ប្រៀបដូចជារងើកភ្លើងនៅលើក្បាលសត្រូវ
បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា។ សុភាសិត ២៥:២១-២២ លោកឌែន(Dan) បានស៊ូទ្រាំនឹងការវាយដំជារៀងរាល់ថ្ងៃ ពីឆ្មាំគុកម្នាក់ ក្នុងមន្ទីរឃុំឃាំង។ គាត់ជឿថា ព្រះយេស៊ូវបានបណ្តាលចិត្តគាត់ឲ្យស្រឡាញ់បុរសនោះ ដូចនេះ នៅពេលព្រឹកមួយនោះ មុនពេលការវាយដំហៀបនឹងចាប់ផ្តើម ដូចសព្វមួយដង លោកឌែនក៏បាននិយាយថា “លោក បើខ្ញុំនៅតែជួបមុខលោកជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃខ្ញុំស្លាប់ យើងគួរតែរាប់អានគ្នាជាមិត្តភក្តិទៅ”។ ឆ្មាំគុករូបនោះក៏បានតបថា “ទេ លោក យើងមិនអាចក្លាយជាមិត្តភក្តិបានទេ”។ លោកឌែននៅតែទទូចសុំរាប់អានគ្នា ហើយក៏បានហុចដៃគាត់ទៅចាប់ដៃរបស់ឆ្មាំគុក។ ឆ្មាំគុកក៏បានឈរធ្មឹងមួយកន្លែង ហើយក៏បានចាប់ផ្តើមចាប់ដៃរបស់លោកឌែនរលាក់ មិនព្រមលែងសោះ។ ទឹកភ្នែករបស់ឆ្មាំគុកក៏បានស្រក់ចុះមក។ គាត់ថា “ឌែន ខ្ញុំឈ្មោះរ៉ូសុក(Rosoc)។ ខ្ញុំចង់រាប់អានលោកជាមិត្តភក្តិ”។ ចាប់តាំងពីថ្ងៃនោះមក ឆ្នាំគុកក៏បានឈប់វាយដំលោកឌែនជារៀងរហូត។ ព្រះគម្ពីរបានប្រាប់យើងថា “បើសត្រូវឯងឃ្លាន ចូរឲ្យវាស៊ីចុះ បើវាស្រេក ត្រូវឲ្យវាផឹកផង យ៉ាងនោះនឹងបានដូចជាបង្គររងើកភ្លើងនៅលើក្បាលវា ហើយព្រះយេហូវ៉ាទ្រង់នឹងប្រទានរង្វាន់ដល់ឯង”(សុភាសិត ២៥:២១-២២)។ ពាក្យ “រងើកភ្លើង” ជាពាក្យប្រៀបប្រដូច ដែលប្រហែលឆ្លុះបញ្ចាំង អំពីពិធីមួយរបស់ជនជាតិអេស៊ីព្ទ ដែលក្នុងនោះ អ្នកដែលមានទោសត្រូវបង្ហាញការកែប្រែចិត្តរបស់ខ្លួន ដោយយកចានដែលមានរងើកភ្លើង មកទូលលើក្បាល។…
Read article