នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្វែងរកពេលប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ

ស្វែងរកពេលប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ

ដោយTom Felten

August 20, 2023

សូមអាន និក្ខមនំ ៣៣:១-៤,៧-១១ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ប្រទល់​មុខ​នឹង​ម៉ូសេ ដូចជា​មនុស្ស​និយាយ​នឹង​សំឡាញ់​ខ្លួន​។ និក្ខមនំ ៣៣:១១ ក្នុង​សៀវភៅ​ដែល​លោក បណ្ឌិត រីឆាត ស្វ៊ែនសិន(Dr. Richard Swenson) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ភាព​លើស​ខ្វះ​គ្នា គាត់​បាន​សរសេរ​ថា “យើង​មាន​កន្លែង​សម្រាប់​ដក​ដង្ហើម​។ យើង​ត្រូវ​ការ​សេរី​ភាព ក្នុង​ការ​គិត និង​ការ​អនុញ្ញាត​ឲ្យ​ទទួល​ការ​ប្រោស​ឲ្យ​ជា​។ ទំនាក់​ទំនង​របស់​យើង កំពុងតែ​ស្រេក​ឃ្លាន​ស្ទើរ​ដាច់​ពោះ​ស្លាប់ ដោយសារ​យើង​ចូល​ចិត្ត​ធ្វើ​អ្វី​លឿន​ៗ​ពេក…កូនៗ​របស់​យើង មាន​របួស​ដេកដួល​នៅ​លើ​ដី ត្រូវ​បាន​មើល​រំលង ដោយសារ​ចេតនា​ដ៏​ល្អ នៃ​ការ​ចង់​បាន​អ្វី​លឿន​ៗ​ពេក​។ តើ​សព្វថ្ងៃ​នេះ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​អ្វី​ៗ​លឿន ទាល់តែ​ខ្សោះ​កម្លាំង​ឬ? តើ​ព្រះអង្គ​មិន​ដឹកនាំ​រាស្រ្ត​ព្រះអង្គ នៅ​ក្បែរ​ទឹក​ហូរ​គ្រឿនៗ​ទៀត​ទេឬ? តើ​នរណា​បាន​ឆក់​យក​កន្លែង​សម្រាក​លំហើយ​ដ៏​ធំ​ទូលាយ ដែល​យើង​ធ្លាប់​មាន តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​អាច​ដណ្តើម​យក​កន្លែង​នោះ​មកវិញ?” លោក​ស្វែនសិន​បាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​ការ“ទឹកដី” ដ៏​ស្ងប់​ស្ងាត់ និង​មាន​ជីជាតិ​ក្នុង​ជីវិត​យើង ដែល​យើង​អាច​សម្រាក​ក្នុង​ព្រះអង្គ និង​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ​។ លោក​ម៉ូសេ​ក៏បាន​ការ​ស្វែងរក​កន្លែង​សម្រាក បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ក្នុង​នាម​គាត់​ជា​អ្នក​ដឹកនាំ​ជាតិ​សាសន៍​ដែល​រឹង​ទទឹង និង​បះបោរ​ប្រឆាំង​នឹង​ព្រះ(និក្ខមនំ ៣៣:៥) គាត់​ច្រើនតែ​ដក​ឃ្លា​ពី​ភាព​មមាញឹក ដើម្បី​ស្វែងរក​ការ​សម្រាក​ខាង​វិញ្ញាណ និង​ការ​ដឹកនាំ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​។ ហើយ​នៅ​ក្នុង “ត្រសាល​ជំនុំ” របស់​គាត់(ខ.៧) ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​មុខ​ទល់​នឹង​មុខជា​ជាមួយ​គាត់ ដូចជា​មនុស្ស​និយាយ​នឹង​សំឡាញ់​ខ្លួន(ខ.១១)។ ព្រះយេស៊ូវ​ក៏បាន “ថយចេញ​ទៅ​ឯទី​ស្ងាត់ ដើម្បី​អធិស្ឋាន​វិញ”(លូកា ៥:១៦)។ ព្រះយេស៊ូវ និង​លោក​ម៉ូសេ​សុទ្ធតែ​បាន​បង្ហាញ អំពី​សារៈសំខាន់​នៃ​ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះវរបិតា​។ យើង​ក៏​ចាំ​បាច់​ត្រូវ​ស្វែងរក​កន្លែង​សម្រាក ដោយ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជា​មួយ​ព្រះ​អម្ចាស់​ផង​ដែរ​។ ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះអង្គ នឹង​ជួយ​យើង​ឲ្យ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អជា​មុន ដោយ​ការ​បង្អង់​ល្បឿន​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង ដើម្បី​ឲ្យ​យើង​មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ប្រកប​ជាមួយ​ព្រះអង្គ ក៏​ដូចជា​ចំណាយ​ពេល​ជាមួយ​ក្រុម​គ្រួសារ និង​អ្នក​ដទៃ​។ ចូរ​យើង​ស្វែងរក​បំណង​ព្រះហឫទ័យ​ព្រះអង្គ នៅ​ក្នុង​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ​។—Tom Felten

