណា អ្នក​ចង់​ឲ្យ​រដូវ​កាលណា​មួយ ឆាប់​ចប់​មុនពេលកំណត់​របស់​វា? តើ​អ្នក​គិតថា ព្រះ​ទ្រង់​សព្វព្រះទ័យ​នឹង​ធ្វើការ​អ្វី ក្នុង​រដូវ​កាល​នេះ?

ឱ​ព្រះ​វរបិតា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការប្រើ​រដូវ​កាល​នី​មួយៗ ដើម្បី​សិរីល្អ និង​ដើម្បី​ប្រយោជន៍​ទូលបង្គំ។

For further study, read When God Says No: Broken Dreams to New Beginnings at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២កូរិនថូស ២៣-២៤ និង យ៉ូហាន ១៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles