July 30, 2023

You are here:
បានរាប់ជាសុចរិត យ៉ាងជ្រះស្រឡះ និងគ្រប់ជ្រុងជ្រោយ

តើ​អ្នកណា​នឹង​ចោទ​ប្តឹង​ពី​ពួក​រើស​តាំងរបស់​ព្រះ​បាន ដ្បិត​គឺជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត។ រ៉ូម ៨:៣៣ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​អាច​មានប្រសាសន៍ដូចនេះ​​ថា “តើ​អ្ន​ក​ណា​​នឹង​ចោទ​ប្តឹង​ពួក​រើស​តាំងរបស់​ព្រះ​បាន?” ហើយ​បន្ទាប់មក គាត់​អាច​ឆ្លើយ​ថា “ទេ! ព្រះអង្គ​បាន​រាប់​យើង​ជា​សុចរិត​ហើយ”។ នេះ​ជា​ការពិត​មែន។ តែ​គាត់​មិនបាន​និយាយ​ដូចនេះ​ទេ។ តែ​គាត់​និយាយ​ថា “ដ្បិត​គឺជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត”។ គាត់​មិនបាន​និយាយ​សង្កត់ធ្ងន់​ទៅលើ​ការ​រាប់​ជា​សុចរិត តែ​និយាយ​សង្កត់ធ្ងន់​ទៅលើ​ព្រះ ដែល​រាប់​យើង​ជា​សុចរិត។ តើ​ហេតុអ្វី? ព្រោះ​ក្នុង​តុលាការ​របស់​​ចក្រភព​រ៉ូម៉ាំង ការសម្រេច​របស់​តុលាការ​ជាន់​ទាប អាច​ត្រូវ​តុលាការ​ជាន់ខ្ពស់​ច្រានចោល។ នៅ​សម័យ​នោះ បើ​តុលាការ​ក្នុង​តំបន់​អ្នកឲ្យ​អ្នក​រួចខ្លួន នៅពេល​ដែល​អ្នកមាន​ទោស នោះ​លោក​អភិបាល​ប្រចាំ​តំបន់​អ្នក មាន​សិទ្ធិ​ចោទប្រកាន់​ឲ្យ​អ្នកមាន​ទោស​វិញ។ បើ​លោក​អភិបាល​ប្រចាំ​តំបន់​អ្នក​បាន​លើកលែងទោស​អ្នក ពេល​ដែល​អ្នកមាន​ទោស តែ​ព្រះចៅ​អធិរាជ្យ​អាច​ចោទប្រកាន់ ឲ្យ​អ្នកមាន​ទោស។ ចំណុច​សំខាន់​​បទ​គម្ពីរ​នេះ គឺ​ចង់​បង្ហាញ​យើង​ថា ៖ គ្មាន​តុលាការ​អ្វី ដែល​ខ្ពស់​ជាង​ព្រះ​ឡើយ។ បើ​ព្រះ​ទ្រង់​ជា​អ្នក​សម្រេច​ថា អ្នក​គ្មាន​ទោស ដោយ​ប្រកាស​ថា អ្នកជា​មនុស្ស​សុចរិត​នៅក្នុង​ព្រះនេត្រព្រះ​អង្គ នោះ​គ្មាន​នរណា​ម្នាក់​អាច​ប្តឹង​ឧទ្ធរណ៍​បានទេ គ្មាន​នរណា​ម្នាក់​អាចយ​ក​ច្បាប់​​អ្វី​មក​អះអាង​ជំទាស់​ព្រះអង្គ គ្មាន​នរណា​ម្នាក់​អាច​អះអាង​ថា ការ​ជំនុំជម្រះ​នេះ​មានការ​ខ្វះចន្លោះ គ្មាន​នរណា​ម្នាក់​អាច​ដាក់​ការចោទប្រកាន់​អ្វី​ផ្សេង​មក​លើ​អ្នក​បានទេ។ ការ​ជំនុំជម្រះ​របស់​ព្រះ មាន​ភាព​ជ្រះស្រឡះ ហើយ​គ្រប់ជ្រុងជ្រោយ​ហើយ។ ឱ​អស់​អ្នក​ទាំងឡាយ​ដែល​ជឿ​ព្រះយេស៊ូវ​ និង​បាន​រួបរួម​ជាមួយ​ព្រះអង្គ ហើយ​ស្ថិត​ក្នុងចំណោម​ពួក​ជ្រើសតាំង​អើយ សូម​ស្តាប់ ៖…