ហេតុ​អ្វី​អ្នក​ត្រូវ​ការ​ការ​សម្រាក​ខាង​វិញ្ញាណ ក្នុង​ជីវិត​អ្នក? តើ​អ្នក​អាច​បែង​ចែក​ពេល​វេលា​ដូច​ម្តេច​ខ្លះ ក្នុង​ជីវិត ដើម្បី​ឲ្យ​អ្នក​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្វែងរក​ពេល​ស្ងាត់​ស្ងៀម សម្រាប់​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ​។

For further study, read In His Presence: Spending Time with God at DiscoverySeries.org/Q0718.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ១០៥-១០៦ និង ១កូរិនថូស ៣

ល្ងាច

Devotional illustration

ព្រះយេស៊ូវសុគតសម្រាប់ពេលនេះឯង

ដោយJohn Piper

August 20, 2023

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជាមួយនឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់នៅ មិនមែន​ជា​ខ្ញុំ​ទៀត គឺជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយដែល​ខ្ញុំ​រស់​ក្នុង​សាច់ឈាម​ឥឡូវនេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ។ កាឡាទី ២:២០ ពេល​ដែល​នាឡិការោទ៍ នៅ​ម៉ោង ៤:៥៩ ព្រឹក ខ្ញុំ​ក៏បាន​គិត​មួយស្របក់ អំពី​សណ្ឋាន​ពិត​នៃ​ការ​ស្លាប់ និង​ការ​ឈរ​នៅ​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ ដោយ​គ្មានអ្វី​សម្រាប់​សរសើរ​ខ្លួនឯង ​មានតែ​ជីវិត​ខ្លួន​ឯង​ប៉ុណ្ណោះ។ នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ័យខ្លាច តែ​ត្រូវ​បាន​ជម្នះ ដោយ​ការពិត​ដែល​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​សុគត សម្រាប់​ពេល​ជំនុំជម្រះ​នោះ​ឯង។ ភ្លាម​ៗ​នោះ ខ្ញុំ​គិតឃើញ​ថា ៖ នេះ​ជា​អត្ថន័យ​នៃ​រឿង​ដែល​កើតឡើង នៅពេល​ដែល​នរណា​ម្នាក់​ប្រែចិត្ត​ទទួល​ជឿ​ព្រះ។ នេះ​ជា​របៀប​ដែលគេ​អាច​ដឹង​ថា អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​បន្ទូល​សុទ្ធតែ​ជា​ការពិត។ នេះ​ក៏​ជា​របៀប​ដែល​មនុស្ស​ម្នាក់​ទទួលយក​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ។ ភ្លាម​ៗ​នោះ តាមរយៈ​ភ្នែក​នៃ​ចិត្ត​របស់​ពួក​គេ ពួក​គេ​ក៏បាន​ឃើញ និង​ដឹង​អំពី​ការពិត​មិន​អាច​ប្រកែក​បាន