ដំណឹងល្អចូលទៅក្នុងកន្លែងដែលគេមិននឹកស្មានដល់
នោះមានមនុស្សយកពន្ធ និងមនុស្សបាបជាច្រើន មកអង្គុយនៅតុជាមួយនឹងទ្រង់ ហើយនិងពួកសិស្ស។ ម៉ាកុស ២:១៥ កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅដល់កន្លែងមួយ ដែលខ្ញុំធ្លាប់តែឃើញក្នុងខ្សែភាពយន្ត និងនៅលើកញ្ចក់ទូរទស្សន៍រាប់ភ្លេច គឺនៅតំបន់ហូលីវូឌ រដ្ឋកាលីហ្វូញ៉ា។ នៅទីនោះ អក្សរធំៗសម្បើម ត្រូវបានគេតម្រៀបចេញជាពាក្យ Hollywood នៅជើងភ្នំនៃទីក្រុងឡូសអេនជេលេស ដ៏ល្បីល្បាញ ដែលខ្ញុំអាចមើលឃើញពីមាត់បង្អួចសណ្ឋាគារដែលខ្ញុំស្នាក់នៅ។ បន្ទាប់មក ខ្ញុំក៏បានកត់សំគាល់ឃើញអ្វីមួយ។ នៅខាងក្រោមអក្សរខាងឆ្វេង ខ្ញុំឃើញឈើឆ្កាងដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំមិនដែលឃើញឈើឆ្កាងនោះនៅក្នុងខ្សែភាពយន្តហូលីវូឌទេ។ ហើយនៅពេលដែលខ្ញុំបានចាកចេញពីបន្ទប់សណ្ឋាគារ សិស្សខ្លះមកពីពួកជំនុំក្នុងតំបន់នោះ ក៏បានចាប់ផ្តើមចែកចាយអំពីព្រះយេស៊ូវ ឲ្យខ្ញុំស្តាប់។ ជួនកាល យើងប្រហែលគិតថា តំបន់ហូលីវូឌគឺគ្រាន់តែជាមជ្ឈមណ្ឌលនៃអំពើបាបរបស់លោកិយ ដែលផ្ទុយស្រឡះពីនគរព្រះ។ តែព្រះគ្រីស្ទកំពុងតែធ្វើការនៅទីនោះយ៉ាងច្បាស់ក្រឡែត ដោយធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ចំពោះព្រះវត្តមានព្រះអង្គ ដែលបានបង្ហាញចេញមកតាមរយៈអ្នកបម្រើទ្រង់។ ពួកផារិស៊ីតែងតែមានការភ្ញាក់ផ្អើល ចំពោះទីកន្លែងដែលព្រះយេស៊ូវបានយាងទៅដល់។ ព្រះអង្គមិនបានទៅចំណាយពេលជាមួយមនុស្ស ដូចដែលពួកគេបានរំពឹងគិតនោះទេ។ ផ្ទុយទៅវិញ បទគម្ពីរម៉ាកុស ២:១៣-១៧ បានចែងថា ព្រះអង្គបានចំណាយពេលជាមួយ “ពួកអ្នកយកពន្ធ និងមនុស្សមានបាបជាច្រើន”(ខ.១៥) គឺមនុស្សដែលគេបានរាប់ថា “ស្មោកគ្រោក!” តែព្រះយេស៊ូវបានគង់នៅក្នុងចំណោមមនុស្សដែលត្រូវការព្រះអង្គខ្លាំងបំផុត(ខ.១៦-១៧)។ ប្រហែលជាង២ពាន់ឆ្នាំក្រោយមក ព្រះយេស៊ូវនៅតែបន្តសាបព្រោះព្រះរាជសារនៃក្តីសង្ឃឹម និងសេចក្តីសង្គ្រោះ នៅកន្លែងដែលយើងមិនបានរំពឹងគិត ក្នុងចំណោមមនុស្សដែលគេមិននឹកស្មានថា…
Read article