July 27, 2023

You are here:
គ្រីស្ទបរិស័ទដែលខ្វះព្រះគុណ

ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នករាល់គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ …មិនមែន​ដោយ​ការប្រព្រឹត្ត។ អេភេសូរ ២:៨-៩ ខណៈ​ពេល​ដែល​យើង​ធ្វើការ​តុបតែង សម្រាប់​កម្ម​វី​ធី​ពិសេស​នៅ​ព្រះវិហារ ស្រ្តី​ដែល​ជា​អ្នកមើល​ការខុសត្រូវ បាន​រអ៊ូរទាំ​ថា ខ្ញុំ​ខ្វះ​បទពិសោធន៍។ បន្ទាប់ពី​គាត់​ដើរចេញ​ទៅបាត់ ស្រ្តី​ម្នាក់ទៀត​ក៏បាន​ដើរមក​រក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ កុំ​ឲ្យ​ព្រួយបារម្ភ​អំពី​ពាក្យ​សម្តី​របស់​គាត់​អី ហើយ​ថា គាត់​ជា​គ្រីស្ទបរិស័ទ​ដែល​ខ្វះ​ព្រះគុណ​ព្រះ។ ខ្ញុំ​ក៏បាន​អស់សំណើច។ មិនយូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ចាប់ផ្តើម​ប្រើ​ពាក្យ​នេះ ចំពោះ​អ្នក​ដែល​មាន​ជម្លោះ​ជាមួយ​ខ្ញុំ។ ជាច្រើន​ឆ្នាំក្រោយ​មក ពេល​ខ្ញុំ​ទៅ​ចូលរួម​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ​ដដែល​នោះ ខ្ញុំ​ក៏បាន​ឮ​គេ​ជូនដំណឹង​មរណៈ​ភាព​របស់​គាត់។ លោកគ្រូ​គង្វាល​បាន​ចែកចាយ អំពី​របៀប​ដែល​គាត់​បាន​បម្រើ​ព្រះ ដោយ​មិន​ចេញមុខមាត់ ហើយ​បាន​ដាក់​ដង្វាយ​ដោយចិត្ត​សប្បុរស​ដល់​អ្នកដទៃ។ ខ្ញុំ​ក៏បាន​ទូល​សូម​ព្រះអង្គ​អត់ទោស​ឲ្យ​ខ្ញុំ ដែល​បាន​វិនិច្ឆ័យ និង​និយាយដើម​គាត់ និង​អ្នកដទៃ​ទៀត កាលពីមុន ដោយ​គិតថា ពួក​គេ​ខ្វះ​ព្រះគុណ​ព្រះអង្គ។ សរុប​មក ក៏​ត្រូវការ​ព្រះគុណ​ព្រះ ដូច​អ្នកជឿ​ដទៃទៀត​ផង​ដែរ។ ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក២ សាវ័ក​ប៉ុល​បាន​លើកឡើង​ថា “តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្តី​ខ្ញាល់ ដូចជា​មនុស្ស​ឯទៀត​ដែរ”(ខ.៣)។ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​អំណោយ​នៃ​សេចក្តី​សង្គ្រោះ ជាអំណោយ​ដែល​យើង​មិន​សមនឹង​ទទួល ហើយ​យើង​មិន​អាច​ធ្វើអ្វី​មួយ ដើម្បីឲ្យ​ទទួល​បាន​សេចក្តី​សង្គ្រោះ​នោះ​ឡើយ ពុំ​នោះ​ទេ យើង​នឹង​អួតខ្លួន​មិន​ខាន(ខ.៩)។ កាលណា​យើង​ចុះចូល​នឹង​ព្រះ ពី​ពេល​មួយ​ទៅ​ពេល​មួយ ក្នុង​ដំណើរ​ជីវិត​របស់​យើង ព្រះវិញ្ញាណ​នឹង​ធ្វើការ…

Read article