ការលេងផ្លូវកាត់ឲ្យបានផលចំណេញលឿន

សម្បត្តិ​ទ្រព្យរបស់​អ្នក​ស្ថិតនៅ​កន្លែងណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅកន្លែង​នោះ​ដែរ។ ម៉ាថាយ ៦:២១

កាលពី​ចុង​ទស​វស្ស​រ៍​ឆ្នាំ១៧០០ យុវជន​ម្នាក់​បានឃើញ​ដី​បាក់​ស្រុត​យ៉ាង​អាថ៌កំបាំង នៅ​លើ​កោះ​អូក ក្នុង​ប្រជុំ​កោះ​ណូវ៉ា ស្កូ​ធា។ គាត់​គិតស្មាន​ថា ពួក​ចោរសមុទ្រ​ គឺ​​ប្រហែល​លោក​កា​ពី​ទែន ឃីដ(Kidd) បាន​កប់​កំណប់​នៅ​ទីនោះ​ដោយ​ផ្ទាល់ដៃ។ ដូចនេះ គាត់​និង​គ្នា​គាត់​បួន​ប្រាំ​នាក់ ក៏បាន​ចាប់ផ្តើម​ជីក​រក​កំណប់។ ពួក​គេ​មិនបាន​រក​ឃើញ​កំណប់​អ្វី​ឡើយ តែ​ពាក្យ​ចចាមអារ៉ាម​អំពី​កំណប់​នោះ​ចេះតែ​បន្ត​ឮ​សុះសាយ។ ប៉ុន្មាន​សតវត្សរ៍​ក្រោយមក អ្នកដទៃ​នៅតែ​បន្ត​ជីក​រក​កំណប់​នៅកន្លែង​នោះ ដោយ​ចំណាយពេល​វេលា និង​ប្រាក់​កាស់​ជាច្រើន។ សព្វថ្ងៃ​នេះ រណ្តៅ​ដែលគេ​បាន​ជីក​នោះ​មាន​ជម្រៅ​ជាង៣០ម៉ែត្រ។

ការ​ងប់ងុល​នឹង​ទ្រព្យសម្បត្តិ​យ៉ាងដូច​នេះ គឺ​ជា​អំពើ​ក្បត់​ មក​លើ​ចន្លោះប្រហោង នៅក្នុង​ចិត្ត​របស់​មនុស្ស។ ក្នុង​ព្រះគម្ពីរ​មានរឿង​មួយ​ដែល​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា អាកប្ប​កិរិយា​របស់​មនុស្ស​ម្នាក់​បាន​ឆ្លុះបញ្ចាំង​អំពី​ចន្លោះប្រហោង​នៅក្នុង​ចិត្ត​របស់​គាត់។ កេហា​ស៊ី​ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ហោរា​អេ​លី​សេ​ជាយូរមកហើយ។ តែ​ពេល​ដែល​ហោរា​អេ​លី​សេ​បដិសេធន៍​មិនព្រម​ទទួលអំណោយ​ដ៏​មានតម្លៃ​របស់​មេទ័ព​ម្នាក់ ដែល​ព្រះ​ទ្រង់​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺឃ្លង់​តាមរយៈ​គាត់ កេ​ហា​ស៊ី​ក៏បាន​ប្រឌិត​រឿង ដើម្បីឲ្យ​បានផល​ចំណេញ​ពី​លោក​មេទ័ព​រូប​នោះ(២ពង្សាវតា​ក្សត្រ ៥:២២)។ ពេល​កេ​ហា​ស៊ី​ត្រឡប់​មក​ផ្ទះ​វិញ គាត់​បាន​និ​យាយ​កុហក​លោក​ហោរា(ខ.២៥)។ តែ​លោក​អេ​លី​សេ​បានដឹង ហើយ​សួរ​គាត់​ថា “តើ​វិញ្ញាណ​អញ​មិនបាន​ទៅតាម​ឯង ក្នុង​កាលដែល​លោក​នោះ​ចុះពី​រទេះ​មក​ទទួល​ឯង​ទេ​ឬអី?”(ខ.២៦)។ ទីបំផុត កេ​ហា​ស៊ី​ក៏បាន​កើត​ឃ្លង់​ទាំង​គ្រួសារ ហើយ​បាត់បង់​ការអ្វី​ដែល​ពិតជា​សំខាន់​ចំពោះ​គាត់(ខ.២៧)។

ព្រះយេស៊ូវ​បាន​បង្រៀន​យើង មិន​ឲ្យ​ដេញ​តាម​ទ្រព្យសម្បត្តិ​របស់​លោកិយ តែ​ផ្ទុយទៅវិញ ព្រះអង្គ​បង្គាប់​ឲ្យ​យើង “ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ”(ម៉ាថាយ ៦:២០)។

ចូរ​យើង​ប្រុងប្រយ័ត្ន​ចំពោះ​ការ​លេង​ផ្លូវកាត់ ដើម្បីឲ្យ​បានសម្រេច​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម។ ការ​ដើរតាម​ព្រះយេស៊ូវ​ គឺជា​មធ្យោបាយ​ដើម្បី​បំពេញ​ចន្លោះប្រហោង​ក្នុងចិត្ត​យើង ដោយ​របស់​អ្វី​ដែល​ស្ថិតស្ថេរ។—TIM GUSTAFSON

តើ​អ្នក​ចង់បាន​អ្វី​ខ្លាំង​ជាងគេ ក្នុងជីវិត? តើមាន​ការ​ដេញ​តាម​ទ្រព្យសម្បត្តិ​ឬ​ភាគ​ជោគជ័យ និង​ការ​ងប់ងុល​អ្វី ដែល​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ថា អ្នកមាន​ចន្លោះប្រហោង​ក្នុងចិត្ត​អ្នក?

ឱ​ព្រះអម្ចាស់ ទូលបង្គំ​សូម​ថ្វាយ​ចិត្ត​ទូលបង្គំ​ដល់​ព្រះអង្គ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ស្រេកឃ្លាន​ចង់បាន​ទ្រព្យសម្បត្តិ ដែល​ព្រះអង្គ​បាន​ឲ្យ​តម្លៃ។

For further study, read Compassion: When Jesus Asks for More than We Have at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៥-៧ និង កិច្ចការ ៨:១-២៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles