ការរស់នៅ ក្នុងសេរីភាព

ព្រះគ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួចហើយ ដូច្នេះ ចូរ​អ្នករាល់គ្នា​ឈរ​ឲ្យ​មាំមួន ក្នុង​សេរីភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់ចំណង​ជា​បាវបំរើ​ទៀត​ឡើយ។ កាឡាទី ៥:‌១

ខ្ញុំ​បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​រដ្ឋ​តិច​សាស់ ដែល​នៅ​ទីនោះ គេ​មាន​ពិធីបុណ្យ​ដើរ​ដង្ហែ​នៅ​តាមផ្លូវ និង​មានការ​ជួបជុំគ្នា​ញាំ​អាហារ​ពិចនិច ក្នុង​តំបន់​សហគមន៍​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ នៅ​ថ្ងៃទី១៩ខែមិថុនា រៀងរាល់​ឆ្នាំ។ ទាល់តែ​ខ្ញុំ​បាន​ឈាន​ចូល​ដល់​វ័យ​ជំទង់ ទើប​ខ្ញុំ​បានដឹង អំពី​អត្ថន័យ​ដ៏​ឈឺចាប់​នៃ​ការ​ប្រារព្ធ​ធ្វើពិធី​បុណ្យ នៅ​ថ្ងៃទី​១៩​ខែ​មិថុនា​នោះ។ ទិវា​នេះ​ជា​ការ​រំឭក​អំពី​ថ្ងៃ ក្នុង​ឆ្នាំ១៨៦៥ គឺ​នៅពេល​ដែល​ទាសករ​នៅ​រដ្ឋ​តិចសាស់ បាន​ទទួល​ដំណឹង​ថា លោក​ប្រធានាធិបតី​អ័​ប្រា​ហាំ លីនខិន(Abraham Lincoln) បាន​ចុះហត្ថលេខា នៅ​លើ​សេចក្តី​ប្រកាស​ដោះលែង​ពួក​គេ​ឲ្យ​មាន​សេរីភាព តាំងពី​ជាង​២​ឆ្នាំ​កន្លះ​មុន។ ដូចនេះ ក្នុង​រយៈ​ពេល​ជាង​២​ឆ្នាំ​នោះ ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​នៅ​រដ្ឋ​តិចសាស់​បាន​បន្ត​រស់នៅ ជា​ទាសករ ព្រោះ​ពួក​គេ​មិន​បាន​ដឹង​សោះ​ថា ខ្លួន​មាន​សេរីភាព​រួចពី​ភាពជា​ទាសករ។

មាន​មនុស្សជា​ច្រើន ដែល​​បន្ត​រស់នៅ​ជា​ទាសករ បន្ទាប់ពី​ពួក​គេ​បាន​ទទួល​សេរីភាព​ហើយ។ ក្នុង​កណ្ឌ​គម្ពីរ​កាឡាទី សាវ័ក​ប៉ុល​បាន​និយាយ​អំពី​ភាពជា​ទាសករ​មួយ​បែប​ទៀត គឺ​ការ​បន្ត​រស់នៅ​ក្រោម​ក្រឹត្យវិន័យ។ ក្នុង​ខគម្ពីរ​គន្លឹះ​នេះ សាវ័ក​ប៉ុល​បាន​លើកទឹកចិត្ត​អ្នកអាន​សំបុត្រ​គាត់​ថា “ព្រះគ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួចហើយ ដូច្នេះ ចូរ​អ្នករាល់គ្នា​ឈរ​ឲ្យ​មាំមួន ក្នុង​សេរីភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់ចំណង​ជា​បាវបំរើ​ទៀត​ឡើយ”(កាឡាទី ៥:‌១)។ ព្រះយេស៊ូវ​បាន​រំដោះ​អ្នកជឿ​ទ្រង់ ឲ្យ​រួចពី​ក្រឹត្យវិន័យ​ហើយ ដែល​រាប់បញ្ចូល​ទាំង​ក្រឹត្យវិន័យ​អំពី​ចំណីអាហារ និង​ការ​រាប់​អាន​គ្នា​ជាដើម។ ទោះជាយ៉ាងណា​ក៏ដោយ មនុស្សជា​ច្រើន​នៅតែ​បន្ត​រស់នៅ​ជា​ទាសករ។

គួរឲ្យ​ស្តាយ​ណាស់ សព្វថ្ងៃ​នេះ រឿង​នេះ​ក៏​អាច​កើត​ឡើង ក្នុង​ជីវិត​យើង​ផង​ដែរ។ តែ​តាមពិត ព្រះយេស៊ូវ​បាន​រំដោះ​យើង​ឲ្យ​រួចផុត​ពី​ការ​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច ចំពោះ​ក្រឹត្យវិន័យ នៅ​ពេល​ដែល​យើង​ទទួល​ជឿ​ព្រះអង្គ។ ព្រះអង្គ​បាន​ប្រកាស​ថា យើង​មាន​សេរីភាព​ហើយ។ ចូរ​យើង​រស់នៅ ក្នុង​សេរីភាព​នោះ ដោយ​ព្រះ​ចេស្ដា​ព្រះអង្គ។—LISA M. SAMRA

តើ​អ្នក​ធ្លាប់​រស់នៅ ជាប់​ក្រោម​ក្រឹត្យវិន័យ​ដូចម្តេច​ខ្លះ? តើ​អ្នក​បាន​ដកពិសោធន៍​នឹង​សេរីភាព ក្នុង​ព្រះគ្រីស្ទ ដូចម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ​ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​រំដោះ​ទូលបង្គំ ឲ្យ​រួចផុត​ពី​បន្ទុក​ដ៏​ធ្ងន់​នៃ​ក្រឹត្យវិន័យ។

To learn more about finding your God-given calling, visit ODBU.org​/courses​/SF010.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ១២-១៣ និង កិច្ចការ ៤:២៣-៣៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles