គ្រីស្ទបរិស័ទជាមនុស្ស ដែលមានការគិត និងការរស់នៅ ដែលដឹកនាំដោយសេចក្តីពិតអំពីព្រះ ដែលបានបើកសម្ដែង ក្នុងព្រះគម្ពីរប៊ីប។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមលើកឡើង អំពីធាតុផ្សំសំខាន់ៗទាំង៥ នៃទស្សនៈរបស់គ្រីស្ទបរិស័ទ។
អត្ថបទ
ជីវិត និងទស្សនៈរបស់គ្រីស្ទបរិស័ទ ត្រូវមានរបៀបនៃការគិត ដើម្បីដឹងឲ្យច្បាស់ថា អ្វីដែលយើងបានដឹងពិតឬមិនពិត។ តើនរណាកំពុងនិយាយការពិត ក្នុងលោកិយនេះ? តើអ្នកទុកចិត្តនរណា? តើនរណាកំពុងប្រាប់ការពិត? តើធ្វើដូចម្តេចឲ្យអ្នកដឹងថា គាត់កំពុងនិយាយការពិត? សំណួរទាំងនេះសុទ្ធតែទាក់ទងនឹងចំណេះដឹង។ សំណួរសំខាន់បំផុតនោះគឺ តើសេចក្តីពិតជាអ្វី? ហើយយើងក៏ត្រូវសួរអំពីអ្វីដែលមានពិតមែន។ តើមានអ្វីខ្លះដែលពិតជាមានមែន? នេះជាសំណួរដែលទាក់ទងនឹងហេតុផល។ “តើនរណាជាសេចក្តីពិត?” នេះជាសំណួរបែបទេវសាស្ត្រ។ “តើសេចក្តីពិតមានទំនាក់ទំនងនឹងខ្ញុំ ហើយកំណត់អត្តសញ្ញាណរបស់ខ្ញុំយ៉ាងណាខ្លះ?” នេះជាសំណួរបែបមនុស្សសាស្ត្រ។ ហើយសំណួរផ្នែកក្រមសីលធម៌គឺ តើសេចក្តីពិតបានបង្គាប់ខ្ញុំដូចម្តេចខ្លះ?
ទាំងនេះជាធាតុផ្សំនៃជីវិត និងទស្សនៈរបស់គ្រីស្ទបរិស័ទ។ បើអ្នកមិនអើពើ ចំពោះធាតុផ្សំណាមួយ អ្នកនឹងមានទស្សនៈខុសឆ្គងអំពីពិភពលោក និងអំពីខ្លួនឯងមិនខាន។