June 30, 2023

You are here:
ពាក្យផ្តាំផ្ញើឲ្យប្រែចិត្ត

ព្រះអម្ចាស់​មិន​ផ្អាក​សេចក្តី​សន្យា​របស់​ទ្រង់​…គឺ​ទ្រង់​មានព្រះហឫទ័យ​អត់ធ្មត់​នឹង​យើង​រាល់គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នកណាមួយ​វិនាស​ឡើយ។ ២ពេត្រុស ៣:៩ ខណៈ​ពេល​ដែល​លោក​ចន អ៊ែម ភើឃីន(John M. Perkins) ជិតដល់​ចុងបញ្ចប់​នៃ​ជីវិត គាត់​ក៏បាន​បន្សល់ទុក​នូវ​សារ​ដ៏​សំខាន់​មួយ សម្រាប់​មនុស្ស​ដែល​គាត់​នឹង​ជំរាប​លា។ លោក​ភើ​ឃីន​មាន​ឈ្មោះ​ល្បី ដោយសារ​គាត់​បាន​ផ្សះផ្សា​ជាតិសាសន៍​ដែល​មាន​ជម្លោះ។ គាត់​មានប្រសាសន៍​ថា “ការ​ប្រែចិត្ត​ចេញពី​អំពើបាប គឺជា​ផ្លូវ​តែមួយគត់​ឆ្ពោះទៅ​រក​ព្រះ។ បើ​អ្នក​មិន​ប្រែចិត្ត​ទេ អ្នក​នឹង​វិនាស​មិនខាន”។ ពាក្យ​សម្តី​នេះ​គឺ​ផ្អែក​ទៅលើ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ និង​ការ​បង្រៀន​របស់​សាវ័ក​ព្រះអង្គ ក្នុង​ព្រះគម្ពីរ។ គឺ​ដូចដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “បើ​អ្នករាល់គ្នា​មិន​ប្រែចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំងអស់គ្នា​ដូច្នោះ​ដែរ”(លូកា ១៣:៣)។ សាវ័ក​ពេត្រុស​ក៏បាន​បង្រៀន​ផង​ដែរ​ថា “ចូរ​ប្រែចិត្ត ហើយ​វិល​មក​ចុះ ដើម្បីឲ្យ​បាប​របស់​អ្នករាល់គ្នា​បាន​លុបចេញ”(កិច្ចការ ៣:១៩)។ នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ មាន​មនុស្ស​ម្នាក់​ទៀត ដែល​ចង់​ឲ្យ​ប្រជាជន​គាត់​ងាក​បែរ​ទៅ​រក​ព្រះអង្គ​វិញ។ នៅ​ក្នុង​ពាក្យ​ផ្តាំផ្ញើ​ចុងក្រោយ​របស់​ហោរា​សាំយូអែល ទៅកាន់​សាសន៍​អ៊ីស្រាអែល​ទាំងអស់(១សាំ​យ៉ូអែល ១២:១) ក្នុងនាម​គាត់​ជា​ហោរា សង្ឃ និង​​ចៅក្រម គាត់​មានប្រសាសន៍​ថា “កុំ​ឲ្យ​ខ្លាច​ឡើយ អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ទាំងនេះ​មែន ប៉ុន្តែ កុំ​ឲ្យតែ​បែរចេញ​ពី​ព្រះយេហូវ៉ា​ទៀត គឺ​ត្រូវឲ្យ​គោរព​ប្រតិបត្តិ​ដល់​ទ្រង់ ឲ្យអស់​ពីចិត្ត​ចុះ”(ខ.២០)។ នេះ​ជា​សារ​ដាស់តឿន​ឲ្យ​ប្រែចិត្ត​ចេញពី​អំពើបាប និង​ការ​អាក្រក់ ហើយ​ឲ្យ​វិលត្រឡប់​មក​ដើរតាម​ព្រះ​អស់ពី​ចិត្ត។ យើង​រាល់គ្នា​សុទ្ធតែ​មាន​បាប ហើយ​ខ្វះ​មិនដល់​ស្តង់​ដា ឬ​ខ្នាត​គំរូ​របស់​ព្រះអង្គ។ ដូចនេះ យើង​ចាំបាច់​ត្រូវ​ប្រែចិត្ត…

Read article