នៃ​ការ​ជួប​ព្រះ ដោយ​បញ្ញា​ចិត្ត​ដែល​ដឹង​ថា ខ្លួនឯង​មាន​កំហុស។ ឥទ្ធិពល​នៃ​ការ​មើលឃើញ​នេះ គឺ​ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ វា​នាំឲ្យ​យើង​ដឹង​ថា មានតែ​ព្រះ​ដ៏​ជា​អ្នក​កណ្តាល​ទេ ដែល​អាច​ឲ្យ​យើង​មាន​សង្ឃឹម។ បើ​យើង​ពឹងផ្អែក​លើ​ខ្លួនឯង ដោយ​គ្មានអ្វី​ការពារ​ខ្លួនឯង ប៉ុន្តែ ​មានតែ​ជីវិត​ដែល​មាន​បាប នោះ​យើង​នឹង​ត្រូវ​វិនាស​មិនខាន។ ដើម្បី​ឲ្យ​យើង​អាច​មាន​សង្ឃឹម​ថា នឹង​បាន​ទៅ​នៅក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះអង្គ អស់​កល្ប​ជានិច្ច យើង​នឹង​ត្រូវការ​ព្រះ​ដ៏​ប្រោស​លោះ ព្រះ​ដែល​សុគត​ជំនួសយើង ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ។ ក្នុង​ចំណុច​នៃ​វិបត្តិ​ដ៏​អាក្រក់​នេះ ខ្ញុំ​អាច​រក​ឃើញ​ពន្លឺ តែ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ “ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ”(កាឡាទី ២:២០)។ ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក មុន​ពេល​ខ្ញុំ​ឃើញ​ព្រះអង្គ​នៅ​ទីនោះ ខ្ញុំ​ក៏​មានឱកាស​មើលឃើញ​ភាព​ងងឹត​ដែល​គ្រប់​បាំង​ជិត និង​ការភ័យខ្លាច​ចំពោះ​ការ​ជំនុំជម្រះ ដែល​មិនមែន​ជា​ការ​សន្និដ្ឋាន​តាម​ទេវ​សាស្រ្ត មិនមែន​ជា​ការ​សន្និដ្ឋាន​ធម្មតា ដោយមាន​ហេតុផល មិនមែន​ជា​ការ​គិត​ធម្មតា តែ​ជា​ការ​បង្ហើប​ឲ្យ​ឃើញ ដោយ​ភ្នែក​ក្នុងចិត្ត ដែល​ដឹង យល់ និង​មាន​ភាព​ច្បាស់លាស់។ ព្រះ​នៃ​យើង​ទ្រង់​ជា​ភ្លើង​ដែល​ដុត​បន្សុស។ ព្រះអង្គ​នឹង​មិន​មើល​រំលង​ការ​អាក្រក់​ឡើយ។ យើង​នឹង​ត្រូវ​វិនាស។ ទោស​ខ្ញុំ​ធ្ងន់​ណាស់ ពិត​ណាស់ ច្បាស់​ណាស់ បាន​ជា​ក្នុង​ពេល​តែមួយ​ប៉​ព្រិច​ភ្នែក​នោះ ខ្ញុំ​គ្មាន​ឱកាស​ដើម្បី​ដោះ​សារ​ទាល់តែសោះ។ ភ្លាម​ៗ​នោះ ខ្ញុំ​គ្មាន​សង្ឃឹម​ទាល់តែសោះ។ ក្នុង​ខណៈ​ពេលនោះ មានតែ​ព្រះគ្រីស្ទ​ទេ​ដែល​សំខាន់​ចំពោះ​យើង។ ឱ​ព្រះគ្រីស្ទ! ឱ​ព្រះ​គ្រីស្ទ​អើយ! ចិត្ត​ទូលបង្គំ​ពិតជា​ដឹងគុណ​ព្រះអង្គ​ណាស់! ឱ​អំណោយ​មក​ពី​ព្រះ ទូលបង្គំ​ត្រូវការ​តែ​ព្រះអង្គ ដោយ​ខ្វះ​មិនបាន!  

ប្រភេទ