កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង។ រ៉ូម ១២:២
សត្វមឹកមីមីក “មានជំនាញបន្លំខ្លួន” នៅក្នុងទឹកសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី និងតំបន់ដែលមានផ្កាសមុទ្រច្រើនជាងគេបំផុតនៅលើពិភពលោក។
សត្វមឹកមីមីក មិនខុសពីសត្វមឹកដទៃទៀតទេ។ ពួកវាអាចផ្លាស់ប្តូរពណ៌សម្បុរស្បែករបស់វា ដើម្បីបន្លំនឹងបរិស្ថានជុំវិញខ្លួនវា។ ពេលណាពួកវាទទួលរងការគំរាមកំហែង សត្វដ៏ឆ្លាតវៃនេះក៏អាចផ្លាស់ប្តូររូបរាង របៀបផ្លាស់ទី និងអាកប្បកិរិយា ឲ្យដូចសត្វសមុទ្រដ៏កាចសាហាវ ដែលមានដូចជាសត្វត្រីតោមានពិស និងសត្វពស់សមុទ្រជាដើម។
អ្នកជឿព្រះយេស៊ូវមិនត្រូវរស់នៅដូចសត្វមឹកមីមីកនោះទេ ព្រោះព្រះទ្រង់បានបង្គាប់ពួកគេ មិនឲ្យត្រាប់តាមលោកិយ ដែលនៅជុំវិញខ្លួនពួកគេឡើយ។ យើងប្រហែលមានអារម្មណ៍ភ័យខ្លាច ឬព្រួយបារម្ភ ដោយសារមនុស្សដែលមានជំនឿខុសពីយើង ហើយក៏ត្រូវបានល្បួងឲ្យសម្របខ្លួនឲ្យដូចគេ ដើម្បីកុំឲ្យគេដឹងថា យើងជាអ្នកដើរតាមព្រះគ្រីស្ទ។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានជំរុញយើង ឲ្យបានថ្វាយរូបកាយទុកជា “យញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ”(រ៉ូម ១២:១) ដោយធ្វើជាតំណាងឲ្យព្រះយេស៊ូវ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង។
មិត្តភក្តិ ឬសមាជិកគ្រួសារយើង ប្រហែលជាព្យាយាមកៀបសង្កត់យើង ឲ្យត្រាប់តាមលោកិយ(ខ.២)។ តែយើងអាចបង្ហាញឲ្យគេដឹងថា យើងកំពុងបម្រើព្រះយេស៊ូវ ដោយរស់នៅតាមគំរូព្រះអង្គ ក្នុងនាមជាកូនព្រះអង្គ។ ពេលណាយើងស្តាប់បង្គាប់តាមព្រះគម្ពីរ ហើយបង្ហាញឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ នោះការរស់នៅរបស់យើងអាចបង្ហាញឲ្យគេដឹងថា រង្វាន់សម្រាប់ការស្តាប់បង្គាប់ព្រះ តែតែធំប្រសើរជាងការខាតបង់ខាងសាច់ឈាម។ តើអ្នកនឹងយកតម្រាប់តាមព្រះយេស៊ូវ ដូចម្តេចខ្លះ នៅថ្ងៃនេះ?—XOCHITL DIXON
តើអ្នកធ្លាប់ជួបការល្បួងឲ្យលាក់អត្តសញ្ញាណរបស់អ្នក ជាអ្នកជឿព្រះយេស៊ូវ នៅពេលណាខ្លះ? តើនៅពេលណាខ្លះ អ្នកបានត្រូវក្រុមគ្រួសារ ឬមិត្តភក្តិដើរចេញពីអ្នក ដោយសារអ្នកបានសម្រេចចិត្តយកតម្រាប់តាមព្រះយេស៊ូវ តាមរយៈពាក្យសម្តី និងសកម្មភាពរបស់អ្នក?
ឱព្រះយេស៊ូវជាព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តក្លាហាន និងទំនុកចិត្ត ក្នុងការបង្ហាញអ្នកទៃឲ្យស្គាល់ព្រះអង្គ តាមរយៈជីវិតទូលបង្គំ។
To learn more about how you have been created to serve God, visit ODBU.org/courses/SF108.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣០-៣១ និង កិច្ចការ ១៣:២៦-៥២