Read article
អ្នកធ្វើការតូចទាបថ្វាយព្រះអម្ចាស់

អស់ទាំង​អវយវៈ​ក្នុង​រូបកាយ ដែល​មើលទៅដូចជា​ខ្សោយ​ជាងគេ នោះ​មានប្រយោជន៍​ជាជាង​វិញ។ ១កូរិនថូស ១២:២២ មិត្តភក្ដិ​របស់ខ្ញុំ​ម្នាក់ ធ្វើការ​ក្នុង​មន្ទីរពេទ្យ​នៅ​លើ​កប៉ាល់ ដែល​មានឈ្មោះ​ថា សេចក្តី​មេត្តាករុណា​អាហ្វ្រិក ដែល​បាន​នាំ​សេ​វ៉ា​ព្យាបាល​ដោយ​ឥតគិតថ្លៃ ទៅកាន់​ប្រទេស​ក្រីក្រ។ ជា​រៀង​រាល់​ថ្ងៃ បុគ្គលិក​ពេទ្យ​នៅ​លើ​កប៉ាល់​នេះ បាន​ព្យាបាល​អ្នកជំងឺ​រាប់​រយ​នាក់ ដែល​គ្មាន​លទ្ធភាព​ស្វែងរក​ការ​ព្យាបាល​នៅកន្លែង​ផ្សេង។ បុគ្គលិក​ស្ថានីយ​ទូរទស្សន៍​មួយ​ក្រុម​បាន​ឡើងកប៉ាល់​នោះ​ម្តងម្កាល ដើម្បី​ថត​សកម្មភាព​របស់​បុគ្គលិក​ពេទ្យ កំពុង​ដេរ​បបូរ​ម៉ាត់​ឆែប​ឲ្យ​ក្មេង​តូច និង​តម្រង់ជើង​ក្មេង​ដែល​លូតលាស់​វៀច។ ជួនកាល ពួក​គេ​ក៏បាន​ចុះទៅ​បន្ទប់​ខាងក្រោម​របស់​នាវា​នោះ ដើម្បី​សម្ភាស​បុគ្គលិក​នាវា តែ​មិន​មាន​នរណា​ម្នាក់​កត់សំគាល់​ការងារ​ដែល​លោក​មី​ក(Mick) កំពុង​ធ្វើ​ឡើយ។ លោក​មី​ក ជា​វិស្វករ បាន​ទទួលស្គាល់​ថា គាត់​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការងារ​ដែលគេ​បាន​ចាត់តាំង​ឲ្យ​គាត់​ធ្វើ។ គាត់​មាន​តួនាទី​ថែទាំ និង​ជួសជុល​ប្រព័ន្ធ​លូ​ទឹក​ស្អុយ​របស់​នាវា។ មាន​កាកសំណល់​ជាតិ​រាវ៤ម៉ឺន​លីត្រ ដែលគេ​បាន​ផលិត នៅ​លើ​នាវា ជា​រៀងរាល់ថ្ងៃ ដូចនេះ ការគ្រប់គ្រង​សារធាតុពុល​នេះ គឺជា​កិច្ចការ​ដ៏​សំខាន់។ បើ​គ្មាន​លោក​មីក​មើល​ថែ​បំពង់​លូ និង​ម៉ាស៊ីនបូម​ទឹកលូ​ទាំងនោះ​ទេ នោះ​កម្មវិធី​ព្យាបាល​នៅ​លើ​នាវា​មេត្តាករុណា​អាហ្វ្រិក​នេះ​មុខ​ជា​ជាប់​គាំង​មិនខាន។ ដូចនេះ គេ​ងាយ​នឹង​អបអរ​អ្នក​ដែល​កំពុងធ្វើការ​បម្រើ​ព្រះ នៅ​ជាន់​ខាងលើ​របស់​នាវា ហើយ​ទន្ទឹម​នឹង​នោះ មើល​រំលង​អ្នក​ដែល​កំពុងធ្វើការ​ក្នុង​បន្ទប់​ជាន់ក្រោម។ កាល​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​លើក​ដំកើង​អ្នក​ដែល​មាន​អំណោយទាន​ដ៏​អស្ចារ្យ ឲ្យ​ខ្ពស់​ជាង​អ្នកដទៃ សាវ័ក​ប៉ុល​ក៏បាន​រំឭក​ពួក​គេ​ថា អ្នកជឿ​ម្នាក់​ៗ​សុទ្ធតែ​មាន​តួនាទី​នៅក្នុង​ការងារ​បម្រើ​ព្រះ(១កូរិនថូស ១២:៧-២០) ហើយ​អំណោយ​ទាន​នីមួយ​ៗ​សុទ្ធតែ​សំខាន់ ទោះ​អំណោយ​ទាន​នោះ ជា​ការ​ប្រោស​ជំងឺ ឬ​ជួយ​យក​អសារ​អ្នក​ដទៃ​ក្តី(ខ.២៧-៣១)។…

Read article