July 28, 2023

You are here:
ការលត់ដំខាងវិញ្ញាណ

នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ឥឡូវនេះ ឯង​នឹង​ឃើញ​ការដែល​អញ​ធ្វើ​ដល់​ផារ៉ោន។និក្ខមនំ ៦:១ កាល​ប្រទេស​របស់​លោក​ធូន(Tun) បាន​រងគ្រោះ​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ ពួក​ទាហាន​ក៏បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​អ្នកជឿ​ព្រះយេស៊ូវ​ មាន​ការ​ភ័យ​ស្លន់ស្លោ ហើយក៏​បាន​សម្លាប់សត្វ​ចិញ្ចឹម​របស់​ពួក​គេ។ ក្រុម​គ្រួសារ​របស់​លោក​ធូន​បាន​បាត់​បង់​មុខ​របប​ចិញ្ចឹមជីវិត ហើយក៏​បាន​បែកគ្នា​ទៅ​រស់នៅ​ក្នុង​ប្រទេស​ផ្សេងគ្នា។ លោក​ធូន​ក៏​បាន​រស់នៅ​ក្នុង​ជំរុំ​ជនភៀសខ្លួន​អស់​រយៈពេល៩ឆ្នាំ នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​គាត់។ គាត់​ដឹង​ថា ព្រះអម្ចាស់​គង់នៅ​ជាមួយ​គាត់ តែ​ក្នុងអំឡុងពេល​នៃ​ការរស់នៅ​បែកគ្នា សមាជិក​គ្រួសារ​របស់​គាត់​ពីរ​នាក់​បាន​បាត់បង់ជីវិត។ ពេលនោះ លោក​ធូន​មាន​ការ​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង។ ជា​យូរ​មក​ហើយ ប្រជាជន​អ៊ីស្រាអែល​គឺ​ជា​មនុស្ស​មួយ​ក្រុម​ទៀត ដែល​បាន​ទទួលរង​ការ​កៀប​សង្កត់​ដ៏​សាហាវ​ព្រៃផ្សៃ។ ដូចនេះ ព្រះ​ទ្រង់​ក៏​បាន​ចាត់តាំង​លោក​ម៉ូសេ ឲ្យ​ដឹកនាំ​ពួក​គេ ចេញពី​ទឹកដី​អេស៊ីព្ទ។ លោក​ម៉ូសេ​មាន​ការ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ស្តាប់​បង្គាប់​តាម​ការ​ត្រាស់​ហៅ​នេះ។ តែ​ពេល​គាត់​បាន​ចូល​ទៅ​គាល់​ស្តេច​ផារ៉ោន ស្តេច​អង្គ​នេះ​បាន​កៀបសង្កត់​ពួក​គេ​កាន់តែ​ខ្លាំង(និក្ខមនំ ៥:៦-៩)។ ស្តេច​ផារ៉ោន​ក៏​បាន​ឆ្លើយ​ថា “តើ​ព្រះយេហូវ៉ា​ជា​អ្នកណា​ដែល​អញ​ត្រូវ​ស្តាប់​តាម​ទ្រង់ និង​ឲ្យ​សាសន៍​អ៊ីស្រាអែល​ចេញទៅ​នោះ”(ខ.២)។ ពួក​បណ្តាជន​ក៏បាន​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ ហើយ​លោក​ម៉ូសេ​ក៏បាន​រអ៊ូរទាំ​ដាក់​ព្រះអម្ចាស់(ខ.២០-២៣)។ ទីបំផុត ព្រះ​ទ្រង់​ក៏បាន​រំដោះ​ពួក​អ៊ីស្រាអែល ហើយ​ពួក​គេ​ក៏​ទទួល​បាន​សេរីភាព តាមផ្លូវ និង​ពេលវេលា​របស់​ព្រះអង្គ។ ព្រះអង្គ​អាច​ប្រើ​ពេលវេលា​យូរ ដើម្បី​បង្រៀន​យើង អំពី​ចារិក​លក្ខណៈ​របស់​ព្រះអង្គ និង​រៀបចំខ្លួន​យើង សម្រាប់​ការអ្វី​ដែល​ធំ​ប្រសើរ​ជាង។ លោក​ធូន​បាន​ប្រើ​ពេលវេលា​ជាច្រើន​ឆ្នាំ ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន ឲ្យ​មានប្រយោជន៍ ដោយ​រៀន​នៅ​សាលា​ព្រះគម្ពីរ​ញូដេលី បាន​សញ្ញាប័ត្រ​អនុបណ្ឌិត។ សព្វថ្ងៃ​នេះ គាត់​កំពុង​បម្រើ​ព្រះ ក្នុងនាម​ជា​គ្រូគង្វាល​របស់​ជន​ភៀស​ខ្លួន។ គាត់​បាន​ចែកចាយ​ថា តាមរយៈ​ការរស់នៅ​របស់​គាត់​ជា​ជន​ភៀស​ខ្លួន…

Read article