July 31, 2023

You are here:
ដើរតាមផ្លូវរបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន

ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​អស់ទាំង​ច្បាប់ និង​បញ្ញត្ត​ដែល​អញ​ប្រាប់​នៅ​ត្រចៀក​ឯង​រាល់គ្នា​ក្នុងថ្ងៃនេះ​ចុះ ដើម្បីឲ្យ​បាន​រៀន ហើយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ទាំងអស់។ ចោទិយកថា ៥:១ កាល​ប៉ុន្មាន​ឆ្នាំមុន រថ​ភ្លើង១ខ្សែ​ដឹក​អ្នក​ដំណើរ ២១៨ នាក់ បាន​បើក​ធ្លាក់​ផ្លូវ ក្នុង​ភាគ​ពាយព្យ​នៃ​ប្រទេស​អេស្ប៉ាញ បណ្តាល​ឲ្យ​មនុស្ស៧៩នាក់​បាត់បង់ជីវិត និង៦៦នាក់​របួស។ អ្នកបើកបរ​រថភ្លើង​មិន​អាច​ធ្វើការ​បកស្រាយ​ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ដោយ​របៀបណា​ទេ តែ​កាំ​មី​រ៉ា​សុវត្ថិភាព​ក៏បាន​បង្ហាញ​ការពិត។ រថភ្លើង​នោះ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក មុន​ពេល​វា​បើក​កាត់តាម​ផ្លូវ​​កោង​ខ្លាំង។ គេ​បាន​ដាក់​ល្បឿន​កំណត់​សម្រាប់​ឲ្យ​រថភ្លើង​បើកបរ ដើម្បី​ការពារ​មនុស្ស​ទាំងអស់​នៅ​លើ​រថភ្លើង។ អ្នកបើកបរ​រូប​នោះ​មានបទពិសោធន៍​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​អយស្ម័យយាន​អេស្ប៉ាញ៣០ឆ្នាំ​ តែ​ទោះជាយ៉ាងណា​ក៏ដោយ គាត់​បាន​ព្រងើយកន្តើយ ចំពោះ​​ល្បឿន​ដែល​គេ​បាន​កំណត់ ហើយ​មនុស្សជា​ច្រើន​បាន​បាត់បង់ជីវិត ដោយសារ​ការ​ធ្វេស​ប្រហែស​របស់​គាត់។ ក្នុង​បទ​គម្ពីរ ចោទិយកថា ជំពូក៥ លោក​ម៉ូសេ​បាន​រំឭក​អំពី​ដែន​កំណត់ ដែល​ព្រះ​ទ្រង់​បាន​ដាក់ឲ្យ​រាស្រ្ត​ព្រះអង្គ ក្នុង​ក្រឹត្យវិន័យ​កាលពីដើម។ លោក​ម៉ូសេ​បាន​លើកទឹកចិត្ត​មនុស្ស​ជំនាន់​ថ្មី ឲ្យ​យកចិត្ត​ទុកដាក់ ចំពោះ​សេចក្តី​បង្គាប់​របស់​ព្រះអង្គ តាម​សេចក្តី​សញ្ញា​ដែល​ពួក​គេ​បាន​តាំង​ជាមួយ​ព្រះអង្គ(ខ.៣) ហើយ​បន្ទាប់មក គាត់​ក៏បាន​អាន​ក្រឹត្យវិន័យ១០​ប្រការ​ឲ្យ​ពួក​គេ​ស្តាប់​សារ​ជាថ្មី(ខ.៧,២១)។ តាមរយៈ​ការ​អាន​ក្រឹត្យវិន័យ​ឡើងវិញ និង​ការ​រំឭក​មេរៀន ដែល​ទទួល​បាន​ពី​កំហុស​របស់​មនុស្ស​ជំនាន់​មុន លោក​ម៉ូសេ​បាន​អញ្ជើញ​ពួក​អ៊ីស្រាអែល ឲ្យ​មានការ​កោតខ្លាច បន្ទាបខ្លួន និង​នឹក​ចាំ​អំពី​សេចក្តី​ស្មោះត្រង់​របស់​ព្រះ។ ព្រះ​ទ្រង់​បាន​ទុក​ផ្លូវ​ឲ្យ​រាស្រ្ត​ព្រះអង្គ​ដើរ ដើម្បីកុំឲ្យ​ពួក​គេ​បំផ្លាញ​ជីវិត​ខ្លួនឯង ឬ​បំផ្លាញ​ជីវិត​អ្នកដទៃ​នោះ​ឡើយ។ បើ​ពួក​គេ​មិន​អើ​ពើ​ចំពោះ​ប្រាជ្ញា ដែល​ព្រះអង្គ​ប្រទាន ពួក​គេ​នឹង​ជួប​គ្រោះថ្នាក់។ នៅ​ថ្ងៃនេះ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ដឹកនាំ​យើង…

Read article