ដាក់អាទិភាពឲ្យការចំណាយពេលជាមួយព្រះអង្គ

សូមអាន លូកា ១០:៣៨-៤២

ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញពី​នាង​ឡើយ​។​លូកា ១០:៤២

កាលពី​ឆ្នាំ២០០៩ អ្នក​ស្រាវជ្រាវ​មួយ​ក្រុម នៅ​សកលវិទ្យាល័យ​ស្ទែនហ្វ៊ត​បាន​ធ្វើ​ការ​សិក្សា ទៅលើ​សិស្ស​ជាង២រយ​នាក់ ក្នុង​ការ​ពិសោធន៍​មួយ ដែល​រាប់​បញ្ចូល​ការ​ផ្លាស់​ប្តូរ​ពី​កិច្ចការ​មួយ​ទៅ​កិច្ចការ​មួយ និង​ការ​ហ្វឹក​ហាត់​ការ​ចងចាំ​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ការ​សិក្សា​នេះ​បាន​រក​ឃើញថា ពួក​អ្នក​ដែល​គិតថា ខ្លួនឯង​អាច​ធ្វើ​កិច្ចការ​បាន​ច្រើន​ក្នុង​ពេល​តែមួយ មាន​ពិន្ទុ​ទាប​ជាង​អ្នក​ដែល​ធ្វើ​ការ​កិច្ចការ​ម្តង​មួយៗ​។ អ្នក​ធ្វើ​កិច្ចការ​ច្រើន​ក្នុង​ពេល​តែមួយ​ពិបាក​ផ្ដោត​ចិត្ត​ទៅលើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ និង​ពិបាក​ស​ម្រឹត​សម្រាំង​ព័ត៌មាន​ដែល​ពួកគេ​បាន​ទទួល​។ ការ​ផ្ដោត​ចិត្ត​ក្នុង​ពេល​ដែល​មាន​ការ​រំខាន អាច​មាន​ការ​ពិបាក សម្រាប់​មនុស្ស​ជា​ច្រើន​។

កាល​ព្រះ​យេស៊ូវ​យាង​ទៅលេង​ផ្ទះ​នាង​ម៉ារា និង​នាង​ម៉ាថា នាង​ម៉ាថា​ក៏បាន​ជាប់​រវល់​ធ្វើ​កិច្ចការ និង​ខ្វល់ខ្វាយ​នឹង​ការ​បម្រើ(លូកា ១០:៤០)។ នាង​ម៉ារា​ដែល​ជា​ប្អូន​ស្រី​បាន​សម្រេច​ចិត្ត​អង្គុយ​នៅ​ទាប​ព្រះ​បាទ​ព្រះយេស៊ូវ ហើយ​ស្តាប់​ព្រះអង្គ​បង្រៀន ដោយ​ទទួល​បាន​ប្រាជ្ញា និង​សន្តិភាព ដែល​គ្មាន​អ្វី​អាច​ដក​ចេញពី​នាង​បាន(ខ.៣៩-៤២)។ ពេល​នាងម៉ាថា​ទូល​សូម​ព្រះយេស៊ូវ​ឲ្យ​ប្រាប់​នាង​ម៉ារា​ឲ្យ​ជួយ​ធ្វើ​កិច្ចការ​ ព្រះអង្គ​ក៏​បាន​ឆ្លើយ​តប​ថា “ម៉ាថា​ៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តីតែ១ទេ ដែល​សំរាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញពី​នាង​ឡើយ”(ខ.៤១-៤២)។

ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ផ្ដោត​ចិត្ត​ទៅលើ​ព្រះអង្គ​។ តែ​យើង​ច្រើនតែ​ទទួល​ការ​រំខាន ពី​កិច្ចការ និង​បញ្ហា​ដែល​យើង​មាន គឺ​មិន​ខុសពី​នាង​ម៉ាថា​ទេ​។ យើង​មិន​បាន​អើពើ​ចំពោះ​ព្រះ​វត្ត​មាន​ព្រះអង្គ ទោះ​យើង​ដឹង​ហើយ​ថា មានតែ​ព្រះអង្គ​ទេ​ដែល​អាច​ប្រទាន​ប្រាជ្ញា និង​ក្តី​សង្ឃឹម​ដែល​យើង​ត្រូវ​ការ​។ ពេលណា​យើង​ដាក់​អាទិភាព​មក​លើ​ការ​ចំណាយ​ពេល​ជាមួយ​ព្រះអង្គ តាម​រយៈ​ការ​អធិស្ឋាន និង​ការ​ជញ្ជឹង​គិត​ព្រះបន្ទូល​ព្រះអង្គ ព្រះអង្គ​នឹង​ប្រទាន​យើង​នូវ​ការ​ដឹកនាំ និង​កម្លាំង​ដែល​យើង​ត្រូវ​ការ ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ដែល​យើង​កំពុង​ជួប​ប្រទះ​។—Kimya Loder

តើមាន​អ្វី​បង្វែរ​ចិត្ត​អ្នក មិន​ឲ្យ​ផ្ដោត​ទៅលើ​ព្រះអង្គ? តើ​ការ​ងាក​បែរ​មក​ផ្ដោត​ចិត្ត​ទៅលើ​ព្រះអង្គ​វិញ បាន​នាំ​ឲ្យ​អ្នក​មាន​ភាព​ភ្លឺ​ស្វាង​យ៉ាងណា?

ឱ​ព្រះវរបិតា ជួនកាល ទូល​បង្គំ​ព្យាយាម​ធ្វើ​កិច្ចការ​ជា​ច្រើន ក្នុង​ពេល​តែមួយ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ងាក​ចេញពី​ការ​រំខាន​ទាំង​នោះ ហើយ​ងាក​មក​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ​។

To learn more about how to effectively grow in your faith, visit ODBU.org/courses/SF104.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ៦៨-៦៩ និង រ៉ូម ៨:១-២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles